ក្បួនហុងស៊ុយ ក្នុងការស្រូបទាញអោយមានទ្រព្យសម្បត្តិហូរហៀរក្នុងឆ្នាំថ្មី

  • 2021-01-14 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆុងអង្ករត្រូវបានចាត់ទុកជាដំណាងជង្រុកនៃអាហារសម្រាប់ផ្គត់ផ្គង់គ្រួសារទាំងមូល អ្នកអាចបន្ថែមសំណាងអោយខ្លួនឯងក្នុងឆ្នាំថ្មីនេះ អោយកាន់តែកាប់កបថែមទៀតដោយវិធីខាងក្រោមនេះ៖

១. ដាក់អាំងប៉ាវក្នុងបាតពាង ឬ ធុងដាក់អង្ករ

យោងតាមក្បួនហុងស៊ុយចិន ការដាក់អាំងប៉ាវក្រហមក្នុងបាតពាង ឬ ធុងដាក់អង្ករ ជួយបង្កើនទ្រព្យសម្បត្តិអោយម្ចាស់ផ្ទះបាន ព្រមទាំងជួយអោយលុយកាក់ដែលរកបានមកនោះ និង មិនចេញទៅវិញបានយ៉ាងងាយនោះទេ។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់ក្រណាត់ក្រហម សម្រាប់គ្របពាង ឬ ធុងនោះមួយជាន់ទៀតបន្ថែមពីលើដោយគម្របធម្មតា ដែលអាចជួយអោយអ្នកផ្ទះមានលាភសំណាងហូរហៀរ។

២. ដាក់កាក់ក្នុងបាតពាង ឬ ធុងដាក់អង្ករ

មិនខុសគ្នាពីក្រដាសប្រាក់ប៉ុន្មាននោះទេ កាក់មាស កាក់ប្រាក់ក៏និយមត្រូវបានប្រើប្រាស់ក្នុងការស្រូបទាញយកលាភសំណាង សម្រាប់ក្រុមគ្រួសារផងដែរ។ ការអនុវត្តបែបនេះត្រូវបានគេជឿជាក់ ជួយអោយម្ចាស់ផ្ទះទទួលបានជោគជ័យក្នុងរឿងការងារ និង មានបុណ្យសំណាងតាមជួយជានិច្ច។

៣. កុំដាក់ធុងអង្ករនៅទិសខាងកើត និង ទិសអាគ្នេយ៏

បើតាមក្បួនហុងស៊ុយបុរាណ អង្ករមានត្រូវបានដាំដុះនៅលើដី ហេតុនេះហើយពាង ឬ ធុងអង្ករនោះគួរតែដាក់ផ្ទាល់ដី តែក៏ត្រូវជ្រើសរើសទិសដើម្បីដាក់អោយបានត្រឹមត្រូវផងដែរ។ ទិសដែលអ្នកគួរតែចៀសវាងដាក់ដាច់ខាតនោះគឺ ទិសខាងកើត និង ទិសអាគ្នេយ៏។

៤. គួរប្រើប្រាស់ពាងធ្វើពីសេរ៉ាមិច ដើម្បីសំណាងកាន់តែកើនឡើង

ការប្រើប្រាស់ធុងដែលធ្វើពីប្លាស្ទិច ក្នុងការទុកដាក់អង្ករ មិនត្រឹមតែមិនត្រូវក្បួនហុងស៊ុយនោះទេ ថែមទាំងអាចធ្វើអោយមានការប៉ះពាល់ដល់សុខភាពអ្នកទទួលទានបានថែមទៀត។ អ្នកគួរតែជ្រើសរើសប្រើប្រាស់ពាង ដែលធ្វើពី សេរ៉ាមិច ឈើ ឬ ក៏ដីឥដ្ខ ទើបអាចជួយនាំសំណាងដល់ម្ចាស់ផ្ទះបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម