មូលហេតុដែលមនុស្សជោគជ័យស្លៀកពាក់ម៉ូដដដែលជារៀងរាល់ថ្ងៃ

  • 2021-03-09 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់ៗគ្នាតែងតែចង់បានភាពជោគជ័យក្នុងឆាកជីវិតរបស់ខ្លួន និងគ្មានអ្នកណាម្នាក់ដែលមិនចង់បាននោះឡើយ។ ការចង់បាននោះគឺខុសៗគ្នា អ្នកខ្លះចង់ជោគជ័យក្នុងមុខជំនួញ របររកស៊ី ការងារ ការសិក្សា ហើយអ្នកខ្លះទៀតចង់បានភាពជោគជ័យក្នុងរឿងស្នេហា និងជីវិតសប្បាយរីករាយជាដើម តែជាសរុបគឺចង់បាន។ ហើយជារៀងរាល់ថ្ងៃមនុស្សម្នាក់ៗបានធ្វើការសម្រេចចិត្តរាប់សិបដងថាញ៉ាំអ្វីសម្រាប់អាហារពេលព្រឹក ស្លៀកពាក់អ្វីទៅធ្វើការ ឬកន្លែងណាទៅញ៉ាំអាហារថ្ងៃត្រង់ជាដើម។

តាមការសិក្សាស្រាវស្រាវនឹងស្ទាបស្ទង់មតិបានបង្ហាញថា ៦៥ ភាគរយនៃមនុស្សគឺមានបញ្ហាក្នុងការធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ រឿងខ្លះដែលវាសំខាន់ និងខ្លះទៀតនោះក៏មិនសំខាន់ដែរ។ តើអ្នកធ្លាប់គត់សម្គាល់ទេថាមូលហេតុអ្វីបានជាមនុស្សជោគជ័យស្លៀកពាក់តែដដែលៗនោះ? ជាឧទាហរណ៍លោក Barack Obama គាត់ស្លៀកពាក់តែឈុតពណ៌ខ្លៅឬប្រផេសរហូត។ រីឯលោក MarK Zuckerberg ស្លៀកពាក់តែជាមួយអាវយឺតពណ៌ប្រផេសម៉ាក Brunello Cucinelli ជាប្រចាំ។ ចំណែកឯលោក Steve Jobs វិញគឺពាក់អាវយឺតដៃវែងកមូលពណ៌ខ្មៅជាមួយនឹងខោខូវបូយ និងស្បែកជើងកីឡា។

មូលហេតុនោះគឺថា៖

  • អ្នកចំណេញពេលវេលាបានច្រើនក្នុងការធ្វើអ្វីផ្សេងទៀត
  • អ្នកកាត់បន្ថយក្នុការគិតច្រើនទៅលើការសម្រេចចិត្ត ជាពិសេសនោះគឺការស្លៀកពាក់
  • ធ្វើឲ្យល្អសម្រាប់ខួរក្បាលក្នុងការគិត ឬសម្រេចចិត្តបានឆាប់ថហ័ស លឿន និងត្រឹមត្រូវ
  • អ្នកតែងតែមានភាពជឿជាក់លើខ្លួនឯង ធ្វើឲ្យមានអារម្មណ័ថាសមស្អាត និងមានទំនុកចិត្តជានិច្ច

ហេតុដូចច្នេះហើយអ្នកគួរតែចាប់ផ្តើមធ្វើដូចជាពួកគាត់ ដើម្បើទទួលបានចំណុចល្អទាំងបួនខាងលើនេះ។ ហើយនឹងមានអត្ថប្រយោជន៍ជាច្រើនទៀតក្នុងការមានសម្លៀកបំពាក់បន្តិចចន្តួច ឬការស្លៀកម៉ូដនឹងពណ៌ដដែលៗនោះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម