ស្ត្រីទាំង ៧ រូបដែលបានទទួលភាពល្បីល្បាញ និងភាពជោគជ័យដោយខ្លួនឯងនៅវ័យចំណាស់

  • 2021-01-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួនមានផលវិបាកក្នុងការស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯង និងសម្រាប់ទៅថ្ងៃអនាគត។ អ្នកមិនដឹងថាផ្លូវណាត្រូវដើរ មុខជំនាញអ្វីត្រូវរៀន! ហើយពេលខ្លះនោះអ្នកក៏បានសួរខ្លួនឯងដែរ ថាតើអ្នកមានអ្វីហើយ បានធ្វើអ្វីហើយសម្រាប់អនាគត។ តែភាពជោគជ័យមិនកំណត់ទៅលើអាយុ ឬពេលវេលានោះឡើយ អ្នកខ្លះអាចចំណាយពេលជាង ៣០ ទៅ ៤០ ឆ្នាំឯនោះទម្រាំបានវា។ ដូចច្នេះកុំបោះបង់ក្តីស្រមៃដែលអ្នកប្រថ្នាចង់បានឲ្យសោះ ត្រូវព្យាយាមឲ្យដល់ទីបញ្ចប់។

ទាំងនេះជាស្ត្រី ៧ រូបដែលចំណាយពេលដ៏យូរទម្រាំទទួលបានភាពល្បីល្បាញ និងជោគជ័យ ហើយពួកគេគឺជាគំរូដ៏ល្អសម្រាប់អ្នកដែរ៖

១. Sofia Vergara

ជាស្ត្រីមេម៉ាយកូនមួយតាំងពីនាងមានអាយុ ២១ ឆ្នាំ។ នាងបានចិញ្ចឹមកូនដោយខ្លួនឯងដោយធ្វើការជាអ្នកដើរម៉ូដែល និងជាអ្នកសម្តែង។ នៅវ័យ ៣៧ ឆ្នាំនាងបានក្លាយជាតារាសម្តែងដែលទទួលបានចំណូលច្រើនជាងគេ និងបានរៀបការនៅអាយុ ៤៣ឆ្នាំ។

២. Vera Wang

ជាអ្នកសារព័ត៌មាន និងជាអ្នករចនាម៉ូដសម្លៀកបំពាក់តាំងពីអាយុ ២០ ឆ្នាំជាង តែនាងទទួលបានភាពជោគជ័យខ្ពស់បំផុតនៅវ័យ ៤០ ឆ្នាំ។

៣. Julia Child

មិនដែលរៀនធ្វើម្ហូបរហូតដល់នាងមានអាយុ ៤០ ឆ្នាំ។ តែនៅពេលដែលនាងឈានចូលវ័យ ៥០ ឆ្នាំនាងបានបង្កើតសៀវភៅចំអិនម្ហូបមួយដែលមានឈ្មោះថា Mastering the Art of French Cooking ដែលត្រូវបានចុះផ្សាយនៅក្នុងស្ថានីយទូរទស្សន៍នានា ហើយនាងក៏ទទួលបានភាពល្បីល្បាញពីពេលនោះមក។

៤. Nancy Pelosi

ជាវាគ្មិនតំណាងរាស្រ្តនៃសភារបស់សហរដ្ឋអាមេរិក។ នាងបានជាប់ឆ្នោតជាសមាជិកសភានៅវ័យ ៤៧ ឆ្នាំនិងបានក្លាយជាប្រធានសភានៅអាយុ ៦៧ ឆ្នាំ។

៥. Viola Davis

ជាតារាសម្តែងដែលមិនមានការចាប់អារម្មណ៍នៅឡើយរហូតដល់វ័យ ៤០ ឆ្នាំ។ ប៉ុន្តែនៅអាយុ ៤៣ ឆ្នាំនាងបានក្លាយជាតារាសម្តែងដែលលេចធ្លោនៅក្នុងខ្សែភាពយន្តជាច្រើនរបស់ហូលីវូដរហូតដល់ទទួលបានពានរង្វាន់ Oskar ជាតារាស្រីឆ្នើមនៅវ័យ ៥០ ឆ្នាំ។

៦. J.K. Rowling

គឺជាអ្នកនិពន្ធ សរសេរសៀវភៅដែលទទួលបានចំណូលច្រើនជាងគេសព្វថ្ងៃនេះ។ នៅវ័យ ៣០ ឆ្នាំនាងបានចាប់ផ្តើមសរសេរសៀវភៅ Harry Potter ឡើងនឹងបានផ្ញើរទៅកាន់ក្រុមហ៊ុនបោះពុម្ពចំនួន ១២ កន្លែងតែត្រូវបានបដិសេធទាំងអស់។ មួយឆ្នាំក្រោយមកក្រុមហ៊ុនមួយបានទទួលយកបោះពុម្ព ហើយនាងទទួលបានភាពល្បីល្បាញតាំងពីពេលនោះមក។

៧. Kerry Washington

គឺជាតារាសម្តែងដែលទទូលបានភាពល្បីឈ្មោះខ្លាំងនៅក្នុងខ្សែភាពយន្តជាច្រើនរបស់ហូលីវូដនៅវ័យ ៣៥ ឆ្នាំ។

ការតស៊ូឆ្លងកាត់ ការបរាជ័យ ការបដិសេធនឹងបង្រៀនអ្នកឲ្យយកជ័យជំនះលើវាបាន ហើយទាំងនោះគឺជាបទពិសោធន៍ទាំងអស់ដែលនឹងពង្រឹងទៅលើគោលបំណង និងក្តីប្រាថ្នារបស់អ្នកឲ្យបានសម្រេច៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ heragenda ប្រែ​សម្រួល៖ Chrel Den