មិនទាន់បានត្រៀមខ្លួនក្នុងការរួមភេទមែនទេ ទាំងនេះជារឿងដែលអ្នកត្រូវធ្វើ និងប្រាប់ដៃគូ
- 2021-02-01 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់បានត្រៀមខ្លួនក្នុងការរួមភេទមែនទេ ទាំងនេះជារឿងដែលអ្នកត្រូវធ្វើ និងប្រាប់ដៃគូ
តើអ្នកមានសង្សាររួចហើយឬនៅ? ប្រហែលជាកំពុងតែធ្វើការណាត់ជួបជាមួយនរណាម្នាក់ថ្មីៗនេះហើយ ឬក៏កំពុងតែស្វែងរកដៃគូមួយនឹងគេដែរ? សម្រាប់អ្នកដែលទើបតែមានសង្សារថ្មីៗ ការមានទំនាក់ទំនងផ្លូវភេទគឺជារឿងមួយរំភើបសប្បាយចិត្ត និងក៏អាចជារឿងមួយដែលមនុស្សស្រីមានការព្រួយបារម្ភភ័យខ្លាចផងដែរ។
ការរួមភេទគឺជារឿងសំខាន់ណាស់សម្រាប់ដៃគូសង្សារ ប្រសិនបើអ្នកត្រៀមចិត្តត្រៀមខ្លួនរួចហើយអ្នកអាចឲ្យវាទៅតាមដំណើរ តែប្រសិនបើអ្នកគិតថាមិនទាន់អាចធ្វើវាបានទេនោះ ទាំងនេះគឺជារឿងដែលអ្នកត្រូវធ្វើ និងប្រាប់ដៃគូ៖
អ្នកជ្រើសរើសសង្សារ មានដៃគូគឺសម្រាប់ជីវិតទៅថ្ងៃអនាគត មិនមែនយកមក ឬមានដើម្បីតែការរួមភេទនោះទេ ដូចច្នេះអ្នកឬគេប្រាកដជាអាចរង់ចាំបាន។ អ្នកត្រូវចាំថាប្រសិនបើគេគោរពឲ្យតម្លៃអ្នក ស្រឡាញ់អ្នកនោះ គេនឹងមិននិយាយពាក្យថា “ប្រសិនបើអូនស្រឡាញ់បង អូននឹងធ្វើវា” ឬក៏ “បើអូនមិនចង់ធ្វើ មានតែបែកគ្នាទៅ” ។ ចាំថាមានមនុស្សដទៃទៀតជាច្រើនណាស់ដែលនឹងគោរពឲ្យតម្លៃអ្នក។
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖