មនុស្ស ៣ ប្រភេទដែលអ្នកមិនគួររាប់អានតាមហ្វេសប៊ុក
- 2021-04-10 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស ៣ ប្រភេទដែលអ្នកមិនគួររាប់អានតាមហ្វេសប៊ុក
ហ្វេសប៊ុកគឺជាប្រព័ន្ធបណ្ដាញសង្គមទំនាក់ទំនងដ៏អស្ចារ្យ និងទូលំទូលាយសម្រាប់ការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិក្រុមគ្រួសារ។ ប៉ុន្តែវាក៏អាចផ្ដល់ផលមិនល្អជាច្រើនផងដែលប្រសិនបើអ្នកប្រើវាក្នុងផ្លូវខុស ឬក៏មិនដឹងពីរបៀបប្រើឲ្យបានត្រឹមត្រូវនោះ។ កាលពីមុនវាជាកម្មវិធីក្នុងការទាក់ទងក្រុមគ្រួសារដែលនៅឆ្ងាយ និងការរាប់អានបង្កើតមិត្តភក្ដិថ្មីៗ ប៉ុន្តែឥឡូវនេះវាមានភាពខុសប្លែកច្រើនណាស់ ហើយបើនិយាយពីការបង្កើតមិត្តភក្ដិវិញ មានមនុស្សមួយចំនួនដែលអ្នកមិនគួររាប់អាន ឬក៏ក្លាយជាមិត្តភក្ដិនឹងគ្នាឡើយនៅតាមហ្វេសប៊ុក ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែមមាញឹកជាមួយរឿងរ៉ាវឈ្លោះប្រកែកគ្នា ភាពច្រណែនឈ្នានីស ភាពស្មុគស្មាញបន្ថែមចូលក្នុងជីវិតរបស់អ្នក។
ហ្វេសប៊ុកមិនដូចជាបណ្តាញសង្គមដទៃទៀតទេ វាអាចបង្ហាញឲ្យមនុស្សមើលឃើញនឹងដឹងច្បាស់អំពីប្រវត្តិរូប បុគ្គលិកលក្ខណៈ និងអតចារឹតរបស់អ្នកបានដោយងាយ។ ការរាប់អានមនុស្សតាមប្រព័ន្ធហ្វេសប៊ុកត្រូវមានការប្រុងប្រយ័ត្ន ហើយមនុស្សទាំង ៣ ប្រភេទនេះដែលអ្នកមិនគួររាប់អានជាមិត្តភក្ដិនៅក្នុងហ្វេសប៊ុកឡើយ៖
១. កុំមានទំនាក់ទំនងហ្វេសប៊ុកជាមួយនឹងអតីតរបស់អ្នក វាជាការប្រសើរជាងដែលអ្នករាប់អានគាត់នៅក្នុងជីវិតពិត។
២. កុំឲ្យសោះជាមួយនឹងអតិថិជននៃមុខជំនួញ ដើម្បីរបររកស៊ី មុខជំនួញអ្នកមិនគួរលាតត្រដាងអំពីប្រវត្តិក្រុមគ្រួសារមិត្តភក្ដិរបស់អ្នកឡើយ។
៣. ជាមួយមនុស្សចម្លែកដែលអ្នកមិនធ្លាប់ស្គាល់គេសោះ ប្រសិនបើអ្នកមិនដែលបានស្គាល់គេនៅខាងក្រៅទេកុំក្លាយជាមិត្តភក្ដិក្នុងហ្វេសប៊ុក ពីព្រោះមនុស្សទាំងនេះនឹងមិនក្លាយជាមិត្តភក្ដិពិតប្រាកដរបស់អ្នកឡើយ។
អ្នកអាចឃើញមនុស្សមួយចំនួននោះតាមរយៈមិត្ដភក្ដិនឹងមិត្តភក្ដិក្នុងហ្វេសប៊ុក ឬក៏ម្ដងម្ដាលនៅខាងក្រៅ ប៉ុន្តែអ្នកគួរតែរង់ចាំរហូតដល់អ្នកស្គាល់ពួកគេឲ្យបានច្បាស់ជាមុនសិន។ នៅពេលដែលអ្នកអនុញ្ញាតឲ្យពួកគេចូលក្នុងហ្វេសប៊ុករបស់អ្នក ពួកគេអាចដឹងពីជីវិតផ្ទាល់ខ្លួន រូបថត និងព័ត៌មានសំខាន់ៗជាច្រើនទៀតដែលមិនគួរដឹង ជាពិសេសបើគេនោះគឺជាមនុស្សថ្មីស្រឡាងក្នុងជីវិតរបស់អ្នក។ គួរតែព្យយាមរាប់អាន ស្គាល់ពួកគេនៅក្នុងជីវិតពិតខាងក្រៅឲ្យបានច្បាស់ជាមុនសិន៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖