ពាក្យពេចន៍ដែលគួរប្រើ បើនរណាឈ្លើយដាក់អ្នក
- 2021-03-29 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យពេចន៍ដែលគួរប្រើ បើនរណាឈ្លើយដាក់អ្នក
យើងទាំងអស់គ្នាពិតជាធ្លាប់បានជួបរួចមកហើយជាមួយភាពឈ្លើយរបស់នរណាម្នាក់ធ្វើមកលើយើង។ សឹងតែទាំងអស់គ្នាហើយដែលបានធ្វើ ឬជួបប្រទះរឿងទាំងនេះមិនថានៅកន្លែងធ្វើការ សាលា ឬទីសាធារណៈឡើយ។ ការទទួលរងការស្រែកដាក់ បញ្ជា ស្តីឲ្យ ឬក៏ទម្លាក់កំហុសដោយគ្មានហេតុផលនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអាក់អន់ចិត្ត ខឹង និងបាក់ទឹកចិត្តជាមួយទេ។ មនុស្សខ្លះអាចនឹងធ្វើការឆ្លើយតមទៅនឹងទង្វើទាំងនោះវិញទាំងកំហឹងដែលជាហេតុបង្កឲ្យមានបញ្ហាឬជម្លោះ។
ទាំងនេះជាពាក្យពេចន៍ដែលអាចជួយឲ្យអ្នកធ្វើការឆ្លើយតមទៅកាន់មនុស្សប្រភេទនេះបានដោយសន្តិវិធី និងធ្វើឲ្យអ្នកមើលទៅជាមនុស្សចេះដឹងខ្ពស់៖
មិនចាំបាច់និយាយ ឬធ្វើអ្វីដើម្បីកែលំអជាមួយមនុស្សដែលឈ្លើយនោះទេ ធ្វើអ្វីដែលអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អ។ ប្រសិនបើស្ថានភាពកាន់តែយ៉ាប់យឺននោះគួរតែបញ្ឈប់ការសន្ទនាជាមួយមនុស្សឈ្លើយនោះ បើសិនជាអាចគួរដើរចេញទៅ។ គ្មានអ្នកចាញ់ឈ្នះឡើយ តែវាជាទង្វើដែលមនុស្សចេះដឹងធ្វើ៕
រូបភាព៖ Freepik
អានបន្ត៖