វិធីលើកទឹកចិត្តខ្លួនឯងនៅពេលជីវិតកាន់តែស្មុគស្មាញឡើង
- 2021-01-26 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីលើកទឹកចិត្តខ្លួនឯងនៅពេលជីវិតកាន់តែស្មុគស្មាញឡើង
ជីវិតពេលខ្លះជួបរឿងមិនសប្បាយចិត្ត ជួបរឿងអស់សង្ឃឹមវាជារឿងចៀសមិនផុត តែយ៉ាងណាក៏ខ្លួនឯងត្រូវមានកម្លាំងចិត្តឲ្យខ្លួនឯងដែរ។ បើអ្នកជួបបញ្ហាច្រើនហើយមានអារម្មណ៍ថាជីវិតនេះស្មុគស្មាញពេក គួរមានវិធីទាំងនេះជួយលើកទឹកចិត្ត ៖
១. ពេញចិត្តនូវអ្វីដែលជារបស់ខ្លួន
ស្វែងរកចំណុចល្អដែលខ្លួនមានឲ្យបានច្រើន ហើយត្រូវសប្បាយចិត្តដែលធម្មជាតិបានផ្ដល់វាមកឲ្យអ្នក។ ត្រូវគិតថាអ្នកផ្សេងមិនអាចមានអ្វីដូចអ្នកឡើយ គេមានអ្វីជារបស់គេ ហើយអ្នកមានអ្វីជារបស់អ្នក។
**២. ផ្ដល់អំណោយឲ្យខ្លួនឯង**
បើអ្នកចង់បានពិន្ទុប្រឡង ១០០ តែលទ្ធផលដែលចេញមកបានត្រឹមតែ ៩០ ត្រូវប្រាប់ខ្លួនឯងថាប៉ុណ្ណឹងអាចទទួលយកបាន តែត្រូវខំបន្តទៀត។ ចំណាយលុយទិញអ្វីមួយដែលខ្លួនស្រឡាញ់ ហើយប្រាប់ខ្លួនឯងថាបើលើកក្រោយបានច្រើនជាងនេះ នឹងមានកាដូធំជាងនេះ។
៣. ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯង
ធ្លាប់ក្រោកយឺតរាល់ព្រឹកមែនទេ? សាកល្បងក្រោកឲ្យបានលឿនជាងនេះទៅ ហើយដាក់វិន័យខ្លួនឯងឲ្យបានតឹងរឹងដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់ដែលមាន។ មិនត្រូវចេះតែបណ្ដោយខ្លួនឲ្យទម្លាប់គ្រប់គ្រងអ្នកទេ ត្រូវចេះកែប្រែទម្លាប់បើដឹងថាមិនល្អហើយ។
៤. ផ្ដល់ថាមពលឲ្យខ្លួនឯង
ត្រូវចេះផ្ដល់កម្លាំងឲ្យខ្លួនឯង នៅពេលដែលអ្នកខ្សោយ។ បើអ្នកមានអារម្មណ៍ថាហត់នឿយជាមួយការងារដែលអ្នកធ្វើ សុំច្បាប់សម្រាកមួយរយៈទៅ បន្ទាប់មកត្រូវបន្តការងារទៀត។ ត្រូវចេះស្វែងរកភាពរីករាយឲ្យខ្លួនឯង ព្រោះមានតែអ្នកទេដែលដឹងថាខ្លួនត្រូវការអី។
៥. មានគម្រោងសម្រាប់អនាគត
បើថ្ងៃនេះអ្នកមានការងារជាអ្នកធ្វើការឲ្យគេ អ្នកត្រូវមានគម្រោងទៅថ្ងៃក្រោយថា ៣ឆ្នាំទៅមុខទៀតអ្នកត្រូវចូលកន្លែងការងារដែលខ្ពស់ជាងនេះ ហើយ៥ឆ្នាំទៅមុខទៀតអ្នកត្រូវមានអ្វីជារបស់ខ្លួន។ បែបនេះទើបអ្នកមិនអស់សង្ឃឹមក្នុងជីវិត ព្រោះគ្មានអ្នកណាមើលឃើញឡើយថាថ្ងៃក្រោយអ្នកនឹងទៅជាយ៉ាងណា។
មិនអីទេ បើថ្ងៃនេះយើងខកចិត្ត យើងនៅមានថ្ងៃស្អែកច្រើនទៀតសម្រាប់ធ្វើវា៕
ចុចអាន៖ទម្លាប់ ៦យ៉ាងនេះនឹងជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងបានយ៉ាងអស្ចារ្យ