សម្លៀកបំពាក់ប្រភេទនេះនារីៗគួរតែឈប់ប្រើ

  • 2021-01-05 10:30:00
  • ចំនួនមតិ 19 | ចំនួនចែករំលែក 109

សព្វថ្ងៃនេះគឺជាសម័យដេញតាមគ្នាទាំងការបង្ហាញសមត្ថភាព ភាពជោគជ័យ និងការអួតគ្នាទៅលើសម្ភារៈនិយមមួយចំនួនធំ។ ខ្ញុំបានលឺ បានអាន និងបានឃើញជាញឹកញាប់ពីផលប៉ះពាល់នៃការវាយតម្លៃទៅលើនរណាម្នាក់ដោយសកម្មភាព ដោយការនិយាយស្តីជាដើម។ ការបែងចែកនូវអ្វីដែលអ្នកដទៃគួរ ឬមិនគួរធ្វើគឺជាសកម្មភាពខុសឆ្គង វាបញ្ជាក់ថាអ្វីដែលពួកគេកំពុងធ្វើគឺខុស អាក្រក់ មិនឆ្លាត ឬអវិជ្ជមាន ហើយវាគឺជាការរិះគន់នឹងមើលងាយពួកគេ។ អ្នកគ្មានសិទ្ធិវិនិច្ឆ័យទេ ប៉ុន្តែវានូវតែកើតឡើង។

តែកុំអាងថាវាជាសិទ្ធិរបស់អ្នកក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលវាជាសិទ្ធិអ្នកមែន ក៏ប៉ុន្តែកុំធ្វើឲ្យវាហួសជ្រុលពីព្រោះវានឹងផ្តល់ផលប៉ះពាល់មកឲ្យអ្នកវិញ។ ទាំងនេះហើយគឺជាហេតុផលដែលនារីៗគួរតែមានការពិចារណាឲ្យបានខ្លាំងទៅលើការតុបតែងខ្លួន និងការស្លៀកពាក់ពីព្រោះអ្នកមិនអាចបញ្ឈប់ពីការវាយតម្លៃរបស់អ្នកដ៏ទៃមកលើខ្លួនអ្នកបានឡើយ។ តាមការសិក្សារស្រាវជ្រាវបានបង្ហាញថា សម្លៀកបំពាក់មួយប្រភេទនេះដែលនារីៗគួរតែឈប់ស្លៀកពាក់ ពីព្រោះមិនបាច់ថាតែមនុស្សចាស់ទុំ ឬបុរសៗឡើយ សូម្បីតែស្រ្តីគ្នាឯងមួយចំនួនធំក៏គិតថាវាជាសម្លៀកបំពាក់មិនសមរម្យ ដែលអ្នកដ៏ទៃនឹងវាយតម្លៃភ្លាមៗនៅពេលដែលឃើញ។ តែបើសិនជាអ្នកនូវតែបន្តនោះ សូមមានគំនិតឆ្នៃប្រឌិត បន្ថែមអ្វីមួយទៅលើវាដើម្បីបិតបាំងបន្តិចផង ជាលក្ខណៈម៉ូដផង និងដោយសារតែអ្នកជានារីខ្មែរ៕

រូបភាព៖ Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den