របៀបស្លៀកពាក់ឲ្យមើលទៅឃើញដើមទ្រូងធំ
- 2021-03-18 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបស្លៀកពាក់ឲ្យមើលទៅឃើញដើមទ្រូងធំ
សម្រស់រូបរាងគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសគឺស្ត្រីតែម្តង មានការថែរក្សាការពារគឺច្រើនជាងបុរសទៅទៀត។ មុខម៉ត់រលោង រាងខ្ពស់ស្រឡូន គូទនឹងដើមទ្រូងធំគឺជាភាពទាក់ទាញដែលនារីៗត្រូវការជាចាំបាច់។ មានមនុស្សជាច្រើនរួចទៅហើយដែលបានធ្វើការវៈកាត់កែសម្ផស្ស មុខមាត់ ច្រមុះស្រួច ជាពិសេសនោះគឺការវៈកាត់ដើមទ្រូងឲ្យធំ។ សម្រាប់អ្នកដែលមិនមានលទ្ធភាព ឬខ្លាចការវៈកាត់ និងចង់បានតាមបែបធម្មជាតិៗនោះអាចសាកពីរបៀបស្លៀកពាក់ទាំងនេះបាន ដើម្បីមើលទៅឃើញដើមទ្រូងធំ៖
១. ពាក់អាវទ្រនាប់ដែលត្រូវនឹងទំហំទ្រូងរបស់អ្នក ឬប្រភេទរឹបទ្រូងឡើងលើ
២. ដាក់អាវស៊ីលីកូនពីរបន្ថែមនៅក្នុងអាវទ្រនាប់
៣. ស្លៀកស្រោមបាដែលរឹបរាងនឹងចង្កេះឲ្យរួមតូច
៤. ការផាត់ម្សៅនៅលើដើមទ្រូងឲ្យមើលទៅឃើញមូលធំ
អ្វីដែលសំខាន់បំផុតនោះគឺភាពជឿជាក់នៅលើរូបសម្រស់របស់ខ្លួនឯង ពេញចិត្តនូវអ្វីដែលខ្លួនមាន និងទំនុកចិត្តក្នុងការបង្ហាញ។ ទោះបីជាអ្នកមិនធ្វើតាមវិធីទាំងប៉ុន្មានខាងលើក៏ដោយ អ្នកនៅតែអាចមើលទៅស្រស់ស្អាតក្នុងការសម្លៀកបំពាក់ដែលអ្នកបានជ្រើសរើស ពីព្រោះ ភាពជឿជាក់គឺជាសម្រស់ពិតរបស់មនុស្សស្រី៕
ប្រភពរូបភាព៖ Thebetterfit
ចុចអានបន្ត៖