រូបមន្តធ្វើម៉ាសបិទមុខធម្មជាតិ ដើម្បីឲ្យស្បែកមុខម៉ដ្ឋ លែងមានរន្ធញើសធំ
- 2018-11-03 09:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធ្វើម៉ាសបិទមុខធម្មជាតិ ដើម្បីឲ្យស្បែកមុខម៉ដ្ឋ លែងមានរន្ធញើសធំ
មិត្តៗនារីណាខ្លះដែលមានបញ្ហាមុខឡើងខ្លាញ់ ផាត់ម្សៅមិនចូល ឬមានរន្ធញើសធំលើផ្ទៃមុខខ្លះ? ឈប់ពិបាកចិត្តទៀតទៅ ព្រោះបញ្ហានេះអាចកែខៃបាន។ ខាងក្រោមនេះ កញ្ញាសូមចែករំលែកអំពីរូបមន្តធ្វើម៉ាសបំបាត់រន្ធញើសធំ ដោយប្រើវត្ថុធាតុដើមធម្មជាតិដែលងាយរកបំផុត៖
១. ស៊ុតស + ទឹកក្រូចឆ្មារ
នេះជារូបមន្តដែលត្រូវបានប្រើប្រាស់ជាយូរណាស់មកហើយ ព្រោះក្រូចឆ្មារមានចំណែកជួយក្នុងការសម្អាតស្បែក និងជម្រុះកោសិកាស្បែកចាស់ ជួយឲ្យស្បែកមើលទៅស្រស់ថ្លា។ ចំណែកស៊ុតសនឹងជួយកាត់បន្ថយមន្តក្បាលខ្មៅ ព្រមទាំងជួយពង្រួមរន្ធរោមលើផ្ទៃមុខដែរ។ វិធីធ្វើគឺគ្រាន់តែយកស៊ុតស និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាក្នុងកម្រិតស្មើគ្នា រួចហើយយកមកលាបបំពោកលើផ្ទៃមុខទុក ១៥នាទីសឹមលាងចេញ។ ធ្វើបែបនេះ ២ដងក្នុងមួយសប្ដាហ៍ ស្បែកអ្នកនឹងកាន់តែម៉ដ្ឋ។
២. ទឹកឃ្មុំ + យ៉ាអួ
យកទឹកឃ្មុំ និងយ៉ាអួលាយគ្នា រួចហើយយកលាបលើមុខទុកចោល ១០ទៅ១៥នាទី សឹមលាងចេញឲ្យស្អាត។ ធ្វើបែបនេះ ២ដងក្នុងមួយសប្ដាហ៍ ស្បែកមុខនឹងកាន់តែម៉ដ្ឋ និងទន់រលោងមិនខាន។
៣. ត្រសក់ + ទឹកក្រូចឆ្មារ
រូបមន្តនេះនឹងជួយបន្ថែមសំណើមដើម្បីឲ្យស្បែកត្រលប់មកម៉ដ្ឋរលោងឡើងវិញ។ វិធីធ្វើគឺគ្រាន់តែយកត្រសក់មកដាក់កិនក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ ហើយយកមកលាយជាមួយទឹកក្រូចឆ្មារ រួចយកលាបលើផ្ទៃមុខទុកចោល ១០ទៅ១៥នាទី។ ធ្វើបែបនេះ ២ដងក្នុងមួយសប្ដាហ៍ នឹងអាចទទួលអារម្មណ៍ថា ផ្ទៃមុខកាន់តែម៉ដ្ឋស្អាត ហើយមិនស្ងួតទៀត។
៤. ប៉េងប៉ោះ + ទឹកដោះគោជូរ
រូបមន្តនេះនឹងជួយផ្ដល់សំណើមដល់ស្បែក និងជម្រុះកោសិកាស្បែកចាស់ឲ្យស្បែកមុខកាន់តែសថ្លាបែបស៊ីជម្ពូ។ វិធីធ្វើគឺគ្រាន់តែយកប៉េងប៉ោះមកកិនឲ្យម៉ដ្ឋ រួចហើយយកមកលាយជាមួយទឹកដោះគោជូរ ហើយយកមកលាបលើមុខទុកចោល ១០ទៅ១៥នាទី សឹមលាងចេញ។ ធ្វើបែបនេះ ២ដងក្នុងមួយសប្ដាហ៍ ធានាថាស្បែកនឹងម៉ដ្ឋស្រស់ថ្លា។
៥. ម្សៅសូដា + ទឹកក្ដៅឧណ្ហៗ
នេះជារូបមន្តដែលអ្នកអាចធ្វើបានរៀងរាល់យប់មុនពេលចូលគេង ដោយគ្រាន់តែយកម្សៅសូដា (Baking Soda) ២ស្លាបព្រាបាយ មកលាយជាមួយទឹកក្ដៅ ២ស្លាបព្រាបាយដែរ រួចហើយយកម៉ាស្សា និងខាត់លើផ្ទៃមុខ ទុក ១០នាទី សឹមលាងសម្អាត។ វិធីនេះនឹងជួយពង្រួមរន្ធញើស និងកាត់បន្ថយមុនបានយ៉ាងល្អ ៕
ចុចអាន៖
ចង់បានស្បែកសរលោងគិតតែលាបឡេ មិនខ្វល់ពីអាហារល្អ៥មុខនេះ ក៏មិនកើតដែរ
មិនចង់ជ្រួញកន្ទុយភ្នែកទាំងវ័យក្មេង ស្រីៗគួរចេះវិធីថែរក្សាសម្រស់បែបនេះ