វិធី ៥ យ៉ាងក្នុងការគ្រប់គ្រងកំហឹងរបស់អ្នកបាន

  • 2021-03-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហឹងគឺជាប្រភេទអាម្មណ៍ផ្លូវចិត្តមួយដែលអ្នកមិនងាយនឹងធ្វើការគ្រប់គ្រងវាបានឡើយ។ អ្នកអាចនឹងនិយាយពាក្យពេចន៍ដែលខ្លួនមិននឹកស្មានថាបាននិយាយវាឡើង ឬក៏បានធ្វើអ្វីមួយដែលអ្នកនឹងមានការសោកស្ដាយនៅពេលក្រោយ ពីព្រោះតែការនិយាយឬធ្វើនោះគឺនៅពេលដែលអ្នកកំពុងតែមានកំហឹងខ្លាំង អ្នកមិនអាចធ្វើការគ្រប់គ្រងវាបាន។

អ្នកប្រហែលជាបានគិតថាអ្នកយល់ច្បាស់អំពីកំហឹងនៅពេលបានធ្វើវាឡើង តែតាមពិតអ្នកមិនបានដឹងនោះទេ ហើយក៏មិនត្រូវបន្ទោសខ្លួនឯងដែរ។ ប៉ុន្តែអ្នកត្រូវរៀនគ្រប់គ្រងកំហឹងឲ្យបានល្អ ពីព្រោះវាអាចជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងចំពោះអ្នក និងដៃគូឬអ្នកដទៃនោះ។

ទាំងនេះគឺជាវិធី ៥ យ៉ាងដែលអ្នកអាចធ្វើការគ្រប់គ្រងអារម្មណ៍នៅពេលកំពុងមានកំហឹងខ្លាំង៖

១. ទុកពេលវេលាឲ្យខ្លួនឯងឲ្យបានច្រើន ធ្វើការគិត ឬធ្វើចិត្តឲ្យស្ងប់សិនមុននឹងធ្វើការឆ្លើយតប

២. អាចប្រើពាក្យពេចន៍កំប្លែងលាយឡំជាមួយ វានឹងជួយឲ្យកំហឹងរបស់អ្នកបាត់ ហើយចាំធ្វើការពិភាក្សាដោយសន្តិវិធី

៣. ត្រូវធ្វើជាអ្នកស្តាប់រហូតដល់ភាគីម្ខាងនោះបញ្ចេញពាក្យពេចន៍កំហឹងឲ្យអស់ ឬក៏ដើរចេញបន្តិចទុកឲ្យអារម្មណ៍ស្ងប់ចុះសិន

៤. ប្តូរទម្លាប់ពីការតបតបែបកំហឹង មកជាការតបតបែបស្រទន់ សួរនឹងឆ្លើយបែបស្និទ្ធស្នាល

៥. យកការលើកលែងទោសមកដាក់មុខជានិច្ចរាល់ពេលមានកំហឹង ព្រោះវានឹងអាចឲ្យអ្នកបញ្ចេញកំហឹងតាមបែបស្ងប់នឹងសន្តិវិធី

កំហឹងគឺតែងតែកើតឡើងលើមនុស្សគ្រប់គ្នា ហើយវាគឺជារឿងធម្មតាទៅហើយដែលម្នាក់ៗធ្លាប់បានឆ្លងកាត់ តែទោះជាយ៉ាងណាក៏ដោយប្រសិនបើកំហឹងរបស់អ្នក ឬមនុស្សដែលអ្នកឈ្លោះជាមួយនោះមានកំហឹងបែបច្រឡោតនឹងប្រើអំពើហឹង្សា អ្នកត្រូវតែដើរចេញនឹងស្វែងរកជំនួយ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម