មិត្តភក្តិជិតស្និទបែបនេះ មិនអាចមិនរាប់អាននោះទេ
- 2020-11-06 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភក្តិជិតស្និទបែបនេះ មិនអាចមិនរាប់អាននោះទេ
មានមនុស្សប៉ុន្មាននាក់ដែលតែងតែនៅក្បែរអ្នកគ្រប់ពេលដែលអ្នកពិបាកចិត្តឬចង់ចែករំលែករឿងក្នុងចិត្ត? បើសិនជាអ្នករកបានមនុស្សបែបនោះហើយ អ្នកកុំរំលងអី ព្រោះថាគេពិតជាមានវត្តមានដ៏សំខាន់ក្នុងជីវិតអ្នក។ ប៉ុន្មានចំណុចខាងក្រោមនេះ សាកមើលថាតើម្នាក់នោះពិតជាមិត្តអ្នកពិតប្រាកដឬក៏អត់?
១. សារសម្ងាត់
នៅពេលដែលអ្នកចង់និយាយពីរឿងដែលអ្នកលួចស្រលាញ់នរណាម្នាក់ឬក៏អ្នកមានអាថ៍កំបាំងមិនអាចប្រាប់គេបាន ហើយអ្នកមិនចង់អោយរឿងនោះបែកធ្លាយទៅខាងក្រៅ អ្នកតែងតែមានសារសម្ងាត់ដើម្បីទាក់ទងគ្នាពេលដែលត្រូវការ ហើយអ្នកផ្សេងមិនបានចាប់អារម្មណ៍នោះទេ។
២. ឈ្លោះគ្នាត្រឹមតែពេលខ្លី
ការរស់នៅក្នុងសង្គមនេះរមែងជួបឧបសគ្គផ្សេងៗ ហើយអ្នកអាចមានជម្លោះនឹងមិត្តរបស់អ្នក។ ប៉ុន្តែមិនថ្វីនោះទេ អ្នកនឹងត្រូវគ្នាក្នុងពេលឆាប់ៗ ហើយអ្នកក៏ទទួលស្គាល់នូវកំហុសណាមួយដែលបានធ្វើខុសដាក់គ្នាទៅវិញទៅមក។
៣. ចេះទទួលភាពអាក្រក់បំផុតរបស់អ្នក
អ្នកមិនដែលខ្វល់ពីសម្បកក្រៅអ្នកនៅចំពោះមុខមិត្តភក្តិរបស់អ្នកទេ ព្រោះថាអ្នកតែងតែបង្ហាញអ្វីជាធាតុពិតរបស់អ្នក សូម្បីតែពេលខ្លះសើចហាមាត់ធំៗ ក៏គេមិនដែលប្រកាន់នឹងអ្នកដែរ សំខាន់អ្នកមានសេរីភាពពេលនៅក្បែរគេ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
បំបាត់ការឈឺខ្នងដោយលំហាត់ប្រាណ៥យ៉ាង ងាយៗសម្រាប់អ្នកអង្គុយនៅមុខកុំព្យូទ័រយូរៗម៉ោង