វ៉ាក់សាំងថ្មីហៅថា (Moderna’s Vaccine) អាចប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មីបាន

  • 2021-01-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមការអះអាងរបស់ក្រុមហ៊ុនឱសថស្ថានរបស់ប្រទេសអាមេរិច (US Pharmaceutical) បានបញ្ជាក់ថា វ៉ាក់សាំងទំនើបថ្មីមួយប្រភេទនេះ (Moderna’s Vaccine) អាចមានលទ្ធភាពប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណាប្រភេទថ្មីបានដែលទើបតែនឹងកើតឡើងនៅក្នុងចក្រភពអង់គ្លេស ហើយនឹងប្រទេសអាហ្វ្រិកខាងត្បូង។

តាមការសិក្សារស្រាជ្រាវក៏បានបង្ហាញដែលថា ប្រភេទវីរុសកូរ៉ូណាថ្មីនេះអាចមានការឆ្លងយ៉ាងឆាប់រហ័យជាងវីរុសកូរ៉ូណាជំនាន់ដំបូងទៅទៀត។ ប៉ុន្តែតាមការធ្វើតេស្តឈាមទៅលើមនុស្សចំនួន ៨ នាក់ដែលទទួលបានវ៉ាក់សាំងប្រភេទថ្មីនោះក៏បានបង្ហាញថា អង្គបដិប្រាណដែលបង្កើតដោយប្រព័ន្ធភាពស៊ាំរបស់រាងកាយអាចស្គាល់ និងបន្សាបរារាំងវីរុសពីការចូលក្នុងកោសិកាបាន។

ក្នុងលទ្ធផលនោះក៏បានបញ្ជាក់ថា វាទទួលបានលទ្ធផលល្អប្រសើរសម្រាប់ប្រជាជនអង់គ្លេស ជាជាងទៅលើប្រជាជនអាហ្វ្រិកខាងត្បូង។ នោះមានន័យថាការ ការពារប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទថ្មីទៅលើជនជាតិអាហ្វ្រិកខាងត្បូងអាចនឹងមានរយៈពេលខ្លី ហើយបាត់ទៅវិញយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រកំពុងតែធ្វើការស៊ើបអង្កេតផងដែលថាតើវ៉ាក់សាំងប្រភេទថ្មីនេះអាចល្អប្រសើរសម្រាប់ជាតិសាស្ត្រទូទាំងពិភពលោកបានដែលឬអត់។ ក៏ប៉ុន្តែចក្រភពអង់គ្លេសបានបញ្ជាទិញទុកជាមុនរួចទៅហើយ និងត្រូវបានគេរំពឹងថានឹងមកដល់នៅរដូវផ្ការីកខាងមុខនេះ៕

រូបភាព៖ BBC, Kpwashingtonresearch

អានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម