កុំអៀន! ធ្វើរឿង ៧យ៉ាងបង្ហាញក្តីស្រលាញ់ដ៏មានន័យសម្រាប់អ្នកម៉ាក់

  • 2020-12-28 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រហែល​ជា​អ្នក​អៀន នៅ​ពេល​ឲ្យ​និយាយ​ថា ​​ស្រលាញ់​ម៉ាក់​នៅ​ចំពោះ​មុខ​ម្ដាយ​របស់​អ្នក។ ​តែ​​អ្នក​ម៉ាក់​ ជា​អ្នក​មាន​គុណ​ធំ​បំផុត​តែ​ម្នាក់ ​ដែល​អ្នក​គួរ​តែ​និយាយ​ពាក្យ​នេះ​ឲ្យ​បាន​ច្រើន។ ​វិធី​ទាំង​៧​ខាង​ក្រោម ​អាច​ឲ្យ​អ្នក​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​អ្នក​ម៉ាក់​បាន​យ៉ាង​ងាយ។

រូបតំណាង

**១. ឱប​**

​នេះ​ជា​វិធី​ងាយ​ស្រួល​បំ​ផុត​​និង​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​​អ្នក​ម្ដាយ​យ៉ាង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​កូន​ៗ​​ជា​ច្រើន​តែង​អៀន​។ ​បើ​អ្នក​ហ៊ាន ​នោះ​អ្នក​នឹង​ឃើញ​ស្នាម​ញញឹម​របស់​អ្នក​ម៉ាក់​​ជាក់​ជា​មិន​ខាន។

​២. ​លុត​ជង្គង់​ដោយ​កាយវិការ​ទន់​ភ្លន់

​អ្នក​ម៉ាក់​ជា​ច្រើន​ប្រហែល​និយាយ​ថា ​មិន​បាច់​ធ្វើ​ដល់​ថ្នាក់​នេះ​ទេ។ ​តែ​កាយ​វិការ​នេះ​បង្ហាញ​ពី​​ក្ដី​ស្រលាញ់​​របស់​អ្នក ហើយ​ក៏​​បង្ហាញ​ថា​ម៉ាក់​ជា​ម្លប់​ដ៏​ត្រជាក់។

រូបតំណាង

៣. និយាយ​ជា​មួយ​ម៉ាក់​ដោយ​សម្ដី​​រាប​សារ

​ទោះ​បី​ជា​សកម្មភាព​សំខាន់​ជាង​សម្ដី​ក៏​​ពិត​មែន​ ​តែ​ការ​និយាយ​​ដោយ​​សុភាព​រាប​សារ​ជាមួយ​ម៉ាក់ ពិសេស​ពាក្យ​ថា ​កូន​ស្រលាញ់​ម៉ាក់ ​នឹង​ធ្វើ​ឲ្យ​ម៉ាក់​របស់​អ្នក​រីក​រាយ​បំ​ផុត។

រូបតំណាង

៤. នាំ​ម្ដាយ​​ទៅ​ដើរ​លេង​កម្សាន្ត

​​មិន​ថា​ម៉ាក់​របស់​អ្នក​រវល់​ការងារ​ផ្ទះ ​ឬ​ធ្វើការ​នោះ​ទេ ​យ៉ាង​ណា​ក៏​ត្រូវ​ឆ្លៀត​នាំ​ម៉ាក់​ទៅ​ដើរ​លេង​កម្សាន្ត​ដែរ។ ​ស្រូប​ខ្យល់​អាកាស​​ជា​រឿង​ល្អ ដូច្នេះ​​គួរ​ជ្រើស​រើស​ទី​កន្លែង​​ណា​ដែល​​​ម្ដាយ​របស់​អ្នក​ចង់​ទៅ​។

រូបតំណាង

៥. ជូន​អំណោយ

​មិន​បាច់​ទាល់​តែ​មាន​បុណ្យ​ ឬ​កម្មវិធី​សំខាន់ៗ​អ្វី​ៗ​ទេ ​​ថ្ងៃ​ណា​ក៏​អ្នក​អាច​ជូន​​អំណោយ​ដល់​អ្នក​ម៉ាក់​បាន​ដែរ។ ​អំណោយ​ណា​ក៏​បាន​ ក៏​មិន​តម្រូវ​ទាល់​តែ​ថ្លៃ ​ឬ​ទាល់​តែ​រក​​បាន​ដោយ​លំបាក​នោះ​​ដែរ។ ​

រូបតំណាង

៦. ប្ដេជ្ញា​ថា​ខំ​ប្រឹង​រៀន​ឲ្យ​ពូ​កែ

វិធី​សាស្ត្រ​នេះ គឺ​បង្ហាញ​ថា​អ្នក​ពិត​ជា​ចង់​ធ្វើ​ដើម្បី​​ម៉ាក់​យ៉ាង​ពិត​ប្រាកដ។ ​"​ខ្ញុំ​តាំង​ចិត្ត​ថា ​នឹង​​ប្រឹង​ប្រែង​រៀន​សូត្រ​ហើយ​យក​និទ្ទេស​ល្អ​ជូន​​អ្នក​ម៉ាក់​" ​នេះ​ជា​ឃ្លា​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ម៉ាក់​សុទ្ធ​តែ​សប្បាយ​ចិត្ត និង​ថែម​ទាំង​​មាន​គុណ​សម្បត្តិ​ទាំង​សង​ខាង។

រូបតំណាង

៧. ​មិន​ឈ្លោះ​ជាមួយ​ម្ដាយ

​អ្នក​ដឹង​ទេ ពេល​អ្នក​និយាយ​សម្ដី​ធំ​ ឬ​ជួន​កាល​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ ​​នោះ​ជា​ពេល​ដែល​​លោក​មិន​សប្បាយ​ចិត្ត ​រហូត​ស្រក់​ទឹក​ភ្នែក​ទៀត​ក៏​មាន។ ​ដូច្នេះ​ហើយ ​គួរ​តែ​ចាប់​ផ្ដើម​រៀន​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ​និយាយ​ថា ស្រលាញ់​ម៉ាក់ និយាយ​ដោយ​សម្ដី​ពីរោះ​ពិសា ​ចាប់​ផ្ដើម​ដោយ​ការ​​មិន​ឈ្លោះ​គ្នា​។ ​អ្នក​នឹង​ឃើញ​ថា ​ម៉ាក់​ស្រលាញ់​អ្នក​ខ្លាំង​ប៉ុន​ណា៕ ​

​អាន​បន្ត៖ ​ បើអ្នកក្លាយជាមនុស្សស្រីរឹងមាំ កុំភ្លេចដឹងគុណអ្នកម្តាយដែលបានធ្វើជាគំរូល្អជួយជ្រោមជ្រែងរហូតដល់ត្រើយ

ប្រភព៖ gedgoodlife ប្រែ​សម្រួល៖ លឹម សុនា