អត្ថន័យនៃការអង្គុយ ៥ យ៉ាងនេះ

  • 2021-02-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអង្គុយរបស់មនុស្សម្នាក់ៗគឺមានការខុសប្លែកពីគ្នា តែអ្នកដឹងទេថាប្រភេទនៃការអង្គុយរបស់អ្នកអាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកបាន។ មិនថាអ្នកអង្គុយនៅកន្លែងណាក៏ដោយ សាលារៀន ភោជនីយដ្ឋាន កន្លែងការងារ ហើយជាពិសេសនោះគឺនៅពេលដែលអ្នកអង្គុយទល់មុខនរណាម្នាក់ជាលើកដំបូង ឬអ្នកធ្លាប់ស្គាល់រួចហើយក៏ដោយ របៀបណាដែលអ្នកអង្គុយ វាបង្ហាញចរិតអ្នកបែបនោះដែរ។

មនុស្សម្នាក់ៗតែងតែមានការអង្គុយមួយប្រភេទក្នុងចំណោមការអង្គុយទាំង ៥ ប្រភេទខាងក្រោមនេះ៖

A. ការអង្គុយកន្ធែកជើង តែជង្គង់ទល់គ្នា បង្ហាញថាអ្នកមានចរឹកក្មេងខ្ចី អារម្មណ៍មិនស្រណុកស្រួល មានការភ័យខ្លាច

B. ការអង្គុយគងទាក់ខ្លា បង្ហាញថាអ្នកជាមនុស្សមានភាពជឿជាក់ មានការគិតម៉ត់ចត់ មានគម្លាត និងមានការប្រុងប្រយ័ត្នខ្ពស់

C. ការអង្គុយកន្ធែកបាតជើង ឬអង្គុយចំហជើងទាំងពីរ បង្ហាញថាអ្នកក្រអើតគ្រទម ឈ្លើយ ហើយវាជាកាយវិកាមិនសមរម្យឡើយក្នុងគ្រប់ស្ថានភាព

D. ការអង្គុយត្រង់ខ្លួន បាតជើងនឹងជង្គង់ស្មើរគ្នា ជាកាយវិកាដ៏ល្អជាងគេ បង្ហាញថាអ្នកជាមនុស្សចិត្តស្ងប់ ម៉ត់ចត់ យកចិត្តទុកដាក់នឹងបើកចិត្តទូលាយ

E. ការអង្គុយបែបនារី ជើងទាំងពីរផ្ទឹមគ្នាបែរចំហៀង វាបង្ហាញថាអ្នកជាមនុស្សស្រីទន់ភ្លន់ និងមានភាពទាក់ទាញ

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den