លក្ខខណ្ឌងាយៗពិសេសសម្រាប់សិស្សស្រីអាចរៀនវគ្គវិទ្យាសាស្ត្រកុំព្យូទ័រឥតគិតថ្លៃពី Sisters of Code

  • 2021-01-27 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Sisters of Code គឺជាឈ្មោះនៃក្រុមការងារដែលមានជំនាញបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងសម្រាប់ស្ត្រីវ័យក្មេងដំបូងគេនៅកម្ពុជា និងមានការទទួលស្គាល់ជាផ្លូវការពីថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានបើកដំណើរការឡើង នៅក្នុងអំឡុងឆ្នាំ ២០១៩ កន្លងទៅ។ នៅទីនេះក៏ជាកន្លែងដែលបានផ្តល់វគ្គបណ្តុះបណ្តាលជាពិសេសលើការសរសេរកម្មវិធី ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិទ្យាសាស្ត្រកុំព្យូទ័រសម្រាប់ក្មេងស្រីនៅកម្ពុជា។

គោលបំណងរបស់ (Sisters of Code) គឺដើម្បីជួយបណ្តុះបណ្តាលក្មេងស្រីវ័យក្មេង ក្នុងជំនាន់ថ្មីដែលស្រឡាញ់វិទ្យាសាស្ត្រកុំព្យូទ័រស្រាប់ ឲ្យមានការចង់ចេះ ចង់ដឹងកាន់តែខ្លាំងបន្ថែមក្នុងប្រព័ន្ធបច្ចេកវិទ្យា។ មិនត្រឹមតែបង្រៀនជំនាញនោះទេ Sisters of Code ក៏បានផ្តល់ការអប់រំ ការបង្វឹក បង្ហាត់បង្ហាញ អំពីការអភិវឌ្ឍនៃសកម្មភាពនៃកសាងសហគមន៍ឲ្យបានប្រសើរឡើងផងដែរ។

ថ្មីៗនេះ Sisters of Code ទើបតែបានប្រកាសជាសាធារណៈមួយដើម្បីជ្រើសរើសសិស្សស្រីៗ ឲ្យចូលរៀនវគ្គសិក្សាថ្មី ដោយឥតគិតថ្លៃ បន្ទាប់ពីការផ្អាកដំណើរមួយរយៈ អំឡុងពេលនៃវិបត្តិការរាលដាលជំងឺកូវីដ-១៩។

លក្ខខណ្ឌចូលរួម

វគ្គសិក្សាថ្មីនេះបើកសម្រាប់តែ៖

  • សិស្សស្រីសញ្ជាតិខ្មែរដែលមានអាយុចាប់ពី ១០ ទៅ ២០ ឆ្នាំតែប៉ុណ្ណោះ
  • សម្រាប់តែអ្នកដែលចាប់អារម្មណ៍ក្នុងការសិក្សាប្រព័ន្ធបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ
  • អាចមានវត្តមានចូលរួមសិក្សាឲ្យគ្រប់មេរៀន ដែលមានរយៈពេល ១៨ សប្តាហ៍

កម្មវិធីសិក្សានេះមាន ៣ ផ្នែក

  • ការសរសេរកម្មវិធី
  • ការអភិវឌ្ឍបង្កើតហ្គេម
  • និង ការអភិវឌ្ឍបង្កើតវេបសាយ

ម៉ោងសិក្សាមានពីរវេន សម្រាប់តែថ្ងៃអាទិត្យតែប៉ុណ្ណោះ

  • ក្រុមពេលព្រឹកចាប់ពីម៉ោង ០៩ ដល់ម៉ោង ១១ ព្រឹក
  • ក្រុមពេលរសៀលចាប់ពីម៉ោង ១៣ ដល់ម៉ោង១៥ រសៀល។

ធ្វើការចុះឈ្មោះឥលូវនេះត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈ Link ចុះឈ្មោះទីនេះ ចូលរៀនជាមួយ Sisters of Code

សូមបញ្ជាក់ថា ជារៀងរាល់សប្តាហ៍សិស្ស និស្សិតស្រីទាំងអស់ នឹងជួបជាមួយគ្រូជំនាញ និងសិស្សស្រីដទៃទៀត ដើម្បីធ្វើការសិក្សាអំពីគ្នាទៅវិញទៅមក អំពីគោលការណ៍គ្រឹះនៃការសរសេរកម្មវិធី និងកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យា។ ប្រសិនបើលោកអ្នកមាន ពិសេសសិស្សស្រី ដែលចំណាប់អារម្មណ៍សូមចូលរួមបំពេញតាមលក្ខខណ្ឌខាងលើ និងអាចមានឱកាសសិក្សាដោយឥតគិតថ្លៃ។

ប្រភពរូបភាព៖ Sisters of Code

ចុចអានបន្ត៖ រំភើបមិនតិចទេ! ពេលចៅហ្វាយស្រុកគម្រូ ឲ្យជំនួសតំណែង១ថ្ងៃ បំពេញក្តីស្រមៃក្មេងស្រីម្នាក់

ប្រភព៖ Sisters of Code ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម