៦ រឿងដែលអ្នកគួរបញ្ឈប់ធ្វើនៅថ្ងៃនេះ បើចង់បានភាពស្ងប់និងរីករាយដាក់ខ្លួន

  • 2021-02-10 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្វី​ត្បិត​​អ្ន​ក​មិន​អាច​ត្រលប់​ទៅ​អតីត​កាល​បាន ​តែ​អ្នក​អាច​ជួស​ជុល​កំហុស​​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ទៅ​អនាគត​បាន។ ​ដើម្បី​​​ភាព​ជោគ​ជ័យ​និង​សន្តិភាព​ផ្លូវ​ចិត្ត ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ការគិត​មួយ​ចំនួន​ដើម្បី​ស្វែង​រក​សុភមង្គល​ពិត​សម្រាប់​ខ្លួន​អ្នក​។

១. ឈប់​ខ្វល់​រឿង​អតីត​ហើយ​កុំ​ភ័យ​ពី​​រឿង​អនាគត​ពេក

​ការ​បារម្ភ​ច្រើន​លើ​រឿង​ដែល​មិន​ទាន់​កើត​ឡើង ហើយ​គិត​តែ​រឿង​កន្លង​ហួស ​វា​មិន​ខុស​ពី​អ្នក​កំពុង​បំផ្លាញ​សេច​ក្តី​សុខ​​ផ្លូវ​ចិត្ត​របស់​​ខ្លួន​ឡើយ។ ​ការ​ពិត ​គឺ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​បច្ចុប្បន្ន​ឲ្យ​បាន​ច្រើន​វិញ ទើប​ជីវិត​រស់​នៅ​ដោយ​សេចក្តី​សុខ​បូរិបូរណ៍។

២. ឈប់​រអ៊ូ​​រទាំ

ការ​ទួញ​សោក ឬ​រអ៊ូរទាំ​ មិន​មែន​ជា​វិធី​ដោះ​ស្រាយ​បញ្ហា​ទេ ​តែ​ផ្ទុយ​ទៅវិញ​មាន​តែ​​បង្កើន​ភាព​អវិជ្ជមាន​ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជាប់​គាំង​​ប៉ុណ្ណោះ។ ​ផ្លូវ​ចិត្ត​អ្នក​នឹង​ស្រស់​បំព្រង នៅ​ពេល​អ្នក​គិត​អ្វី​ល្អ​ៗ ។ រាល់​បញ្ហា​ក្នុង​ជីវិត​​​នឹង​ប្រែ​ជា​ស្ងប់​ស្ងាត់ បើ​អ្នក​ចេះ​ផ្តល់​ឱកាស​​និង​ចេះ​គ្រប់​គ្រង​​វា​បាន។ ​​​​

៣. ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​​ជាមួយ​អ្នក​ដទៃ

បញ្ហា​ដ៏​ធំ​បំ​ផុត​របស់​មនុស្ស​ គឺ​ចូល​ចិត្ត​យក​ជីវិត​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​​ជាមួយ​អ្នក​ដទៃ។ ​ពួក​គេ​មើល​ត្រឹម​តែ​ភាព​ជោគ​ជ័យ​ពី​សម្បក​ក្រៅ​របស់​បុគ្គល​នោះ ​រួច​ហើយ​មក​អង្គុយ​ទួញ​សោក។ ​តែ​ពួក​គេ​ ​មិន​បាន​ដឹង​ទេ​ថា ទម្រាំ​​បុគ្គល​នោះ​ទទួល​បាន​ភាព​ជោគជ័យ​ដល់​ថ្ងៃ​នេះ ​ថា​ពួក​គេ​បាន​ឆ្លង​កាត់​​ការ​លំបាក ​ញើសឈាម​ខ្លាំង​កម្រិត​ណា ។ ​ហេតុ​នេះ ជីវិត​របស់​អ្នក​គឺ​ជា​របស់​អ្នក ​មិន​មែន​ជា​របស់​អ្នក​ដទៃ​ឡើយ។ ​គ្រាន់​តែ​រស់​នៅ​និង​​ប្រឹង​ប្រែង​ឲ្យ​ដល់​ទី​បញ្ចប់ ធ្វើ​អ្វី​ដែល​អ្នក​ចង់ រៀន​អ្វី​ដែល​អ្នក​ចូល​ចិត្ត ព្រម​ទាំង​ចេះ​រីក​រាយ​ជីវិត​តាម​បែប​ផែន​របស់​អ្នក គឺ​គ្រប់​គ្រាន់​ហើយ។

៤. ឈប់​ច្រណែន​​អ្នក​ដទៃ

បើ​អារម្មណ៍​ច្រណែន ​ដោយសារ​តែ​ឃើញ​គេ​ជោគជ័យ​ហើយ​​ជម្រុញ​ឲ្យ​អ្នក​ខិត​ខំ​ដែរ នោះ​គឺ​ជា​រឿង​​ធម្មតា​ទេ។ ​តែ​បើ​ការ​ច្រណែន​​ឈ្នានីស​ ចង់​បាន​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ​នោះ​គឺ​ជា​សោកនាដកម្ម​មួយ​សម្រាប់​ខ្លួន​ឯង​ហើយ។ ​អ្នក​និពន្ធ​វីល្លៀម​ម្នាក់​និយាយ​ថា ហេតុ​អ្វី​​ជា​ញឹក​ញាប់ មនុស្ស​ច្រនែន​តែង​តែ​គេង​យំ? ​នោះ​ដោយសារ​គាត់​ត្រូវ​រង​ទារុណកម្ម​​មិន​ត្រឹម​​ភាព​បរាជ័យ​របស់​ខ្លួន​ឯង​​នោះ​ទេ តែ​​ក៏​ដោយសារ​ភាព​ជោគ​ជ័យ​របស់​​អ្ន​ក​ដទៃ​​ផង​ដែរ។ ដូច្នេះ ​​អ្នក​ត្រូវ​រីក​រាយ​អ្វី​ដែល​ខ្លួន​មាន នោះ​ទើប​រក​សុភមង្គល​របស់​ខ្លួន​ឯង​ឃើញ។

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​រឹង​មាំ​និង​ទន់​ខ្សោយ​រៀង​ៗ​ខ្លួន។ ​ជំនួស​​ឲ្យ​ការ​អង្គុយ​ច្រណែន​អ្នក​ដទៃ ​ត្រូវ​សម្លឹង​​មើល​ខ្លួន​ឯង​ថា តើ​អ្នក​មាន​អ្វី​ខ្លះ​នៅ​ក្នុង​​ដៃ​ដែល​អាច​ឲ្យ​អ្នក​ដទៃ​ចង់​ច្រនែន​ដែរ​ទេ?

៥. ​ឈប់​សម្លឹង​មើល​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន

​​ជំនួស​ឲ្យ​ការ​សម្លឹង​​មើល​តែ​អ្វី​ដែល​អ្នក​ខ្វះ​ខាត ​អ្នក​គួរ​សម្លឹង​មើល​ឲ្យ​បាន​ច្រើន​​ពី​​អ្វី​ដែល​ខ្លួន​កំពុង​មាន។ ​ចំណាយ​ពេ​ល​ឲ្យ​បាន​ច្រើន​ដល់​ខ្លួន​ឯង ដោយ​សេចក្តី​ស្ងប់​សុខ​និង​​យល់​ពី​ខ្លួន​ឯង ​ទើប​ជា​ឱកាស​និង​អាទិភាព​ពិត​ប្រាកដ​ថា ​អ្នក​​មាន​អ្វី​ដែល​ជា​ភាព​រួច​រាល់​ហើយ​សម្រាប់​ខ្លួន​ឯង។

៦​. ឈប់​​នាំ​អារម្មណ៍​ខ្លួន​ឯង​ចូល​ទៅ​រក​ផ្លូវ​អវិជ្ជមាន

​ការ​ដឹង​គុណ ​អាច​ជា​​ប្រភព​មួយ​សម្រាប់​ផ្លូវ​ចិត្ត​និង​រាង​កាយ​របស់​​អ្នក​។ ​​ផលិត​គំនិត​សុទិដ្ឋិនិយម និង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​រាល់​ថ្ងៃ​មុន​ចូល​គេង ​នោះ​អ្នក​នឹង​ឃើញ​ថា​ ​ភ័ព្វ​សំណាង​និង​​រឿង​​ល្អ​ៗ​​បាន​កើត​ឡើង​សម្រាប់​អ្នក​មិន​ខាន។ ​នៅ​ពេល​បេះ​ដូង​ពោរពេញ​ដោយ​ការ​ដឹង​គុណ ​អ្នក​នឹង​ដឹង​ថា​គ្រប់​រឿង​ដែល​ចូល​មក​សុទ្ធ​តែ​មាន​ហេតុ​និង​ផល​មិន​ខាន។ ​ហេតុ​នេះ ​ត្រូវ​​​​យក​ចិត្ត​ទុក​ដាក់​ដល់​រឿង​​​ទុក្ខ​សោក និង​សប្បាយ​រីក​រាយ​ទាំង​អស់​ ដើម្បី​ជា​ឱកាស​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​​បន្ថែម​ទៀត៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម