វិធីធ្វើឲ្យសង្សារប្រចណ្ឌច្រណែន ហើយស្រឡាញ់អ្នកកាន់តែខ្លាំងឡើង

  • 2021-01-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាទំនាក់ទំនងស្នេហារបស់អ្នកទើបតែចាប់ផ្តើម ឬក៏មានរយះពេលយូរក៏ដោយ អ្នកទាំងពីរបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យដៃគូសង្សារសប្បាយចិត្ត។ ប៉ុន្តែពេលដែលការរស់នៅជាមួយគ្នាកាន់តែយូរអ្នកនឹងមានអារម្មណ៍ចាប់ផ្តើមគិតថា តើសង្សាររបស់អ្នកពិតជាចង់បានអ្នកជាគូអនាគត ឬក៏ត្រឹមជាដៃគូសង្សារតែប៉ុណ្ណោះ។ រីឯគូស្វាមីភរិយាវិញក៏ដូចគ្នាដែរ នៅពេលដែលមិនសូវមានទំនាក់ទំនងផ្អែមល្ហែមអ្នកនឹងចាប់ផ្តើមគិតពីនេះពីនោះ ហើយវាជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍។

ការធ្វើឲ្យដៃគូរបស់អ្នកប្រចណ្ឌគឺជាវិធីដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីដៃគូ ធ្វើឲ្យគាត់ចង់បានយើងកាន់តែខ្លាំងឡើង និងខ្លាចបាត់បង់យើងទៅនរណាម្នាក់។

ទាំងនេះជាវិធីខ្លះៗដែលអាចធ្វើឲ្យគាត់ប្រចណ្ឌ និងស្រឡាញ់អ្នកកាន់តែខ្លាំង៖

  • រស់នៅបែបលក្ខណៈជីវិតសប្បាយរីករាយ បែបជោគជ័យ និងឯករាជ្យភាពដោយខ្លួនឯង
  • ស្លៀកពាក់ឲ្យស្អាតៗសិចស៊ីបន្តិច ឲ្យគាត់មើលឃើញថាពេលអ្នកចេញក្រៅប្រុសៗនឹងសម្លឹងចង់ញ៉ែ ចង់បានអ្នក
  • ការចេញទៅដើរលេងខាងក្រៅតែជាមួយមិត្តភក្តិស្រីៗរបស់អ្នកឲ្យបានញឹកញាប់ (Girl Night Out)
  • ពន្យារពេលក្នុងការឆ្លើយតមសារ ឬការទូរសព្ទរបស់គាត់
  • ចូលរួមវគ្គហាត់កីឡានៅឯក្លឹបហាត់ប្រាណដោយគ្មានគាត់
  • ក្លាយជាមិត្តសម្លាញ់ជាមួយមិត្តភក្តិប្រុសៗរបស់គាត់
  • និយាយប្រាប់គាត់ថាគ្រប់ពេល គ្រប់ទីកន្លែង តែងតែមានគេសម្លឹងមើលចាប់អារម្មណ៍អ្នកជានិច្ច

ត្រូវចាំថាវិធីនេះត្រូវមានដែនកំណត់ កុំធ្វើជ្រុលពេក ឬទៅឆ្ងាយពេក ពីព្រោះវាអាចនឹងបំផ្លាញទំនាក់ទំនងរបស់អ្នកបាន។ ត្រូវមើលនឹងធ្វើទៅតាមកាលៈទេសៈ ហើយព្យាយាមធ្វើបន្តិចបន្តួចបានហើយនៅពេលដែលអ្នកចង់បានចំណាប់អារម្មណ៍ពីគាត់។ ប្រសិនបើសង្សាររបស់អ្នកមិនច្រណែន មិនប្រចណ្ឌទេ តែបែរជាខឹង ឬតាមដានអ្នកវិញនោះ អ្នកត្រូវឆប់ធ្វើវាភ្លាម ហើយព្យាយាមពន្យល់ប្រាប់គាត់ថាអ្នកគ្រាន់តែចង់សាកចិត្ត និងចង់បានចំណាប់អារម្មណ៍ពីគាត់តែប៉ុណ្ណោះ៕

រូបភាព៖ Freepik

អានបន្ត៖

អត្ថបទ៖ Chrel Den