ហេតុផល ៨ យ៉ាងដែលអ្នកមិនគួរផ្ញើសារទៅអតីត
- 2021-04-15 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៨ យ៉ាងដែលអ្នកមិនគួរផ្ញើសារទៅអតីត
បន្ទាប់ពីការបែកបាក់ស្នេហាជាមួយដៃគូសង្សារថ្មីៗ អ្នកប្រហែលជាចង់ផ្ញើរសារទៅអតីតរបស់អ្នក ចង់ដឹងថាគេយ៉ាងម៉េចហើយ ប៉ុន្តែអ្នកមិនគួរធ្វើវាឡើយខណៈពេលអ្នកមិនទាន់បានជាសៈស្បើយនោះ។ វាមិនមែនជាគំនិតល្អទេបើទោះបីជាអ្នកទាំងពីរគ្រាន់តែសួរសុខទុក្ខគ្នាក៏ដោយ ផ្ទុយទៅវិញវារឹតតែធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការព្យាបាលខ្លួនឯង ការឆ្លងកាត់ការគ្រាំបេះដូង និងការឆ្ពោះទៅមុខសម្រាប់អនាគតរបស់អ្នក។
មិនថាអ្នកជាមនុស្សដែលសុំបែកគេ ឬក៏គេនោះជាអ្នកសុំអ្នកបែកក៏ដោយ អ្នកគួរតែចៀសវាងការផ្ញើសារទៅកាន់អតីតរបស់អ្នក ពីព្រោះវាកាន់តែផ្តល់ផលវិបាកវិញទេ។ តែប្រសិនបើអ្នកគិតថាចង់ផ្ញើរសារទៅអតីតរបស់អ្នកនោះ អ្នកគួរធ្វើការពិចារណាជាមុនសិនថាតើស្ថានភាពរបស់អ្នកយ៉ាងណាហើយ? វាមានហេតុផលជាច្រើនដែលអ្នកមិនត្រូវធ្វើ ហើយហេតុផលទាំងនោះមានដូចជា៖
១. អ្នកនឹងមានការពិបាកក្នុងការបញ្ចប់នឹងបំភ្លេចការបែកបាក់នោះចោល ប្រសិនបើអ្នកគិតថាការផ្ញើសារទៅអតីតរបស់អ្នកជាវិធីបញ្ចប់នោះ វាខុសស្រលះពីព្រោះវានឹងរារាំងអ្នកពីការបំភ្លេច និងការឆ្ពោះទៅមុខ។
២. ការបាត់បង់ឬមិនគោរពឲ្យតម្លៃចំពោះខ្លួនឯង វាមិនត្រឹមតែអ្នកធ្វើឲ្យខ្លួនអ្នកទាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអតីតរបស់មើលមកអ្នកទាបផងដែរ។ ប្រសិនបើអតីតដឹងថាអ្នកតែងតែគិតអំពីគេនោះ គេនឹងមិនឃើញអ្នកជាមនុស្សដ៏មានតម្លៃដូចមុនទៀតទេ ទុកវានៅក្នុងចិត្តបានហើយកុំឲ្យគេដឹង។
៣. វាអាចធ្វើឲ្យអ្នកមើលទៅអន្ទះសាអត់គេមិនបាន ការផ្ញើសារទៅអតីតរបស់អ្នកអាចធ្វើឲ្យគេគិតថាអ្នករកអ្នកថ្មីមិនបាន អត់ពីគេមិនបាន នាំឲ្យគេបានចិត្ត ហើយអ្នករឹតតែមានការឈឺចាប់ជាងមុនទៅទៀត និងបង្ហាញពីចំណុចខ្សោយរបស់អ្នកទៅកាន់អតីតរបស់អ្នក។
៤. ការឈឺចាប់បន្ថែមទៀតពីអតីតរបស់អ្នក បើទោះបីជាវាមានដំណើរការល្អពីដំបូងក៏ដោយ តែបញ្ហាចាស់ៗនឹងវិលត្រឡប់មកវិញ ហើយបណ្តាលឲ្យមានការឈ្លោះគ្នាដដែលៗ។
៥. អ្នកនឹងបាត់ជំនឿទុកចិត្តលើខ្លួនឯងឬឱកាសក្នុងការជួបមនុស្សថ្មី នៅពេលអ្នករវល់តែគិតអំពីរឿងអតីតនោះ អ្នកនឹងបាត់បង់ឱកាសផ្សេងទៀតជាច្រើន អ្នកមិនអាចបើកឱកាសឲ្យអ្នកផ្សេងទៀតចូលមកជីវិតរបស់អ្នក បើទោះបីជាអ្នកបើកក៏មិនបានពេញលេញដែរ។
៦. វាអាចទាញយកសេចក្តីសុខនឹងភាពសប្បាយចិត្តក្នុងជីវិតរបស់អ្នក ត្រូវទទួលស្គាល់ថាអ្នកល្អប្រសើរជាងបើគ្មានគេនៅក្នុងជីវិតរបស់អ្នកជាពិសេសបើទំនាក់ទំនងកាលនោះមិនល្អទាល់តែសោះ។ អ្នកគួរផ្តោតការសប្បាយចិត្តនឹងសេចក្តីសុខផ្ទាល់ខ្លួនវិញ ជាជាងការផ្ញើសារទៅគេពីព្រោះវានឹងធ្វើឲ្យអ្វីៗក្លាយទៅជាការឈឺចាប់។
៧. គេអាចនឹងមានឱកាសធ្វើបាបចិត្តអ្នកម្តងទៀត ដោយការនិយាយពាក្យពេចន៍ដែលធ្វើឲ្យអ្នកកាន់តែមានការឈឺចាប់លើសដើម វាក៏អាចធ្វើឲ្យអតីតរបស់អ្នកគិតថាអ្នកមិនមានតម្លៃ ហើយមិនគោរពឲ្យតម្លៃអ្នក។
៨. អ្នកសមនឹងទទួលបានរឿងល្អៗច្រើនជាងនេះ កុំចំណាយពេលអត់ប្រយោជន៍ជាមួយមនុស្សដែលមិនបានចាត់ទុកអ្នកជាអ្វីដែលសំខាន់សម្រាប់គេ មិនចង់ចំណាយពេលជាមួយអ្នក ឬចែករំលែកបទពិសោធន៍ជីវិតជាមួយអ្នកនោះ។ រកមនុស្សណាដែលធ្វើឲ្យអ្នករីករាយសប្បាយចិត្ត និងគោរពឲ្យតម្លៃអ្នកមិនថាអតីតកាលរបស់អ្នកយ៉ាងម៉េចក៏ដោយ។
ដូច្នេះចៀសវាងការផ្ញើសារទៅកាន់អតីតបើសិនជាទើបតែបែកគ្នានោះ ដើម្បីទុកពេលសម្រាប់ការព្យាបាលខ្លួនឯងឲ្យបានជាសះស្បើយសិន។ អ្នកគឺជាមនុស្សមានតម្លៃម្នាក់ អ្នកសមនឹងទទួលបានរឿងល្អៗច្រើនជាងនេះ។ បន្តដំណើរទៅមុខជាមួយការឈឺចាប់ទាំងនោះយូរៗទៅអ្នកនឹងបានធូរស្រាល ហើយទីបំផុតនឹងបានជាសះស្បើយពីការបែកបាក់នោះ អ្នកពិតជាសមនឹងទទួលបានជីវិតដ៏ស្រស់បំព្រង៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖