រឿង៣យ៉ាង ដែលមនុស្សប្រុសខ្លាចបំផុតពីនារីដែលខ្លួនស្រលាញ់
- 2021-01-20 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៣យ៉ាង ដែលមនុស្សប្រុសខ្លាចបំផុតពីនារីដែលខ្លួនស្រលាញ់
ភាពរឹងមាំរបស់មនុស្សប្រុស ពេលខ្លះក៏ប្រែជាទន់ជ្រាយដូចក្មេង ដោយសារតែគាត់ពិបាកយល់ពីមនុស្សស្រីពេក។ ជួនកាល នៅសុខៗក៏ខឹង ជួនកាលក៏មុខស្រពោន សួរមិនឆ្លើយ។ តែនេះមកពីមនុស្សស្រីចង់ឲ្យបុរសដែលខ្លួនស្រលាញ់យកចិត្តទុកដាក់ និងខ្វល់ពីនាង កុំចេះតែធ្វើអីមិនល្អ ជំទាស់ចិត្តនាង។ យ៉ាងណាមិញ បុរសពិតជាខ្លាចមនុស្សស្រីលើរឿង៣យ៉ាង រហូតមិនហ៊ាននៅជិត។
១. នៅពេលមនុស្សស្រីប្រែជាស្ងប់ស្ងាត់ភ្លាមៗ
មនុស្សប្រុសខ្លាចបំផុតនៅពេលមនុស្សស្រីដែលតែងតែរីករាយ ប្រែសភាពទៅជាស្ងប់ស្ងាត់មួយរំពេច។ នេះគឺជាពេលដែលគាត់មានអារម្មណ៍មិនស្រណុកចិត្ត ដូចត្រូវទារុណកម្ម ព្រោះមិនដឹងថាខ្លួនបានធ្វើអីទើបបានជានាងប្រែទៅជាបែបនេះ ឬក៏មកពីខឹងគាត់ឬយ៉ាងណា។ ពេលខ្លះ មនុស្សប្រុសមិនចេះតែដឹងចិត្តមនុស្សស្រីគ្រប់ពេលនោះទេ ដូច្នេះហើយម្តងលេងសើច ម្តងស្ងាត់ស្ងៀមគឺធ្វើឲ្យអារម្មណ៍មនុស្សប្រុសវេទនាជាទីបំផុត។
ភាពប្រែប្រួលរបស់មនុស្សស្រីយ៉ាងតក់ក្រហល់ គឺធ្វើឲ្យមនុស្សប្រុសខ្លាចបំផុត។ ហេតុនេះ បើមានរឿងមិនសប្បាយចិត្ត ឬអន់ចិត្តនឹងគាត់ មនុស្សស្រីគួរនិយាយចេញមកដើម្បីឲ្យទាំងសងខាងអាចរកដំណោះស្រាយបាន។ រឹតតែស្ញៀមស្ងាត់ រឹតតែជាវិធីធ្វើបាបផ្លូវស្នេហ៍របស់អ្នកទាំងពីរឲ្យទៅឆ្ងាយ។
២. មានគំនិតស៊ាំញ៉ាំ
អ្វីដែលបុរសស្អប់បំផុត គឺការយល់ពីចិត្តមនុស្សស្រី ព្រោះគាត់មានអារម្មណ៍ថាមនុស្សស្រីស៊ាំញ៉ាំ តែងតែបញ្ចេញអារម្មណ៍តាមរយៈទឹកមុខ ខុសពីការគិតរបស់គាត់។ បើសិនបុរសមិនដឹងពីបំណងមនុស្សស្រីទេ នាងតែងតែងង៉ក់ ម្ល៉ោះហើយពេលខ្លះមនុស្សប្រុសយល់ថា មនុស្សស្រីមិនខុសពីកូនក្មេងទេ។
យ៉ាងណាក៏ដោយ មនុស្សស្រីគួរតែផ្លាស់ប្តូរភាពឆេវឆាវរបស់ខ្លួន។ ប្រសិននារី ពិតជាស្រលាញ់សង្សារខ្លួនមែន មនុស្សស្រីគួររៀនពីការគិតអ្វីសាមញ្ញងាយៗ កាត់បន្ថយគិតអីស្មុគស្មាញ។ ជីវិតដ៏សាមញ្ញនេះនឹងប្រព្រឹត្តទៅដោយភាពរីករាយ ។
៣. ឲ្យតម្លៃជ្រុលលើលុយកាក់
បើសិនជាមនុស្សស្រីឲ្យតម្លៃខ្លាំងលើលុយពេក កុំបន្ទោសថាមនុស្សប្រុសប្រែប្រួល។ ត្រូវចាំថា ស្នេហារវាងមនុស្ស២នាក់ គឺទាមទារការព្យាយាម មិនមែនគ្រាន់តែធ្វើដើម្បីខ្លួនឯងនោះទេ។ បុរសតែងចង់ធ្វើជាខ្នងដ៏រឹងមាំការពារសង្សាររបស់ខ្លួន តែគាត់មិនចូលចិត្តនារីណាដែលពឹងផ្អែកលើគាត់ទាំងស្រុងឡើយ។ ម្ល៉ោះហើយ មនុស្សស្រីដែលចូលចិត្តសម្លឹងលុយជាធំ ពីមនុស្សប្រុស គឺបង្ហាញពីភាពមិនស្មោះត្រង់។ ចំពោះបុរសវិញ គាត់ខ្លាចរអាបំផុតមនុស្សស្រីដែលប្រាថ្នាសម្ភារៈនិយម ច្រើនជាងក្តីស្រលាញ់របស់គាត់៕
អានបន្ត៖ ប្រុសៗឃើញភ្លាមស្រលាញ់ភ្លែត បើស្រីៗមាន៧យ៉ាងនេះ