វីធីព្យាបាលបបូរមាត់ប្រេះ និងស្ងួតខ្មៅជាមួយម្សៅ (baking soda)

  • 2021-01-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរមាត់ស្ងួតកើតឡើងសឹងតែគ្រប់ពេល នេះមិនមែនគ្រាន់តែជាបញ្ហាដែលបណ្តាលមកពីធាតុអាកាសប៉ុណ្ណោះទេ វាក៏អាចបណ្តាលមកពីបញ្ហាមួយចំនួនទៀតក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។ ដូចជាការទម្លាប់លិតបបូរមាត់ដែលធ្វើឲ្យបបូរមាត់កាន់តែស្ងួតខ្លាំង ឬការទទួលទានជាតិទឹកមិនគ្រប់គ្រាន់ដែលជាមូលហេតុចម្បងក្នុងការបង្កឲ្យបបូរមាត់ស្ងួតប្រេះ។

វិធីងាយៗមួយនេះអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព៖

  • យកម្សៅដុតនំ (baking soda) ឬហៅថាម្សៅសូដ្យូម ប៊ីកាបូណាត

  • លាយម្សៅនេះពីរ ឬបីស្លាព្រាកាហ្វេជាមួយទឹក (ឬប្រេងអូលីវ) ឲ្យដូចជាថ្នាំដុះធ្មេញ

  • លាបនៅលើបបូរមាត់ ហើយទុកចោលពី ៥ ទៅ ១០ នាទីទើបលាងចេញ

  • លាប វាសាលីន (vaseline) ឬប្រភេទក្រែមផ្សេងៗដើម្បីផ្តល់សំណើមដល់បបូរមាត់

អនុវត្តពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍នឹងអាចជួយព្យាបាលបបូរមាត់ប្រេះស្ងួតខ្មៅឲ្យមានសំណើមភ្លឺថ្លាជាងមុន៕

រូបភាព៖ Pinterest

អានបន្ត៖

ប្រភព៖ femina.in ប្រែ​សម្រួល៖ Chrel Den