ប្រុសៗឃើញភ្លាមស្រលាញ់ភ្លែត បើស្រីៗមាន៧យ៉ាងនេះ
- 2020-05-08 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗឃើញភ្លាមស្រលាញ់ភ្លែត បើស្រីៗមាន៧យ៉ាងនេះ
គ្រប់គ្នាសុទ្ធតែជឿថា មិនថាមនុស្សប្រុស ឬមនុស្សស្រីសុទ្ធតែចាប់អារម្មណ៍ទៅលើមនុស្សភេទផ្ទុយ។ ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងថា ខ្លួនឯងមានមន្តស្នេហ៍នៅកន្លែងណានោះទេ។ ជាពិសេសសម្រាប់នារីៗ ដឹងអត់ថា ប្រុសៗចាប់អារម្មណ៍កន្លែងណាមុនគេលើដងខ្លួនមនុស្សស្រី ពេលជួបដំបូង? អូខេអត្ថបទមួយនេះអាចជួយអ្នកបាន៖
១.មានកែវភ្នែកដ៏ស្រស់ស្អាត
ភ្នែកប្រៀបដូចជាទ្វារបេះដូង ហើយវាក៏ជាសម្រស់ដែលចាំបាច់សម្រាប់មនុស្សស្រីដែរ។ ដឹងអត់ថាហេតុអីបានជាវាសំខាន់? ដោយសារតែនៅពេលយើងនិយាយជាមួយនរណាម្នាក់ យើងប្រាកដជាមើលភ្នែកគ្នាទៅមក វាជាអ្វីដែលអាចដិតជាប់ក្នុងចិត្តមនុស្សប្រុសបាន។ ដូច្នេះហើយស្រីៗយើងគួរតែមើលភ្នែកឲ្យបានល្អ មុនពេលចេញពីផ្ទះ។
២.មានសក់ស្អាតភ្លឺរលោង
សក់ក៏ជារឿងសំខាន់ដែរ។ នៅក្នុងភ្នែកមនុស្សប្រុស គ្រប់នារីដែលមានសក់ស្រស់ស្អាត មានក្លិនក្រអូប និងគួរឲ្យចង់ស្ទាបអង្អែល ជាមន្តស្នេហ៍ដែលធ្វើឲ្យប្រុសៗធ្លាក់ក្នុងលង់ស្រលាញ់ដោយមិនដឹងខ្លួន។ នៅពេលដែលអ្នកដើរកាត់ហើយប្រុសៗធុំក្លិនសក់របស់អ្នក គេច្បាស់ជាក្រឡេកមើល ហើយចាប់អារម្មណ៍អ្នកទាំងដែលអ្នកមិនបានធ្វើអ្វីទាល់តែសោះ។ មនុស្សប្រុសមិនចូលចិត្តមនុស្សដែលមិនខ្វល់ពីសក់ខ្លួនឯង ហើយទុកឲ្យសក់នៅ រញ៉េរញ៉ៃ ដោយមិនសិត ហើយមិនខ្វល់នោះទេ។
៣.ជាមនុស្សស្រីដែលរីករាយ
រឿងដែលសំខាន់មួយផ្សេងទៀតក្រៅពីសក់គឺ អ្នកជាមនុស្សដែលមើលឃើញពិភពលោកវិជ្ជមានជានិច្ច ចូលចិត្តញញឹម ចូលចិត្តនិយាយអ្វីឲ្យគេសើច។ វាប្រៀបដូចជាផ្លូវមួយដែលនាំបុរសមកជួប ហើយជជែកលេងជាមួយអ្នក ដើម្បីផ្លាស់ប្ដូរគំនិតគ្នា ព្រោះថាអ្នកគឺមនុស្សដែលស្រស់ថ្លា ហើយរីករាយ ពួកគេគិតថាមនុស្សស្រីបែបនេះច្បាស់ជាអាចធ្វើឲ្យគេមានអារម្មណ៍ល្អពេលនៅជាមួយ។
៤.មានជើងស្រឡូនស្អាត
នេះជាបញ្ហារូបរាងខាងក្រៅរបស់យើង។ ប្រុសៗភាគច្រើនចូលចិត្តមនុស្សស្រីមានជើងស្រឡូនស្អាត មិនថានាងមានស្បែកសឬស្រអែមទេ។ វាអាចទាក់ចិត្តមនុស្សប្រុសបាន ពេលដែលអ្នកស្លៀកខោរឬសំពត់ខ្លី គេនឹងងាកមកមើលអ្នកភ្លាម។
៥.មានចង្កេះអង្ក្រង
៩៩%នារីដែលមានចង្កេះស្អាតមើលទៅសិចស៊ីណាស់នៅក្នុងភ្នែកប្រុសៗ។ ពីព្រោះវាជាដងខ្លួនដែលអាចទាក់ទាញបុរសបានយ៉ាងងាយ ប៉ុន្តែបើអ្នកស្គម ហើយមានដងខ្លួនត្រង់ គ្មានរាង នោះមិនគួរឲ្យទាក់ទាញទេ។អ្នកគួរតែគិតគូរពីរឿងតមអាហារ ហាត់ប្រាណយ៉ាងហោចណាស់ ១៥នាទីក្នុង១ថ្ងៃ ឬ៣ថ្ងៃក្នុង១សប្ដាហ៍។
៦.មិនទុទ្ទិដ្ឋិនិយម
វាទាក់ទងទៅនឹងអត្តចរិតរបស់មនុស្សស្រី។ ទោះជាមនុស្សស្រីមាន ភ្នែកស្អាត មានសក់ភ្លឺរលោង មានចង្កេះអង្ក្រង ប៉ុន្តែ ទុទ្ទិដ្ឋិនិយម និយាយអ្វីមិនចេះគិត មិនចេះសម្របខ្លួននៅក្នុងសង្គម នឹងមិនទទួលបានការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួនទេ។ ត្រូវចាំថាមនុស្សស្រីដែលមានទាំងអត្តចរិតល្អ រូបរាងស្រស់ស្អាត គិតតែរឿងវិជ្ជមាន នារីម្នាក់នោះហើយដែលបុរសៗកំពុងស្ពាយបង្វេចតាមរក។
៧.ធ្វើអ្វីដែលជាខ្លួនឯង
អាចនិយាយបានថាអ្នកព្យាយាមធ្វើខ្លួនឲ្យដូចជាអ្នកផ្សេង ដើម្បីតែចង់ឲ្យមនុស្សប្រុសមករកអ្នក នោះជាគំនិតដែលមិនល្អទាល់តែសោះ។ ព្រោះគេនឹងចាប់អារម្មណ៍នូវអ្វីដែលអ្នកសម្ដែង តែមិនមែនជាខ្លួនអ្នកឡើយ។ ត្រូវតែធ្វើអ្វីដែលជាខ្លួនអ្នក ហើយកុំគិតថានៅលើលោកនេះគ្មានអ្នកណាចូលចិត្តអ្នក ត្រូវចាំថាថ្ងៃណាមួយអ្នកនឹងបានជួបបុរសដែលគេស្រលាញ់អ្នកជាអ្នកមិនខាន៕
ចុចអាន៖ មនុស្សស្រីមានចរិត ៦ បែបនេះ ធ្វើឲ្យមនុស្សប្រុសធុញ និងឆាប់អស់ចិត្ត