របៀបធ្វើឲ្យអ្នកក្លាយជាមនុស្សល្អប្រសើរជាងមុន
- 2021-04-06 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើឲ្យអ្នកក្លាយជាមនុស្សល្អប្រសើរជាងមុន
អ្នកណាៗចង់ក្លាចជាមនុស្សល្អប្រើសើរ និងមានភាពជោគជ័យក្នុងជីវិតរស់នៅដូចៗគ្នា ប៉ុន្តែគ្រាន់តែអ្នកខ្លះដឹងពីរបៀបអនុវត្តរហូតបានសម្រចគោលដៅ ហើយមនុស្សមួយចំនួនទៀតក៏មិនបានទៅតាមអ្វីដែលខ្លួនចង់បាន។ មនុស្សជាច្រើនឆ្ងល់ថា តើវាពិតជាអាចទៅរួចទេក្នុងការក្លាយជាមនុស្សដែលប្រសើរជាងមុននៅពេលអ្នកធំពេញវ័យ វ័យចំណាស់ និងនៅពេលចាស់នោះ? ហើយចម្លើយនោះគឺច្បាស់ណាស់ថាវាប្រាកដជាបាន។
តើអ្វីទៅជាវិធីល្អបំផុតដើម្បីក្លាយជាមនុស្សដែលល្អប្រសើរជាងមុននោះ? តើវិធីណាដែលងាយស្រួលបំផុតក្នុងការអនុវត្តនោះ? វាតែងតែមានវិធីដើម្បីធ្វើការកែលម្អចំពោះខ្លួនឯង ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះគឺការប្ដេជ្ញាចិត្តលើខ្លួនអ្នកក្នុងការសម្រេចនូវអ្វីដែលអ្នកចង់បាន ចង់ធ្វើ។ ការគិតគូរពីសុខុមាលភាពផ្ទាល់ខ្លួនក៏ដូចជាអ្នកដទៃគឺជាវិធីសំខាន់បំផុតដើម្បីធ្វើឲ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុន ហើយវិធីទាំងនោះរួមមាន៖
១. ការបោះចោលរាល់កំហឹងដែលមាននៅក្នុងខ្លួន អ្នកអាចធ្វើការផ្លាស់ប្តូរជំនឿ ឬទម្លាប់នៃការខឹងរបស់អ្នកឲ្យទៅជាភាពស្ងប់ ការអភ័យទោស និងការដែលអ្នកមិនទុកវានៅក្នុងចិត្ត។
២. ការចេះជួយអ្នកដទៃ ការសិក្សាបានបង្ហាញថាការគិតពិចារណាល្អ ការធ្វើចិត្តល្អសប្បុរស និងការចេះជួយយកអាសាអ្នកដទៃគឺល្អសម្រាប់សុខុមាលភាពផ្លូវចិត្តរបស់អ្នក ហើយអាចធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់អ្នកមានសន្តិភាពស្ងប់ល្អ។
៣. ជំរុញលើកទឹកចិត្តនឹងបង្កើនភាពខ្លាំងរបស់អ្នក អ្វីៗដែលអ្នកចេះគួរធ្វើវាឡើង ឬសាកល្បងអ្វីថ្មីៗដែលអ្នកមិនធ្លាប់ធ្វើពីមុនមកក្នុងការស្វែងរកភាពខ្លាំងរបស់អ្នក ហើយធ្វើការបង្ហាត់បង្រៀនវាទៅកាន់អ្នកដទៃ។
៤. ផ្ដោតការយកចិត្តខ្លួនឯងជាងអ្វីៗ ការថែទាំខ្លួនឯងទាំងសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តគឺជារឿងចាំបាច់ វាជួយការគិតគូររបស់អ្នកឲ្យកាន់តែប្រសើរឡើង ហើយរាល់បញ្ហាឬឧបសគ្គដែលមាននៅក្នុងជីវិតរស់នៅ អ្នកអាចធ្វើការដោះស្រាយនឹងប្រឈមមុខបាន។
ដើម្បីក្លាយជាមនុស្សល្អវាទាមទារឲ្យមានការលះបង់ច្រើនណាស់ ហើយវាក៏ជារឿងដ៏អស្ចារ្យផងដែលនៅពេលអ្នកធ្វើវាបាននោះ វាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯង ក្រុមគ្រួសារ មិត្តភក្ដិ មនុស្សជុំវិញខ្លួន និងសង្គមរស់នៅ៕
រូបភាព៖ Freepik
អានបន្ត៖