កាដូមានអត្ថន័យដែលកូនៗមិនអាចបំភ្លេចបាន

  • 2021-03-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើជីវិតនៃកុមារភាពរបស់អ្នកយ៉ាងណាដែរ? ទទួលបានកាដូនឹងរបស់របររាប់មិនអស់ពីឪពុកម្តាយ ត្រឹមបន្តិចបន្តួច ឬក៏គ្មានទាល់តែសោះ។ ប្រហែលជាអ្នកខ្លះវិញនោះមានរឿងរាវឆ្លងកាត់យ៉ាងច្រើន ភាពសប្បាយរីករាយ ភាពកើតទុក្ខដែលបានធ្វើវាឡើងជាមួយឪពុកម្តាយបងប្អូនមិត្តភក្ដិរបស់អ្នក ហើយវាបានក្លាយទៅជាការចងចាំដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នកជារៀងរហូត ជាជាងរបស់របរ ឬកាដូដែលលេងហើយខូចចោលនឹងភ្លេចបាត់។

សម្រាប់ខ្លះវិញមិនមានទេកាដូ សូម្បីតែបន្តិច តែគេមានរឿងរាវបទពិសោធជីវិត ដំណើរផ្សងព្រេងរាប់មិនអស់។ ការផ្តល់ប្រភេទកាដូអ្វីមួយទៅកាន់កូនៗគឺពិតជាផ្តល់ផលប៉ះពាល់ចំពោះឆាកជីវិតរបស់ពួកគាត់ និងអាចធ្វើការផ្លាស់ប្តូរអតចរឹត​របស់គាត់ជារៀងរហូត។

ហើយកាដូទាំង ១៥ មុខនេះដែលកូនៗរបស់អ្នកមិនអាចបំភ្លេចវាបានឡើយ៖

១. ការបញ្ញាក់ប្រាប់ពីក្តីស្រឡាញ់

២. ការកើតសរសើរដោយភាពពេញចិត្ត

៣. វិន័យ សេចក្តីមេត្តាករុណា និងភាពយុត្តិធម៌ចំពោះគាត់

៤. ការចង់ដឹងចង់ឃើញអំពីលទ្ធផល និងការប្រកួតប្រជែងក្នុងជីវិត

៥. ការប្តេជ្ញាចិត្ត និងការលើកទឹកចិត្តដល់ពួកគាត់

៦. ភាពស្មោះត្រង់រវាងប្តីនឹងប្រពន្ធ

៧. ទឹកចិត្តល្អ ស្មោះត្រង់នឹងឲ្យការតម្លៃចំពោះអ្នកដទៃ

៨. ការឱប ការថើប និងឲ្យពួកគាត់មានសង្ឃឹមជានិច្ច

៩. ឲ្យគាត់ចេះទទួលយកកំហុស និមានភាពសុចរិត

១០. ចំណាយពេលនៅខាងក្រៅ ឬដំណើរកំសាន្តឲ្យបានច្រើន

១១. ការមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់

១២. ការលើកលែងទោស និងផ្តល់ឱកាសជានិច្ច

១៣. ឲ្យពួកគាត់ចេះស្រឡាញ់ខ្លួនឯង

១៤. រង្វាន់លើកទឹកចិត្ត

១៥. ហើយនឹងសេចក្តីស្រឡាញ់ស្មើគ្នា

នេះមិនមែនបានន័យថាអ្នកគួរឈប់ទិញរបស់របរឲ្យគាត់នោះទេ សម័យមុនផ្សេង ហើយសម័យនេះផ្សឹង តែវាជាអ្វីៗដែលអ្នកគួរតែបូកបញ្ចូលបន្ថែមទៀតក្រៅពីកាដូរបស់លេងនោះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម