អត្ថប្រយោជន៍ក្នុងការមានសម្លៀកបំពាក់បន្តិចចន្តួច និងវិធីក្នុងការអនុវត្ត
- 2021-03-05 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ក្នុងការមានសម្លៀកបំពាក់បន្តិចចន្តួច និងវិធីក្នុងការអនុវត្ត
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា សម្លៀកបំពាក់ប៉ុន្មានគូរដែលអ្នកគួរតែទិញ និងគួរតែមានសម្រាប់ខ្លួនឯងនោះ? បើសិនជាមិនដែលទេ សាកមើលទូរខោអាវសិនថាវាច្រើនឬតិច។ បើតិចបានន័យថាអ្នកកំពុងតែធ្វើរឿងត្រូវហើយ អ្នកចំណេញបានទាំងលុយ ពេលវេលាក្នុងការធ្វើអ្វីផ្សេងក្រៅពីការចំណាយពេលរាប់ម៉ោងជ្រើសរើសរ៉ូបមកស្លៀកនោះ។ តែបើអ្នកមានច្រើនលើសលុបនោះ វាដោយសារតែអ្នកគិតទៅលើទំនោរនៃការមានច្រើនគឺជាជម្រើសស្អាតច្រើន ហើយនេះជាហេតុដែលអ្នកទិញគ្រប់រដូវកាល។
ជំហានទាំង ៥ នេះអាចជួយឲ្យអ្នកអាចកាត់បន្ថយការទិញ និងបោះបង់ចោលសម្លៀកបំពាក់មួយចំនួនដែលអ្នកមិនប្រើ មកត្រឹមរបស់សំខាន់ៗ និងស្អាតៗ៖
គួរធ្វើការផ្លាស់ប្តូរទៅ មានត្រឹមបន្តិចបន្តួច ទុកតែសម្លៀកបំពាក់ណាដែលធ្វើឲ្យអ្នកមើលទៅស្រស់ស្អាតសមនឹងរូបរាងរបស់អ្នក។ ហើយបន្ទាប់ពីនោះអ្នកនឹងមានអារម្មណ៍ថាប្លែក សេរីភាព មិនស្ត្រេសក្នុងការជ្រើសរើស ចំណេញទាំងពេលវេលានឹងថវិកា៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖