វិធី ៥ យ៉ាងជួយអ្នកឲ្យជោគជ័យក្នុងជីវិតស្នេហា

  • 2021-04-01 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ក្លាយជាដៃគូស្នេហាដែលមានសុភមង្គលមិនមែនជារឿងងាយនោះទេ ហើយវាក៏មិនមែនជារឿងដែលមិនអាចទៅរួចនោះដែរ។ វាគ្រាន់តែទាមទារឲ្យអ្នកធ្វើការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តឲ្យខ្លាំងដើម្បីទទួលបានផលដែលអ្នកចង់បាននោះ។ តែពេលខ្លះវាក៏មិនបានដូចនូវអ្វីដែលអ្នកប្រាថ្នាចង់បានដែរ បើទោះបីជាអ្នកធ្វើការលះបង់ច្រើនយ៉ាងណាក៏ដោយ ហើយខ្លះទៀតក៏សមតាមបំណងរបស់គេ។

វាអាស្រ័យទៅតាមដៃគូនោះ ពីព្រោះមនុស្សម្នាក់ៗគឺមានអតចរឹតខុសៗគ្នា អ្នកខ្លះដែលអាត្មានិយមឬសាវានឹងធ្វើឲ្យទំនាក់ទំនងស្នេហាបញ្ចប់ត្រឹមរយៈពេលខ្លី ហើយខ្លះទៀតក៏ចាប់ផ្តើមពីភាពជូរចត់តែដោយសារការតស៊ូជាមួយគ្នាទើបអាចរក្សាសុភមង្គលនោះបាន។

ដើម្បីទទួលបានជីវិតស្នេហាដ៏ជោគជ័យប្រកបដោយសុភមង្គលនោះអ្នកត្រូវធ្វើរឿងទាំង ៥ នេះឲ្យបានជាប្រចាំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជាមួយដៃគូរបស់អ្នក៖

១. ចេះសួររកពាក្យកោតសរសើរ ការរំពឹងទុកថាដៃគូរបស់អ្នកនឹងកត់សម្គាល់រឿងអ្វីមួយដោយមិនបាច់ប្រាប់គឺមិនល្អឡើយ វាអាចនាំឲ្យមានការអាក់អន់ចិត្តជាពិសេសនោះគឺអ្នក គួរតែចេះប្រាប់នឹងសួរនាំចំណាប់អារម្មណ៍ពីដៃគូទើបល្អ។

២. ការដឹងគុណនឹងអរគុណ ទៅលើរឿងគ្រប់យ៉ាងដែលដៃគូបានធ្វើចំពោះអ្នក ទោះបីតិចឬច្រើនក៏ដោយ អ្នកគួរតែរៀនប្រើពាក្យអរគុណឲ្យបានជាប្រចាំក្នុងជីវិតរស់នៅជាមួយដៃគូរបស់អ្នក វាជាវិធីល្អដែលធ្វើឲ្យស្នេហាមានភាពរឹងមាំ។

៣. ការចំណាយពេលល្អៗជាមួយគ្នា អ្នកប្រាកដជាចង់បានគ្រួសារដែលមានសុភមង្គលទៅថ្ងៃអនាគត ដូចច្នេះម្នាក់ៗខិតខំព្យាយាមរកលុយ ធ្វើការរហូតគ្មានពេលគ្រប់គ្រាន់សម្រាប់ដៃគូ អ្នកគួរតែធ្វើអ្វីល្អៗជាមួយគ្នាឲ្យបានញឹកញាប់។

៤. ត្រូវមានវិធីក្នុងការឈ្លោះ កុំប្រើអារម្មណ៍ ឬកំហឹងប្រកែកយកតែឈ្នះរៀងៗខ្លួន នៅពេលមានការឈ្លោះប្រកែកគ្នាត្រូវប្រាកដថាអ្នកទាំងពីរចេះវែកញែករកហេតុផល ដើម្បីធ្វើការដោះស្រាយ។

៥. និងត្រូវរៀនប្រើពាក្យសុំទោសឲ្យបានច្រើន មិនចាំបាច់តែពេលអ្នកធ្វើខុសនោះទេ ពាក្យសុំទោសអាចប្រើបានគ្រប់ពេលនឹងគ្រប់ស្ថានភាព។

វិធីទាំងនេះអាចធ្វើឲ្យអ្នកទាំងពីរចេះផ្តល់ពេលវេលាល្អៗ ភាពសប្បាយរីករាយជាមួយគ្នា និងផ្តល់សុភមង្គលសម្រាប់ជីវិតដៃគូរបស់អ្នកទាំងពីរ។ ដូចច្នេះត្រូវបាកដថាផ្តល់ក្តីស្រឡាញ់ដ៏ស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក ហើយព្យាយាមបង្កើតស្នេហាដែលគ្មានលក្ខខណ្ឌសម្រាប់សុភមង្គលអ្នកទាំងពីរទៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម