ហេតុផលដែលអ្នកគួរបញ្ឈប់ការរង់ចាំស្នេហ៍ និងផ្តោតការសប្បាយចិត្តចំពោះខ្លួនឯង

  • 2021-04-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃនេះមនុស្សជាច្រើនបានកំពុងជ្រើសរើសរស់នៅជាមួយគ្នា មុនពេលដែលពួកគេសម្រេចចិត្តរៀបការ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីភាគច្រើនសព្វថ្ងៃនេះតែងតែចង់បញ្ចប់ការសិក្សាជាមុនសិនយ៉ាងហោចណាស់ក៏បានត្រឹមវិទ្យាល័យឬបរិញ្ញាបត្រដែរ។ អ្នកខ្លះសម្រេចចិត្តយកប្តីទាន់ខ្លួននៅក្មេង អ្នកខ្លះទៀតចង់បានភាពជោគជ័យជាមុនសិន និងខ្លះទៀតនោះរង់ចាំស្នេហ៍ស្មោះមករកខ្លួន គឺវាអាស្រ័យទៅតាមបុគ្គលម្នាក់ៗនោះ។

បើគិតថាការរៀបការមានគ្រួសារគឺជាអ្វីដែលអ្នកចង់បានក្នុងជីវិត ឬក៏បានជួបមនុស្សជាទីស្រឡាញ់ហើយ ធ្វើវាចុះ។ បើមិនទាន់បានជួបឬមិនទាន់ចង់ធ្វើជាស្ត្រីមេផ្ទះនៅឡើយទេ កុំអាលធ្វើវា ផ្តល់ភាពសប្បាយនឹងអ្វីៗដែលខ្លួនចង់ធ្វើសិនទៅ។ តែរឿងមួយដែលអ្នកមិនគួរធ្វើចំពោះខ្លួនឯងនោះគឺការរង់ចាំស្នេហាមិនថាពីអតីត ឬក៏មនុស្សថ្មីឡើយពីព្រោះវាជៈឥទ្ធិពលមិនល្អជាច្រើនចំពោះអ្នក។

បើអ្នកចំណាយពេលគិតទៅលើរឿងរង់ចាំស្នេហា វានឹងធ្វើឲ្យអ្នកមានបញ្ហាមួយចំនួនដូចខាងក្រោម៖

  • អ្នកមានអារម្មណ៍អន្ទះសាអំពីអនាគតរបស់ខ្លួន ដោយសារវ័យកាន់តែចាស់ គិតថាអាចនឹងនៅអេគ្មានអ្នកយក
  • អ្នកនឹងលះបង់ចោលក្តីស្រមៃ និងគោលបំណងដែលខ្លួនធ្លាប់មានពីមុនមក
  • អ្នកនឹងមានបញ្ហាគេងមិនលក់រាល់យប់ ដោយសារតែភាពនៅលីវរបស់ខ្លួនយូរពេកធ្វើឲ្យអ្នកផ្តោតែលើរឿងចង់បានដៃគូ
  • អ្នកនឹងមានបញ្ហាផ្នែកផ្លូវចិត្ត នេះបើសិនជាអ្នកយករឿងស្នេហាមកដាក់មុខជាជាងការផ្តោតចំពោះខ្លួនឯង
  • ទទួលរងសម្ពាធពីគ្រួសារ និងមិត្តភក្តិ វាជារឿងធម្មតាទៅហើយ តែពួកគេមិនមែនជាម្ចាស់ជីវិតរបស់អ្នកឡើយ
  • បើអ្នកផ្តោតចំពោះរឿងរង់ចាំស្នេហ៍នោះភាពអវិជ្ជមាននឹងចូលមកក្នុងខ្លួនជានិច្ច

អ្នកបានក្លាយជាមនុស្សជោគជ័យជាយូរមកហើយ ហេតុអ្វីត្រូវទម្លាក់ខ្លួនចុះដោយសារតែរឿងស្នេហានោះ។ ការផ្តល់ក្តីស្រឡាញ់ចំពោះខ្លួនឯងឲ្យបានច្រើនៗគឺជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់ជាងរឿងអ្វីៗទាំងអស់។ រឿងស្នេហាមិនបាច់រង់ចាំទេ ពេលណាវាមក ក៏មកទៅ ហើយពេលណាវាទៅក៏ទៅ។ ការរស់នៅដោយភាពសប្បាយចិត្តនូវអ្វីដែលខ្លួនមានបានគឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវការនៅក្នុងជីវិត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម