ទម្លាប់ ​៦​យ៉ាង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ឯង​បាន​យ៉ាង​អស្ចារ្យ

  • 2018-02-20 02:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​អភិវឌ្ឍ​ខ្លួន​គឺ​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ ព្រោះ​បើ​យើង​ចេះ​តែ​នៅ​មួយ​កន្លែង​មិន​រីកចម្រើន​នោះ​ជីវិត​ក៏​មិន​បាន​ល្អ​ប្រសើរ​នឹង​គេ​ដែរ។ អ្នក​ត្រូវ​ចេះ​មាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​រស់​នៅ ក៏​ដូច​ជា​ហ្វឹកហាត់​ខ្លួន​ឲ្យ​ជោគជ័យ។ ទម្លាប់ ៦​យ៉ាង​ខាង​ក្រោម​នេះ​នឹង​ជួយ​ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ​ខ្លួន​ឯង​បាន​យ៉ាង​អស្ចារ្យ ៖

១. មិន​ធ្វើ​រឿង​អី​ដែល​រញ៉េរញ៉ៃ

បើ​អ្នក​ចង់​ធ្វើ​អី​មួយ​ត្រូវ​ចាប់​ផ្ដើម​ផែនការ​ភ្លាម ថា​អ្នក​ចង់​បាន​អី? ត្រូវ​ផ្ដោត​លើ​គោលដៅ​ដែល​អ្នក​ចង់​បាន ដោយ​មិន​រេរា​តាម​ពាក្យ​របស់​អ្នក​ផ្សេង។ មិន​ច្របូកច្របល់​លើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​អាច​ឲ្យ​គោលដៅ​អ្នក​គ្មាន​បាន​អី​ឡើយ។

រូបតំណាង

**២. មាន​សកម្មភាព​ក្នុង​ការ​ដណ្ដើម​ភាព​ជោគជ័យ**

មាន​តែ​គម្រោង មាន​តែ​ផែន​ការ​ ហើយ​គ្មាន​សកម្ម​ភាព​នោះ​វា​គឺ​ស្មើនឹង​សូន្យ។ វា​មិន​ខុស​គ្មាន​អី​នៅ​ពេល​ដែល​អ្នក​ស្រែក​ទឹក​អ្នក​ត្រូវ​ទៅ​រក​ទឹក​មក​ផឹក​នោះ​ទេ ដូច្នេះ​បើ​អ្នក​ចង់​បាន​អ្វី​មួយ​នោះ ត្រូវ​ដើរ​ទៅ​រក​វា​មិន​មែន​អង្គុយ​តែ​ចង់​បាន​ឡើយ។

៣. ស្ដាប់​យោបល់​អ្នក​ដទៃ យក​មកវិភាគ​

ត្រូវ​ចេះ​ស្ដាប់​គំនិត​របស់​អ្នក​ដទៃ ហើយ​យក​មក​ពិចារណា​ថា​មួយ​ណា​ដែល​អ្នក​ត្រូវ​យក​បាន បើ​គំនិត​គេ​ល្អ​ត្រូវ​​ទទួល​យក​មក​ធ្វើ តែ​បើ​មិន​ល្អ​ទេ​នោះ​ច្រាន​ចោល​ទៅ។ មនុស្ស​ជោគជ័យ​ភាគ​ច្រើន​គឺ​ស្ដាប់​ច្រើន​ជាង​និយាយ ដូច្នេះ​ទើប​ពួក​គេ​មាន​គំនិត​ទូលាយ​ក្នុង​ការ​សម្រេច​គោលដៅ។

រូបតំណាង

៤. ចំណាយ​ពេល​ទៅ​លើ​រឿង​ដែល​សំខាន់ៗ

ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​ត្រូវ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន និង​រឿង​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​គោលដៅ​អ្នក។ បើ​អ្នក​ចង់​ចេះ​ធ្វើ​ជា Photographer អ្នក​ត្រូវ​ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​ទាក់ទង​នឹង​វា ទើប​អ្នក​ចេះ។

៥. ប្រើ​ខួរក្បាល​ក្នុង​ការ​ធ្វើ​ការ មិន​មែន​អារម្មណ៍

ត្រូវ​ប្រើ​ខួរក្បាល បើ​បញ្ញា​មក​ធ្វើ​ការ​នោះ​ទើប​ការងារ​ល្អ តែ​បើ​ចូលចិត្ត​ប្រើ​អារម្មណ៍​ធ្វើ​ការ​វិញ​គឺ​មិន​ប្រសើរ​ឡើយ។ កុំ​​ធ្វើការ​ល្អ​ព្រោះ​អ្នក​អារម្មណ៍​ល្អ បើ​ទុក​ការងារ​ចោល ឬ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​ព្រោះ​អ្នក​មិន​សប្បាយ​ចិត្ត។

៦. លើក​ទឹក​ចិត្ត​ខ្លួន​ឯង​បាន​គ្រប់​ពេល

ពេល​ដែល​ខ្លួន​ឯង​ចាប់​ផ្ដើម​ជួប​រឿង​មិន​ល្អ ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ព្រោះ​បើ​អ្នក​ក៏​បោះបង់​ខ្លួន​ឯង​ដែរ​នោះ​គ្មាន​អ្នក​ណា​អាច​មក​ជួយ​លើក​អ្នក​ឡើង​វិញ​បាន​ទេ។ ត្រូវ​ចាំ​ថា​ថាមពល​គឺ​នៅ​លើ​ខ្លួន​យើង ត្រូវ​ផ្ដល់​ថាមពល​ឲ្យ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​នោះ​គ្រប់​យ៉ាង​នឹង​ល្អ​ជាមិន​ខាន។

រូបតំណាង

ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ដើម​ឈើ ព្រោះ​ដើមឈើ​​មាន​ការ​លូតលាស់​ធំធាត់​ជា​រៀង​រាល់​ថ្ងៃ ទោះ​ពេល​ខ្លះ​គ្មាន​ការ​មើលថែ​ពី​អ្នក​ណា​ក៏​ដោយ៕​​

ចុចអាន៖បើ​មាន​អារម្មណ៍​ថា​ហត់​ចិត្ត តឹង​ណែន​ក្នុងទ្រូង ត្រូវ​ទម្លាប់​ចិត្ត​ធ្វើ​រឿង​ទាំង​នេះ

ប្រភព៖ wecanwemustwewill ប្រែ​សម្រួល៖ ផេង ផលធិតា