ចំណាយ​ពេល​តែ ២០​ នាទី​ រាល់​ថ្ងៃ ​ទោះ​គីឡូ​ធ្ងន់​ប៉ុណ្ណា​ក៏​ស្រក​ទៅ​បណ្ដើរ​ៗ​ដែរ!

  • 2021-01-23 23:22:00
  • ចំនួនមតិ 29 | ចំនួនចែករំលែក 230

តើ​អ្នក​កំពុង​តែ​ខ្ជិល​​រត់​ច្រើន​ម៉ោង​ដើម្បី​ឲ្យ​ស្រក​គីឡូ​មែន​ទេ​?​ តើ​អ្នក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ឆាប់​ស្រក​គីឡូ​មែន​អត់​?​​ ចឹង​ថ្ងៃ​នេះ​ កញ្ញា សូម​ណែនាំ​របៀប​ហាត់​ប្រាណ​ត្រឹម​តែ​ ២០​នាទី​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​គីឡូ​ស្រក​លឿន​ និង​មាន​ប្រសិទ្ធ​ភាព​ជា​ការ​រត់​ទៀត​ផង​។​​ មក​ហាត់​​តាម​៦​ក្បាច់​នេះ​ឲ្យ​បាន​រាល់​ថ្ងៃ​ទាំង​អស់​គ្នា​គី​ឡូ​នឹង​ស្រក​ដូច​ប្រាថ្នា​។​

សកម្មភាព​ទី១ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៦០​ វិនាទី​ ហើយ​សម្រាក​ ៣០​ វិនាទី

ម្រាម​ដៃ​ត្រូវ​ដាក់​ឲ្យ​ត្រង់​​ បាត​ដៃ​ត្រូវ​តែ​នៅ​ពី​ក្រោម​ស្មា​ តែ​កុំ​សម្រុត​ខ្លួន​ពេក​។​ កុំ​លើក​ត្រគាក​ឡើង​ខ្ពស់​ពេក​ ត្រូវ​តែ​ប្រឹង​ត្រង់​ផ្នែក​ពោះ​ឲ្យ​ខ្លាំង​ និង​ទប់​ខ្លួន​ឯង​ឲ្យ​នឹង​ពេល​កំពុង​ធ្វើ​ចលនា​។​

សកម្មភាព​ទី២ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៦០ ​វិនាទី​ ហើយ​សម្រាក​ ៣០​ វិនាទី

នៅ​ពេល​បន្ទន់​ជង្គង់​ចុះ​ក្រោម​ ជង្គង់​គួរ​តែ​នៅ​​ស្មើ​ម្រាម​ជើង​​ ហើយ​ត្រូវ​តែ​ចុះ​ទៅ​ក្រោម​ឲ្យ​ជិត​ដល់​ដី​។​ ម្រាម​ដៃ​ត្រូវ​តែ​បោះ​ទៅ​មុខ​ឲ្យ​ត្រង់​ហើយ​ស្មើ​នឹង​ស្មា​។

សកម្មភាព​ទី៣ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៦០​ វិនាទី​ ហើយ​សម្រាក​ ៣០ ​វិនាទី

ជើង​មិន​ត្រូវ​ឃ្លាត​ពី​គ្នា​ពេក​នោះ​ទេ​។​ ព្រោះ​ពេល​វា​នៅ​ឆ្ងាយ​ពី​គ្នា​ពេក​ធ្វើ​ឲ្យ​ពិបាក​ទាញ​ចូល​គ្នា​វិញ​។​

សកម្មភាព​ទី៤ ធ្វើ​បែប​នេះ​ឲ្យ​បាន​៦០​វិនាទី​ ហើយ​សម្រាក​៣០​វិនាទី

កុំ​លោត​ខ្ពស់​ពេក​ គ្រាន់​តែ​លោត​ឡើង​ធម្មតា​ទៅ​បាន​ហើយ​។​ បើ​អ្នក​មាន​អារម្មណ៍​ថា​វា​ពិបាក​ធ្វើ​មិន​បាច់​លោត​ឡើង​លើ​ក៏​បាន​។​

សកម្មភាព​ទី៥ ធ្វើ​បែប​នេះ​ឲ្យ​បាន​៦០​វិនាទី​ ហើយ​សម្រាក​៣០​វិនាទី

រក្សា​បាត​ដៃ​ឲ្យ​នៅ​ត្រង់​ ហើយ​​ដៃ​ត្រូវ​តែ​នៅ​ខាង​ក្រោម​ស្មា​ នៅ​ពេល​ដែល​ធ្វើ​ចលនា​ត្រូវ​តែ​ផ្ដោត​ទៅ​លើ​​ដៃ​ខ្លួន​ឯង​ឲ្យ​ខ្លាំង​។​​​

សកម្មភាព​ទី៦ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៦០​ វិនាទី​ ហើយ​សម្រាក​ ៣០ ​វិនាទី

បាត​ដៃ​​ទាំង​ដៃ​ទាំង​ពីរ​ត្រូវ​តែ​ដាក់​នៅ​ក្រោម​ដើម​ទ្រូង​ ហើយ​នៅ​ពេល​​ទម្លាក់​ខ្លួន​ចុះ​ក្រោម​ ដៃ​ហើយ​នឹង​ខ្នង​ត្រូវ​តែ​ត្រង់​។​ កុំ​សម្រុត​ខ្លួន​​ខ្លាំង​ពេក​ កុំ​លើក​ត្រគាក​ខ្លាំង​ពេក​ ត្រូវ​ប្រើ​កម្លាំង​ត្រង់​ពោះ​ឲ្យ​ខ្លាំង​៕

ចុចអាន៖ ទម្លាយ​រូបមន្ត​សម្រក​ទម្ងន់ ១០ គីឡូក្រាម​ក្នុង​រយៈ​ពេល ៣ ខែ នារី​ៗធាត់​មិន​រំលង

ប្រភព៖ coco01 ប្រែសម្រួល៖ ឃួន សុលីកា