អាថ៌កំបាំងសម្រកទម្ងន់គ្រាន់តែផឹកទឹកតាមវីធីនេះ មិនបាច់តមអាហារឲ្យវេទនាខ្លួន

  • 2021-01-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្ថប្រយោជន៍របស់ទឹកគឺជួយដល់សុខភាពរាងជាច្រើនរបស់មនុស្សទូទៅមិនថាក្មេង ឬចាស់បើទោះជាមិនបានទទួលទានអាហារក៏ដោយឲ្យតែបានបង្គ្រប់ជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់។

ថ្ងៃនេះពីខាងកញ្ញា សូមលើកយកការសម្រកទំងន់ដោយការទទួលទានទឹកដែលប្រិយមិត្តរបស់កញ្ញាមិនដែលដឹងតាមរបៀបនឹងម៉ោងពេល ហើយមានសុខភាពល្អខាងក្រោម៖

ភ្ញាក់ពីពេលព្រឹកទឹកកែវដំបូង ឬទី១៖

បន្ទាប់ពីគេង ៧-៨ ម៉ោងរាងកាយនឹងខ្សោះជាតិទឹក អ្នកគួរផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីគេង។ វាជួយធ្វើឱ្យការរំលាយអាហារនៅក្នុងរាងកាយប្រសើរឡើង ពិសេសជៀសវាងហានិភ័យនៃការទល់លាមក និងជួយដុតបំផ្លាញជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព។

កែវទឹកទី ២៖ គួរទទួលទាននៅម៉ោង ៩:០០

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចការផឹកទឹកមួយកែវជួយសម្អាតមាត់ និងជំរុញការរំលាយអាហារធ្វើឱ្យមេតាប៉ូលីសមានថាមពលលឿនក្នុងការដុតរំលាយកាឡូរីបានល្អប្រសើរមិនកកកុញនៅក្នុងខ្លួនប្រាណដែលបង្កឱ្យឡើងទម្ងន់។

កែវទឹកទី ៣៖ គួរម៉ោង ១១:៣០

កញ្ចប់ទឹកទីបីនៃថ្ងៃគួរតែត្រូវបានទទួលទានមុនពេលអាហារថ្ងៃត្រង់។ វានឹងជួយបង្កើនអារម្មណ៍ឆ្អែតកំណត់ការញ៉ាំអាហារពេលថ្ងៃត្រង់កាន់តែមានប្រសិទ្ធភាពនឹងមិនឡើងទម្ងន់។

កែវទឹកទី ៤៖ ម៉ោង ១៣:៣០

ទឹកមួយកែវនៅពេលរសៀលនឹងជួយដាស់ឲ្យអ្នកភ្ញាក់ដឹងខ្លួនដើម្បីចាប់ផ្តើមធ្វើការ នឹងជួយជំរុញចលនាក្រពះពោះវៀន នឹងកាត់បន្ថយបន្ទុកលើក្រពះចៀសវាងការប្រមូលផ្តុំចំណីអាហារ ឬសារធាតុចិញ្ចឹមដែលងាយបង្កជាតិខ្លាញ់អត់បានការច្រើនក្នុងក្បាលពោះ។

កែវទឹកទី ៥៖ ម៉ោង ១៥:៣០

ជាពេលវេលាដែលយើងឧស្សាហ៍ជួបប្រទះនឹងការឃ្លានអាហារញឹកញាប់មិនអាចទ្រាំបានក៏មានការផឹកទឹកមួយកែវនៅពេលនេះជួយកាត់បន្ថយចំណង់អាហារជួយបន្សាបជាតិពុលនៃពោះវៀនតូចនិងរំញោចអារម្មណ៍ស្រស់ស្រាយមិនឲ្យឃ្លានបាន។

កែវទឹកទី ៦៖ ម៉ោង ១៧:៣០-១៨:៣០

ការទទួលទានទឹកនៅពេលនេះអាចជួយកាត់បន្ថយភាពឃ្លាននិងកាត់បន្ថយភាពតានតឹងបន្ទាប់ពីធ្វើការងារ ឬសិក្សាអស់រយៈពេលពេញមួយថ្ងៃជួយបំពេញជាត់ទឹកដល់រាងកាយដែលនឿយហត់បានប្រសើរ។

កែវទឹកទី ៧៖ ម៉ោង ១៩:០០

ការទទួលទានទឹកមួយកែវនៅពេលនេះនឹងជួយជំរុញចរន្តឈាមក្នុងរាងកាយបង្កើនប្រសិទ្ធភាពបន្សាបជាតិពុល។ លើសពីនេះការផឹកទឹកមួយកែវមុនពេលអាហារពេលល្ងាចក៏អាចជួយអ្នកកំណត់ការញ៉ាំអាហារមិនច្រើនពេកដែលបណ្តាលឱ្យឡើងទម្ងន់ ។

កែវទឹក ៨: ម៉ោង ២១:០០-២២:០០

ផឹកទឹកមួយកែវ ១-២ ម៉ោងមុនពេលចូលគេងដើម្បីជួយជំរុញចរាចរឈាមរត់បានស្រួលជួយឲ្យគេងលក់ស្រួល និងការពារការខ្វះជាតិទឹកនៅពេលអ្នកគេង។ លើសពីនេះទៀតវាក៏ជួយដល់ការរំលាយអាហារថាមពលក្នុងពេលគេងជួយការពារការប្រមូលផ្តុំជាតិខ្លាញ់លើសក្នុងខ្លួនដែលនាំឲ្យធាត់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម