តើការទទួលទានកាហ្វេប៉ុន្មានពែងទើបធ្វើឲ្យអ្នកមានសុខភាពល្អ?

  • 2021-01-21 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើយោងទៅតាមវិទ្យាសាស្រ្តបានបង្ហាញថាកាហ្វេមានអត្ថប្រយោជន៌ជាច្រើនចំពោះសុខភាព ហើយមានការពិភាក្សាទាក់ទងនឹងយើងគួរតែផឹកកាហ្វេក្នុងបរិមាណប៉ុន្មានក្នុងមួយថ្ងៃដើម្បីកុំអោយមានផលប៉ះពាល់ដល់សុខភាព។

បរិមាណកាហ្វេដែលមានប្រយោជន៍សម្រាប់បេះដូង

អ្នកវិទ្យាសាស្រ្តជនជាតិអាល្លឺម៉ង់បានរកឃើញថាជាតិកាហ្វេអ៊ីនដែលវាធ្វើអោយកោសិកានៅក្នុងសរសៃឈាមមានដំណើរការល្អ វាជួយពង្រឹងកោសិកាហើយធ្វើការស្វាហាប់ដូចជាមនុស្សវ័យក្មេង។ បរិមាណដែលល្អបំផុតសម្រាប់សុខភាពបេះដូងគឺកាហ្វេ៤ពែង។

បរិមាណកាហ្វេដែលអាចអាចរស់បានយូរ

ជាច្រើនឆ្នាំមកហើយដែលអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា អ្នកដែលចូលចិត្តកាហ្វេភាគច្រើនងាយកើតជម្ងឺផ្សេងៗ ដូចជាជម្ងឺបេះដូង ការដួល ដំណកដង្ហើម និងជំងឺទឹកនោមផ្អែមជាដើម។ ការស្រាវជ្រាវដ៏ធំមួយទៀតក៏បង្ហាញដែរថាមនុស្សប្រមាណ៤០០០០០នាក់នៅសហរដ្ឋអាមេរិចកាលណាដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ ១ថ្ងៃ១កែវ រមែងអាចរស់បានយូរជាងបើធៀបនឹងអ្នកមិនផឹកជាតិកាហ្វេអ៊ីនសោះ។

បរិមាណហួសកំណត់

បើសិនជាអ្នកផឹកកាហ្វេច្រើន វានឹងធ្វើអោយសុខភាពទ្រុឌទ្រោមទៅវិញ វាអាចនឹងធ្វើអោយអត្រាដែលកើតជម្ងឺបេះដូងគឺខ្ពស់ជាង២២%។

តើអ្វីដែលធ្វើអោយកាហ្វេមិនល្អចំពោះសុខភាព

បើសិនជាអ្នកផឹកកាហ្វេលើសពី៦ពែង វាមិនមែនមានតែជាតិកាហ្វេអ៊ីនដែលប៉ះពាល់ដល់សុខភាព វាបូករួមទាំងស្ករទៀតផងដែលមានក្នុងកាហ្វេ។ ការផឹកកាហ្វេខ្មៅគឺកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម តែបើកាហ្វេមានថែមស្ករ គ្រីម គឺធ្វើអោយកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន