ឡូយ​មែន! បញ្ឈប់​ការ​បរិភោគ​ជាតិ​ស្ករ​​ក្នុង​រយៈ​ពេល ​៥​​ថ្ងៃ​ ដោយ​អនុវត្ត​នូវ​វិធី​ទាំង​នេះ

  • 2021-01-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចង់​បញ្ឈប់​ការ​បរិភោគ​ជាតិ​ស្ករ​​ទេ? ជា​ការ​ពិត ដូច​ដែល​អ្នក​ធ្លាប់​បាន​ដឹង​ ជាតិ​ស្ករ​ច្រើន​គឺ​អាច​ប៉ះ​ពាល់​ដល់សុខភាព​រាង​កាយ​របស់​អ្នក។

អ្នក​គួរ​សាក​ល្បង​ចោល​ទម្លាប់​ចាស់ៗ​ដែល​បំផ្លាញ​សុខភាព​ខ្លួន​ឯង ​ហើយ​ងាក​មក​ធ្វើ​រឿង​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​រាង​កាយ​វិញ។ បើ​អ្នក​អាច​អនុវត្ត​នូវ​ វិធី​ទាំង១០ ខាង​ក្រោម​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ពិតៗ និង ប្រើ​រយៈពេល​ខ្លី​ទៀត​ផង។

១. ត្រូវ​តាំង​ចិត្ត​ឱ្យ​បាន

អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ ជាតិ​ស្ករ​ច្រើន​គឺ​ មិន​ល្អ​សម្រាប់​អ្នក​នោះ​ទេ ហើយគួរ​ចាប់​ផ្តើម​ប្តូរ​ទម្លាប់​ថ្មី​ ហើយ​ល្អ​សម្រាប់​សុខភាព​អ្នក​វិញ។

២. ទុក​ស្ករ​ស​ឱ្យ​ឆ្ងាយ​ពី​បរិវេណ​ផ្ទះ​បាយ

ជំហាន​ដំបូង​ដើម្បី​ឈប់​ញុំា​ជាតិ​ស្ករ គឺ​យក​វា​ចេញ​ពី​ផ្ទះបាយ​របស់​អ្នក​។ អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ជាតិ​ស្ករ​មួយ​ចំនួន​ធំ​ ដែល​លាក់​ខ្លួន​នៅ​ក្នុង​ផ្លែឈើ ទឹក​ក្រូច​កំប៉ុង​ ទឹក​ដោះ​គោ​ ដំណាប់​ផ្លែ​ឈើ និង​​ សូកូឡា​ជាដើម។ បើ​មាន​នៅ​ក្នុង​ទូ​ទឹក​កក អ្នក​គួរ​ជម្រុះ​ចោល​ខ្លះ​ ហើយ មិន​គួរ​ទិញ​មក​បរិភោគ​ច្រើន​ពេក​ទេ។

៣. ត្រូវ​រៀន​ទប់​អារម្មណ៍

ពេល​ខ្លះ​អ្នក​ញៀន​នឹង​ជាតិ​ផ្អែម​ព្រោះ​អ្នក​បាន​ទម្លាប់​រាងកាយ​របស់​អ្នក​នឹង​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ច្រើន​ពេក។ ជាក់​ស្តែង ដូច​ពេល​អ្នក​ទៅ​មើល​គុន អ្នក​ទម្លាប់​ទិញ​ពោត​លីង​ រួម​ផ្សំ​ជាមួយ​ទឹក​ក្រូច​ ដែល​សុទ្ធសឹង​ជា​អាហារ និង ភេសជ្ជៈ​ដែល​សម្បូរ​ជាតិ​ស្ករ​ខ្ពស់។ បើ​អ្នក​អាច​កាត់​បន្ថយ​បាន​ គួរ​កាត់​បន្ថយ​ខ្លះ។

៤. រៀន​និយាយ​ថា​ទេ

ជា​ការ​ពិត​ណាស់​ អាហារ​ឬភេសជ្ជៈ​មាន​ជាតិ​ផ្អែម​គឺ ឆ្ងាញ់​ពិសារ តែ​ដល់​ពេល​ហើយ​ដែល​អ្នក​គួរ​តែ​រៀន​និយាយ​ថា​ទេ ទៅកាន់​របស់​ទាំង​នោះ។ អ្នក​គួរ​ធ្វើ​វា​ដើម្បី ខ្លួន​ឯង​ ជាពិសេស​សម្រាប់​សុខភាព​តែ​ម្តង ហើយ​រាង​កាយ​អ្នក​នឹង​និយាយ​អរគុណ​មក​កាន់​អ្នក​វិញ​នៅ​ថ្ងៃ​ក្រោយ។

៥. ចម្អិន​អាហារ​ដោយ​ខ្លួន​អ្នក

ជា​ទូទៅ​ អាហារ​នៅ​ខាង​ក្រៅ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ណាស់ ព្រោះ​នៅ​តាម​ហាង គេ​ផ្តោត​សំខាន់​លើ​រសជាតិ មិន​មែន​សុខភាព​ឡើយ។​ ដូច្នេះ មាន​តែ​ការ​ពិសារ​អាហារ​ដែល​ចម្អិន​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ ទើប​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​លើ​គុណភាព។

៦. ប្រយ័ត្ន​ជាតិ​ស្ករ​នៅ​ក្នុង​កាហ្វេ​ ឬ តែ​

អ្នក​អាច​ផឹក​កាហ្វេ ឬ តែ​បាន​ តែ​គួរ​ជ្រើស​រើស​ជាតិ​ផ្អែម​របស់​វា​ឱ្យ​បាន​សម​ស្រប ចៀស​វាង​ការ​ផឹក​ជាតិ​ស្ករ​ច្រើន​ និង​ ញឹក​ញាប់។

៧. បរិភោគ​បន្លែ​បៃតង

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ បន្លែ​បៃតង​មាន​ផ្ទុក​នូវ​ជាតិ វីតាមីន​ សារធាតុ​ចិញ្ចឹម​ និង​ ជាតិ​កាក​សរសៃ​ច្រើន​ដល់​រាង​កាយ​អ្នក។ ព្យាយាម​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​មុខ​ម្ហូប​របស់​អ្នក​ ហើយ​ជំនួស​ដោយ​បន្លែ​វិញ។

៨. ពិនិត្យ​មើល​ជាតិ​ស្ករ​លើ​អាហារ ឬ ភេសជ្ជៈ​កំប៉ុង

មុន​អ្នក​ធ្វើ​ការ​ទិញ​នូវ​អាហារ​ ឬ​ ភេសជ្ជៈ​កំប៉ុង​ អ្នក​គប្បី​ពិនិត្យ​នៅ​លើ​សំបក​វេចខ្ចប់​នោះ​ថា​តើ​វា​មាន​ផ្ទុក​កម្រិត​ជាតិ​ស្ករ​ប៉ុន្មាន​ដែរ​ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ទប់​ស្កាត់​អ្នក​ពី​ការ​ញុំា​ជាតិ​ស្ករ​រហូត​ដល់​៥០%​ឯណោះ។

៩. ជ្រើសរើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច

ផ្លែឈើ​នីមួយៗ​សុទ្ធ​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​រាង​កាយ​ផ្សេងៗ​គ្នា​​ តែ​យ៉ាង​ណា​មិញ​ អ្នក​គួរ​ងៀក​មក​ជ្រើស​រើស​ប្រភេទ​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម​តិច​ដូចជា ផ្លែស្រ្តបឺរី ផ្លែ​ប៉ោម​ ផ្លែ​ក្រូច​ ផ្លែ​បឺរ និង​ ត្រសក់​ស្រូវ​ជាដើម។

១០. ពិសារ​ទឹក​ឱ្យ​ច្រើន

ចុង​ក្រោយ​គេ​ និង ងាយ​ស្រួល​ជាង​គេ​បង្អស់​នោះ​គឺ​ ការ​ពិសារ​ទឹក។ ការ​ពិសារ​ទឹក​មាន​អត្ថប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ ការ​ឡើង​កន្ទួល​រមាស់​លើ​ស្បែក​ បញ្ហា​ប្រេះ​បបូរមាត់​ និង​ ជួយ​ឱ្យ​ខួរ​ក្បាលដំណើរ​ការ​បាន​ល្អ៕

អានបន្ត៖ អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ

ប្រភព៖ Stylecraze ប្រែសម្រួល៖ siyou taing