ហេតុផល ៤ យ៉ាងដែលអ្នកមិនព្រមចាកចេញពីស្នេហាឈឺចាប់

  • 2021-03-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រាកដជាធ្លាប់បានឃើញហើយចំពោះគូស្នេហ៍មួយចំនួនដែលបានត្រូវប្តី ឬប្រពន្ធធ្វើបាប គ្រាំទាំងកាយ គ្រាំងទាំងចិត្តស្ទើរតែរៀងរាល់ថ្ងៃ ប៉ុន្តែពួកគេនៅតែមិនព្រមដើរចេញទៀត សុកចិត្តរស់នៅក្នុងទុក្ខវេទនាបែបនោះ។ ចាស់ៗតែងតែហៅថា មនុស្សសាច់កម្ម ពីព្រោះពួកគេបានដឹងហើយតែហេតុអ្វីមិនព្រមបញ្ចប់វា។ ច្បាស់ណាស់ថាវាប្រាកដជាមានហេតុផលរបស់វា!

ហើយហេតុផលទាំង ៤ យ៉ាងនេះហើយដែលពួកគេមិនព្រមចាកចេញពីដៃគូដែលធ្វើបាប ឬស្នេហាដែលគ្មានសុភមង្គលនោះ៖

១. ការស្រឡាញ់គេជ្រុល គិតថាអត់គេមិនបាន អ្នកនឹងពិបាកដកចិត្តចេញណាស់

២. ការគំរាមកំហែងទៅលើកូនឬខ្លួនអ្នក ទាំងផ្លូវចិត្ត ផ្លូវកាយ ធ្វើឲ្យអ្នកមិនហ៊ានដើរចេញឡើយ

៣. គិតថាអស់ជម្រើសទៀតហើយ ដោយសារអ្នកគិតទៅលើផ្នែកហិរញ្ញវត្ថុ សម្រាប់កូននឹងខ្លួនឯង

៤. ការទម្លាក់កំហុសទៅលើខ្លួនគ្រប់រឿងទាំងអស់ បន្ទាបខ្លួន និងមិនស្រឡាញ់ខ្លួនឯងទៀត ទើបបណ្តោយខ្លួននឹងរឿងនេះឲ្យកើតឡើងទៅតាមដំណើររបស់វា

ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលកំពុងតែមានបញ្ហានេះ អ្នកចង់ដើរចេញនឹងចង់បញ្ចប់វាដែរ តែមិនអាចធ្វើបានដោយសារការគំរាប់គំហែងថានឹងសម្លាប់ខ្លួនបើអ្នកដើរចេញជាដើមនោះ វាជាសញ្ញានៃអំពើហឹង្សាផ្លូវចិត្តហើយ អ្នកគួរតែផ្តល់ដំណឹងដល់ភ្នាក់ងារផ្នែកអំពើរហឹង្សាភ្លាមៗ។

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម