របៀបរស់នៅដ៏មានអត្ថន័យទៅតាមវ័យរបស់អ្នក
- 2021-04-02 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរស់នៅដ៏មានអត្ថន័យទៅតាមវ័យរបស់អ្នក
ការរស់នៅប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយទៅតាមអាយុកាលរបស់អ្នកនោះវាមិនមែនជារឿងងាយឡើយ ពីព្រោះអ្នកតែងតែមានបញ្ហា ឬឧបសគ្គជានិច្ចតាមវ័យនីមួយៗដែលអ្នកបានកំពុងឆ្លងកាត់។ ការខិតខំថែរក្សារូបសម្រស់ឲ្យមើលទៅក្មេងជាងវ័យ ការមានសុខភាពល្អបើទោះបីជាអ្នកមានអាយុច្រើនក៏ដោយ។ ការរស់នៅប្រកបដោយអត្ថន័យពេញលេញ មិនសំដៅតែទៅលើរូបសម្រស់នឹងសុខភាពរាងកាយប៉ុណ្ណោះទេ តែវាទាក់ទងគ្នាយ៉ាងខ្លាំងរវាងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។ ទាំងពីរនេះទើបអាចធ្វើឲ្យជីវិតរស់នៅរបស់អ្នកប្រកបទៅដោយអត្ថន័យទៅតាមវ័យរបស់អ្នក។
ទាំងនេះគឺជារបៀបអនុវត្តដើម្បីទទួលបានការរស់នៅប្រកបដោយអត្ថន័យនឹងសុខភមង្គលទៅតាមអាយុកាលរបស់អ្នក៖
១. ការថែទាំសុខភាពស្បែក ជារឿងសំខាន់ដែលមនុស្សវ័យចំណាស់គួរយកចិត្តទុកដាក់ខ្លាំង ការការពារសុខភាពស្បែកជាប្រចាំ វាមិនត្រឹមតែជួយលើសម្រស់ប៉ុណ្ណោះទេ ថែមទាំងជួយការពារពីការយាយីនៃជំងឺស្បែកនានាផងដែរ។
២. ការធ្វើលំហាត់ប្រាណនឹងភាពសកម្ម ផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់មនុស្សចាស់ការហាត់ប្រាណជាប្រចាំអាចជួយការពារពីជំងឺបេះដូងនឹងជំងឺមហារីកនានា ហើយផ្តល់នូវសុខភាពរាងកាយ សុខភាពផ្លូវចិត្តបានល្អ។
៣. របបអាហារប្រចាំថ្ងៃ អាហារដែលមានសុខភាពល្អគឺជាវិធីដែលត្រូវអនុវត្តនៅពេលដែលអ្នកឈានដល់វ័យចំណាស់ ពីព្រោះអ្នកងាយនឹងរងគ្រោះពីរបបអាហារដែលមិនមានសុខភាព។ ព្យាយាមបរិភោគប្រភេទបន្លែពណ៌បៃតង ផ្លែឈើស្រស់ និងទទួលទានអាហារដែលផ្តល់វីតាមីនខ្ពស់ដូចជាប្រភេទត្រីជាដើម។
៤. ថែរក្សាសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ ការមានភាពសប្បាយរីករាយនឹងការរក្សាភាពតានតឹងរបស់អ្នកឲ្យបានតិចគឺជាវិធីដ៏ល្អមួយក្នុងការជួយអ្នកឲ្យរស់នៅប្រកបដោយអត្ថន័យ។ ចំណាយពេលសប្បាយៗជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងធ្វើអ្វីៗដែលខ្លួនចូលចិត្តធ្វើ។
រឿងមួយចំនួនទៀតដែលអ្នកគួរយកចិត្តទុកដាក់នោះគឺគួរបញ្ចៀស ឬបញ្ឈប់ការជក់បារីនឹងគ្រឿងស្រវឹង។ ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ទទួលទានទឹកឲ្យបានច្រើនសម្រាប់សរីរាង្គកាយ និងព្យាយាមទៅពិនិត្យសុខភាពយ៉ាងហោចណាស់ ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ បើទោះបីជាអ្នកមិនឈឺអ្វីក៏ដោយ៕
រូបភាព៖ Freepik
អានបន្ត៖