មុខ​ហ្សីន​គ្មាន Make Up របស់​សង្សារ Luhan ល្បី​ផ្ទុះ​ព្រោះ​ស្អាត​មិន​ចាញ់​ពេល​តែង​

  • 2021-03-22 03:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​គេ​ដឹង​ថា សម្រស់​របស់ Guan Xiao Tong គឺ​អំណោយ​ផល​ពី​ធម្មជាតិ​ហើយ​ក៏​ពិត​មែន តែ​នៅ​ពេលគ្មាន​ជំនួយ​ពី​គ្រឿង​សំអាង​ហើយ នៅ​តែ​មាន​លេច​ធ្លោ​បែប​នេះ​ទៀត​នោះ​ គឺ​ពិត​ជា​មិន​ធម្មតា​ឡើយ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Guan Xiao Tong បាន​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ថ្មី​បំផុត​នៅ​ក្នុង​កម្មវិធី​កម្សាន្ត Trump Card។ គ្រាន់​តែ​កម្មវិធី​ចាក់​ចប់​ភ្លាម​ ឈ្មោះ​របស់​សង្សារ តារា​ចម្រៀង និង​សម្ដែង​ប្រុស Luhan ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ភ្លែត។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​ ២៣​ឆ្នាំ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​នេះ​គឺ​មក​ពី នៅ​ក្នុង​កម្មវិធី​នេះ នាង​ទុក​មុខ​ធម្មជាតិ​ទាំង​ស្រុង គ្មាន​ការ​ផាត់​មុខ​សូម្បី​តែ​បន្តិច តែ​សម្រស់​នៅ​តែ​ស៊ី​ដាច់​​គេ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា​ ស្បែក​របស់​តួរឿង Shadow ទោះ​មិន​មាន​ក្រែម​ម្សៅ​នៅ​តែ​ស​ឡើង​ស៊ីជម្ពូ កម្រ​រក​បាន ទាំង​មុន​នោះ​ នាង​ត្រូវ​ថត​ច្រើន​ម៉ោង និង​ផាត់​មុខ​ក្រាស់​ៗ​ក៏​ដោយ។

ក្រោយ​ពេល​កម្រង​រូប​នេះ​ត្រូវ​បាន​ចែក​រំលែក ឈ្មោះ​របស់​​សង្សារ​នាងក៏​ត្រូវ​បាន​គេ​ស្វែង​រក​ដូច​គ្នា ដោយ​គេ​សរសើរ​ថា លោក​ពិត​ជា​សំណាង​ណាស់​ដែល​មាន​សង្សារ​ស្អាត​ពី​ធម្មជាតិ​ខ្លាំង​បែប​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel