រំភើបមិនតិចទេ! ពេលចៅហ្វាយស្រុកគម្រូ ឲ្យជំនួសតំណែង១ថ្ងៃ បំពេញក្តីស្រមៃក្មេងស្រីម្នាក់
- 2020-10-16 07:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបមិនតិចទេ! ពេលចៅហ្វាយស្រុកគម្រូ ឲ្យជំនួសតំណែង១ថ្ងៃ បំពេញក្តីស្រមៃក្មេងស្រីម្នាក់
តាមរយៈទំព័រហ្វេងប៊ុកផ្លូវការរបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃនេះ បានផ្សព្វផ្សាយអំពីឱកាសដ៏កម្រ១ ដែលលោកបានអនុញ្ញាតិឲ្យក្មេងស្រីម្នាក់ អាចចូលកាន់តំណែងជំនួសលោក ក្នុងរយៈពេល១ថ្ងៃ។
ថ្វីត្បិត តែរយៈពេលខ្លីក៏ពិតមែន តែនេះ គឺជាគម្រូដ៏ល្អ១ក្នុងសង្គម ដើម្បីការលើកទឹកស្ត្រីនៅកម្ពុជា ដើម្បីហ៊ានស្រមៃធំ និងបំពេញក្តីស្រមៃនូវអ្វីដែលខ្លួនស្រឡាញ់ក្នុងជីវិត។
ទំព័រហ្វេសប៊ុកដដែលបានសរសេរបន្តថា៖ សូមណែនាំឱ្យស្គាល់ ប្អូនស្រី សារាន! «សារាន» មានក្តីស្រមៃចង់ក្លាយទៅជាអភិបាលស្រុកនៅក្នុងថ្ងៃអនាគត ហើយតាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ប្អូនស្រីបានជ្រើសរើសយករូបខ្ញុំធ្វើជាគំរូ(Idol) របស់គាត់ ក្នុងដំណើរឈោងចាប់ក្តីស្រមៃមួយនេះ។
ដើម្បីចូលរួមអបអរសាទរទិវា”ក្មេងស្រីអន្តរជាតិ”ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីសម្រេចក្តីស្រមៃរបស់ប្អូនស្រី សារាន ខ្ញុំនឹងចូលរួមក្នុងកម្មវិធី ក្មេងស្រីកាន់តំណែងជំនួស ដែលជាកម្មវិធីមួយ អនុញ្ញាតឱ្យក្មេងស្រីម្នាក់កាន់តំណែង”ជានិមិត្តរូប”ក្នុងរយៈពេលមួយថ្ងៃ ដើម្បីបង្កើតជាឱកាសឲ្យក្មេងស្រីទទួលបានបទពិសោធន៍ផ្ទាល់នៃក្តីស្រមៃរបស់ខ្លួន អាចចែករំលែកគំនិត និងបង្ហាញការអំពាវនាវរបស់ពួកគេនៅកន្លែងដែលពួកគេកម្រមានវត្តមាន ឬត្រូវបានគេស្តាប់។
តាមរយៈកម្មវិធីឆ្លងកាត់បទពិសោធន៍ជាអភិបាលស្រុកក្នុងរយៈពេលពេញមួយថ្ងៃនេះ ក៏ជាឱកាសឱ្យប្អូនស្រីអាចរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍផងដែរ។
ប្រភពរូបថត៖ ទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់