រឿង ៦ យ៉ាងដែលស្ត្រីចំណាស់គួរតែធ្វើ

  • 2021-02-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងសំខាន់របស់មនុស្សម្នាក់ៗនោះគឺការភ័យខ្លាចនៃភាពចាស់ជរា ពីព្រោះពួកគាត់បារម្ភទាំងសុខភាព និងសម្រស់ចុះទ្រុតទ្រោមតែវាជារឿងដែលយើងម្នាក់ៗចៀសមិនរួចនោះឡើយ។ ប៉ុន្តែតើអ្នកដឹងទេថា តាមដំណាក់កាលនៃអាយុកាលនីមួយៗគឺមានផលប្រយោជន៍ និងអត្ថប្រយោជន៍របស់វា។

មនុស្សជាច្រើនណាស់បាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងភាពចាស់ជរាជាមួយផលិតផល លំហាត់ប្រាណ របបអាហារ ដើម្បីរក្សាភាពក្មេងជាងវ័យ ភាពស្រស់ស្អាត តែអ្វីដែលសំខាន់នោះគឺភាពសប្បាយចិត្តគ្រប់ពេលនៃវ័យរបស់អ្នក។ ហើយរឿងទាំងនេះដែលស្ត្រីដែលមានវ័យចំណាស់គួរតែធ្វើ ដើម្បីផ្តល់អារម្មណ៍សប្បាយរីករាយចំពោះខ្លួនឯង៖

១. ការនិយាយចេញពីអ្វីដែលអ្នកគិតថាមិនត្រឹមត្រូវ ឬមិនចូលចិត្តចេញមក

២. ឈប់គិតអំពីការសម្លឹងមើល ឬការគិតពីអ្នកដទៃមកលើខ្លួនអ្នក

៣. បញ្ឈប់ការរកលេស តែធ្វើ ប្រាប់ការពិត និងទទួលខុសត្រូវជានិច្ច

៤. ការស្លៀកពាក់នូវអ្វីដែលខ្លួនចង់ កុំគិតអំពីគំនិតអ្នកដទៃ

៥. ធ្វើការបរិច្ចាគរបស់របរដែលអ្នកគិតថាគួរតែឲ្យអ្នកខ្វះខាត អ្នកក្រីក្រប្រើ

៦. ចំណាយពេលវេលាតែជាមួយមនុស្សដែលគោរពឲ្យតម្លៃអ្នក

ដូចច្នេះព្យាយាមរកវិធី ធ្វើអ្វីៗដែលអ្នកសប្បាយចិត្តនឹងធ្វើ ហើយរឿងណាដែលអ្នកគួរឈប់ ត្រូវតែឈប់ធ្វើទៅ។ អ្វីដែលសំខាន់នោះគឺបំពេញចំណង់ភាពសប្បាយចិត្តរបស់អ្នកឲ្យបានច្រើន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម