វិធីធ្វើម៉ាស់រមៀត ជួយឲ្យសាច់មុខទន់សថ្លា ឃើញប្រសិទ្ធភាពពិតៗ
- 2021-04-08 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធ្វើម៉ាស់រមៀត ជួយឲ្យសាច់មុខទន់សថ្លា ឃើញប្រសិទ្ធភាពពិតៗ
ម៉ាស់ធម្មជាតិ មានរបៀបលាយ និងតួនាទីផ្សេងៗគ្នាចំពោះស្បែកមុខ អាស្រ័យទៅលើគ្រឿងផ្សំ ដែលអ្នកបានជ្រើសរើស។ សម្រាប់អ្នកដែលចង់បានសាច់ស ភ្លឺថ្លា មានសុខភាពល្អ គួរស្វែងរក គ្រឿងផ្សំ ៣ មុខខាងក្រោមនេះ មកលាយបញ្ចូលគ្នា និងអនុវត្តឲ្យបានត្រឹមត្រូវតាមវិធីណែនាំ។
គ្រឿងផ្សំ មានដូចជា៖
ម្សៅរមៀតសុទ្ធ ១ស្លាបព្រាបាយ
យ៉ាអួរគ្មានជាតិស្ករ កន្លះពែង
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។
របៀបធ្វើ៖
ចាក់គ្រឿងផ្សំ ៣ មុខនេះចូលគ្នានៅក្នុងចានស្អាត បន្ទាប់មកកូររហូតដល់សព្វល្អ មានល្បាយខាប់ល្មម រួចសឹមយកទៅលាបលើមុខ ទុកចោល១៥ នាទីទើបលាងទឹកចេញ។ ម៉ាស់រមៀតនេះគួរធ្វើនៅពេលយប់មុនពេលចូលគេង ទើបទទួលបានប្រសិទ្ធភាពខ្ពស់។
បញ្ជាក់ មុនពេលយកម៉ាស់មកលាបលើមុខ គួរលាងមុខជាមួយនឹងហ្វូមឲ្យបានស្អាតល្អ ដោយធ្វើការដុសម៉ាស្សាថ្នមៗ ដើម្បីជម្រុះកោសិកាចាស់ៗចេញពីស្បែកមុខ និងជួយឲ្យឈាមរត់ស្រួល៕