អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ
- 2019-11-22 10:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ
ផ្លែស្វាយសម្បូរជាតិសរសៃ ជាតិស្ករ សារធាតុរ៉ែ រួមទាំងវីតាមីនចាំបាច់ផ្សេងៗ ដែលល្អសម្រាប់សុខភាពនិងរាងកាយ។ ប៉ុន្តែវាអាចជាថ្នាំពុលសម្រាប់មនុស្សដែលមានជំងឺ៥ប្រភេទដូចខាងក្រោម។
១. អ្នកមានជំងឺស្បែក
ញ៉ាំស្វាយច្រើននឹងឆាប់ឡើងកម្ដៅ ជួនកាលអាចរាករូសទៀតក៏មាន។ ដូច្នេះប្រសិនបើអ្នកកំពុងក្ដៅខ្លួន ឬមុខឡើងមុនច្រើន កុំទទួលទានស្វាយអី។ ក្រៅពីនេះ បើអ្នកមានបញ្ហារោលរមាស់ ឡើងហើមខ្លាំង ក៏មិនអាចបរិភោគស្វាយបានដែរ ព្រោះនឹងកាន់តែធ្ងន់ធ្ងរ។
២. នៅពេលពោះទទេ
ពេលពោះទទេ ឬកំពុងឃ្លានខ្លាំង ក៏មិនគួរហូបស្វាយដែរ ព្រោះសារជាតិអាស៊ីតជូរក្នុងស្វាយមិនថាស្វាយទុំ ឬខ្ចីធ្វើឲ្យប៉ះពាល់បាន។ បើពេលពោះទទេ នឹងបណ្ដាលឲ្យរលាកក្រពះនិងពោះវៀន ងាយបង្កជាដំបៅក្រពះខ្លាំងណាស់។
៣. អ្នកមានជំងឺហឺត
ជីវជាតិរបស់ផ្លែស្វាយជាមធ្យមមានផ្ទុកសារធាតុ ដែលបណ្ដាលឲ្យរាងកាយកើតអាឡែហ្សីបាន។ សម្រាប់អ្នកមានជំងឺហឺត រឹតតែមិនគួរហូបស្វាយ ព្រោះវាបណ្ដាលឲ្យប្រតិកម្ម ពិបាកដកដង្ហើម រហូតគំរាមកំហែងដល់អាយុជីវិតបាន។
៤. អ្នកមានជំងឺទឹកនោមផ្អែម និង អ្នកលើសទម្ងន់
ក្នុងស្វាយមួយផ្លែមានកម្រិតជាតិស្ករខ្ពស់ណាស់ ប្រសិនបើអ្នកញ៉ាំច្រើនពេកក៏ធ្វើឲ្យឆាប់ឡើងគីឡូ និងងាយកើតជំងឺទឹកនោមផ្អែមដែរ។ ដូច្នេះ ផ្លែស្វាយមិនល្អសម្រាប់អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ឡើយ ។
៥. អ្នកមានជំងឺតម្រងនោម
បើអ្នកកំពុងមានបញ្ហាជំងឺតម្រងនោមរ៉ាំរ៉ៃ ផ្លែស្វាយជាសត្រូវរបស់អ្នកហើយ។ វាបណ្ដាលឲ្យឈឺចាប់និងបំផ្លាញឆាប់រហ័សលើតម្រងនោមរបស់អ្នក។ លើសពីនេះ នៅពេលហូបស្វាយដោយសារមានផ្ទុកជាតិស្ករច្រើន រួមទាំងសារធាតុរ៉ែនោះនឹងដាក់សម្ពាធមកលើតម្រងនោមរបស់អ្នក កាន់តែយ៉ាប់យ៉ឺនទៅៗ។
ចុចអាន៖ ៥ ថ្ងៃសម្រកក្បាលពោះបានយ៉ាងងាយជាមួយភេសជ្ជៈមួយកែវនេះ