ដំបូន្មានពីមហាសេដ្ឋី៖ គួរទិញផ្ទះដោយលុយរបស់អ្នកដទៃ
- 2021-03-05 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានពីមហាសេដ្ឋី៖ គួរទិញផ្ទះដោយលុយរបស់អ្នកដទៃ
មានតថភាពជាក់ស្ដែងមួយនោះគឺ អ្នកមានខ្ចីលុយរបស់គេច្រើនខ្លាំងណាស់។ មហាសេដ្ឋីអាមេរិកភាគច្រើនសុទ្ធសឹងតែទិញផ្ទះដោយលុយអ្នកដទៃ ធ្វើឲ្យពួកគេមានហើយ កាន់តែមានទៀត។ មហាសេដ្ឋីពាន់លានអាមេរិកធ្លាប់ប្រកាសក្ដែងៗថា៖ “ខ្ញុំចូលចិត្តធ្វើការកម្ចីណាស់ ខ្ញុំជំពាក់គេជុំទិស”។ លោកបានបន្ថែមថា អាជីពអចលនទ្រព្យរបស់ខ្លួនក៏ត្រូវបានចាប់ផ្ដើមដោយការកម្ចីដ៏ធំៗផងដែរ។
យោងតាមមហាសេដ្ឋីអាមេរិក David Bach៖ “ជាមធ្យម អ្នកមានផ្ទះខ្លួនឯង តែងមានជាងអ្នកដើរជួលផ្ទះ៣៨ដង។ ដូចនេះអ្នកទាំងអស់គ្នា គួរវិនិយោគលើការទិញផ្ទះឲ្យបានមួយ ជំនួសឲ្យការដើរជួលផ្ទះ”។“កុំរង់ចាំដើម្បីទិញអចលនទ្រព្យ តែត្រូវទិញអចលនទ្រព្យហើយរង់ចាំវិញ” នេះគឺជាសម្ដីមាសរបស់មហាសេដ្ឋី Cavett Robert។ ជាធម្មតាតម្លៃអចលនទ្រព្យនឹងកើនប្រមាណ១៥%ក្នុងមួយឆ្នាំ។
ដូចនេះទោះបីជាពេលអ្នកគេងក៏ដោយ ទ្រព្យសម្បត្តិក៏កំពុងតែកើនឡើងផងដែរ។ ដោយឡែក វិធីដែលទិញផ្ទះ ឬអចលនទ្រព្យងាយស្រួលនាពេលបច្ចុប្បន្ននោះគឺ ធ្វើការកម្ចី ដោយកម្ចីពីធនាគារគឺមធ្យោបាយសុវត្ថិភាពជាងគេ។ ព្រោះប្រសិនបើខ្ចីលុយចងការខាងក្រៅ ទោះបីជាល័ក្ខខណ្ឌនៃការខ្ចីមានភាពងាយស្រួលក៏ដោយ តែហានិភ័យខ្ពស់ ដោយសារតែការប្រាក់ខ្ពស់ ក៏ដូចជាកិច្ចសន្យាខ្ចីមិនច្បាស់លាស់ជាដើម៕
ចុចអានបន្ត៖
ពុទ្ធដីកា៧ ម៉ាត់ របស់ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះប្រើជីវិតល្អប្រសើរ
ផ្លាស់ប្ដូរខ្លួនឯងជាមនុស្សមានមន្តស្នេហ៍ខ្ពស់ និងវិជ្ជមានតាមវិធីស្រួលៗទាំងនេះ