វ័យ២០ឆ្នាំហើយ តើអ្នកបានធ្វើរឿងទាំង១០នេះហើយឬនៅ?

  • 2021-02-07 00:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ២០ឆ្នាំជាវ័យមួយដែលយើងគួរតែសប្បាយអោយបានច្រើនបំផុតមុនពេលដែលឈានចូលដល់វ័យ៣០ឆ្នាំ។ មនុស្សយើងមិនអាចមាន២០ឆ្នាំម្តងទៀតក្នុងជីវិតនោះទេ ដូច្នេះហើយយើងគួរតែធ្វើអ្វីដែលមានន័យបំផុត។ ខាងក្រោមនេះជារឿងទាំង១០យ៉ាងដែលអ្នកអាចធ្វើបានបើមិនចង់អោយជីវិតមានភាពស្តាយក្រោយ។

១. ដំណើរកំសាន្តម្នាក់ឯង

ដល់ពេលដែលអ្នកគួរតែម្ចាស់ការលើខ្លួនឯង វែកផ្លូវអោយឃើញពិភពលោកធំជាងមុន ហើយប្តូរផ្នត់គំនិតដើម្បីអោយយល់ពីការរស់នៅរបស់ខ្លួនអោយកាន់តែច្បាស់។

២. ថតរូបជាមួយក្រុមគ្រួសារ

មនុស្សម្នាក់ៗគង់តែចាស់នោះទេ អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ដ៏មានន័យដែលមិនអាចកាត់ថ្លៃបាន ពិសេសជាមួយម៉ាក់ប៉ារបស់អ្នក។

៣. លំហាត់ប្រាណ

មានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំគឺវាពិតជាល្អសម្រាប់សុខភាព។

៤. ចូលរួមកម្មវិធីផ្សេងៗ

ការចូលរួមក្នុងការធ្វើការងារឬសកម្មភាពផ្សេងៗធ្វើអោយអ្នកស្គាល់មនុស្សបានច្រើនជាងមុន មិនមែនគ្រាន់តែរស់នៅដើម្បីតែផ្គាប់ចិត្តខ្លួនឯងនោះទេ គឺត្រូវចេះស្វែងយល់ពីការរស់នៅរបស់អ្នកដទៃផងដែរ។

៥. ចង់ធ្វើអ្វីធ្វើហ្នឹង

អ្នកមិនគួរចំណាយពេលវេលាច្រើនក្នុងការគិតពីភាពអវិជ្ជមានចំពោះការងារដែលអ្នកចង់សម្រេច។ អ្នកគួរតែធ្វើវា សម្រេចវាអោយបានទើបជីវិតទៅថ្ងៃមុខអ្នកមិនមានភាពស្តាយក្រោយ។

៦. រកអ្វីដែលខ្លួនឯងពេញចិត្តបំផុត

រៀនស្វែងយល់ពីខ្លួនអ្នក ថាតើអ្នកចូលចិត្តមនុស្សរបៀបណា តើអ្នកពេញចិត្តនឹងការងារដែលអ្នកកំពុងតែធ្វើបច្ចុប្បន្នឬក៏អត់? សាកបំពេញក្តីស្រម៉ៃរបស់អ្នក ហើយប្រែក្លាយខ្លួនឯងអោយក្លាយជាមនុស្សដែលពេញចិត្តរាល់អ្វីដែលអ្នកមាន។

៧. ថែរក្សាសម្ផស្ស

វ័យ២០ឆ្នាំទោះបីជាមិនសូវចាស់ក្តី តែសម្រស់នៅតែសំខាន់ ជាពិសេសអនាម័យខ្លួនប្រាណ។

៨. ទៅដំណើរកំសាន្តឥតព្រៀងទុក

ការដែលមានកម្មវិធីភ្លាមៗកើតឡើង អ្នកគួរតែសម្រេចចិត្តថាចង់ធ្វើបែបនេះម្តង គឹទៅកំសាន្តភ្លាមៗដោយមិនបាច់ខ្វល់ពីអ្នកណានោះឡើយ។

៩. ទៅស្តាប់ការប្រគំតន្ត្រី មើលកុនជាដើម

ជីវិតពេលខ្លះត្រូវមានការបត់បែន ត្រូវចេះបន្ធូរអារម្មណ៍ កុំបន្ថែមភាពតានតឹងដល់ខ្លួនប្រាណរបស់អ្នក។ អ្នកអាចរំសាយអារម្មណ៍តាមរយៈការទៅស្តាប់ការប្រគំតន្ត្រី និងការទស្សនាកុនជាដើម។

១០. សាកយល់ពីអារម្មណ៍ខ្លួនឯង

ពេលខ្លះអ្នកអាចសង្កេតមើលខ្លួនឯងថាតើមានភាពផ្លាស់ប្តូរដែរឬអត់? តើអ្នកមានបានរីកចម្រើនក្នុងវិថីជីវិតជាងមុនឬក៏អត់? ការធ្វើបែបនេះ អ្នកអាចដឹងពីភាពខ្សោយរបស់ខ្លួនហើយធ្វើការខំប្រឹងបន្ថែមទៀត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មិត្តភក្តិជិតស្និទបែបនេះ មិនអាចមិនរាប់អាននោះទេ

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម