ការស្លៀកពាក់ពណ៌ខ្លៅអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក

  • 2021-03-28 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលនិយាយដល់សម្លៀកបំពាក់ អ្នកប្រាកដជាមានពណ៌ដែលខ្លួនចូលចិត្តជាងគេ។ ប្រហែលជាពណ៌នោះធ្វើឲ្យអ្នកមានភាពជឿជាក់ជាងពណ៌ដទៃទៀតហើយមើលទៅ! ឬក៏អាចជាពណ៌ដែលអាចជួយបង្កើនសម្រស់ដល់អ្នក។ ហើយក្នុងនេះយើងនិយាយអំពីពណ៌ខ្លៅ ជាពណ៌មិនចេះសាំុ និងជាពណ៌ដែលធ្វើឲ្យអ្នកមើលទៅកាន់តែទទួលបានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។

ពណ៌ខ្មៅគឺជាពណ៌ដែលកំពុងពេញនិយមបំផុតសព្វថ្ងៃនេះ អ្នកខ្លះពាក់ដោយសារតែបុគ្គលិកលក្ខណៈរបស់គេ ឬដោយសារតែស្ថានភាពសង្គមជុំវិញខ្លួនក៏ថាបាន។ ប៉ុន្តែនៅពេលអ្នកពាក់ពណ៌ខ្មៅគ្រប់ពេល តើវានឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកអ្វីខ្លះ?

យោងទៅតាមការស្ទង់មតិកាលពីពេលថ្មីៗនេះបានបង្ហាញថា ការស្លៀកពាក់ពណ៌ខ្មៅអាចបង្ហាញពីបុគ្គលិកលក្ខណៈមួយចំនួនដូចខាងក្រោម៖

  • មើលទៅមានភាពទាក់ទាញ
  • មានភាពជឿជាក់
  • អ្នកមើលទៅមានភាពទាន់សម័យ ឡូយឆាយ
  • អ្នកគឺជាមនុស្សឯករាជ្យ និងម៉ត់ចត់
  • អ្នកមើលទៅគឺជាអ្នកចេះដឹងខ្ពស់ និងឆ្លាតវៃ

មនុស្សដែលស្លៀកពណ៌ខ្មៅភាគច្រើនពាក់វាព្រោះតែហេតុផលខាងលើ មិនមែនគ្រាន់តែចង់ឲ្យនរណាម្នាក់ចាប់អារម្មណ៍នោះទេ។ មិនថាអ្នកជាបុរស ឬស្រ្តីការពាក់ពណ៌ខ្មៅគឺសមគ្រប់រដូវកាល និងធ្វើឲ្យអ្នកមើលទៅស្រស់បំព្រងជានិច្ច។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ themindsjournal ប្រែសម្រួល៖ Chrel Den

អត្ថបទពេញនិយម