អ្នកម៉ាក់ទាំងឡាយតែងឆ្លល់ថាមានផ្ទៃពោះបត់ជើងតូចញឹកញាប់ជាបញ្ហាឬទេ?

  • 2020-12-27 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន រួមគ្នាជាមួយចលនាស្បូនកន្ទ្រាក់ច្របាច់ចូលក្នុងប្លោកនោម ជាហេតុធ្វើឱ្យអ្នកម៉ាក់ ចង់ឈឺបត់ជើងតូចជាញឹកញាប់។ កុំបារម្ភអី រោគសញ្ញាទាំងនេះនឹងបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីសម្រាលកូនរួច។

១.គួរចូលបង្គន់ភ្លាមៗក្រោយពេល ចង់ឈឺនោម

ម្តាយខ្លះចូលចិត្តទប់នោម មិនទៅបង្គន់ភ្លាមៗទេ ព្រោះពួកគេមិនសូវឧស្សាហ៍ និងខ្ជិលទៅបន្ទប់ទឹក។ ការទប់ទឹកនោមយូរពេកជាហានិភ័យនៃការរលាកប្លោកនោម ដូច្នេះពេលចង់បត់ជើងតូច អ្នកគួរស្រូតទៅបន្ទប់ទឹកភ្លាមទើបល្អ។

២.រក្សាអនាម័យជានិច្ច

បន្ទាប់ពីបត់ជើងតូច ម៉ាក់គួរតែសម្អាតប្រដាប់ភេទឲ្យស្ងួតស្អាតល្អជានិច្ច។ ដើម្បីបងា្ករភាពសើមណាមួយដែលអាចនាំឱ្យមានបញ្ហាដំបៅទ្វារមាស រួមទាំងហានិភ័យនៃការឆ្លងជំងឺផ្សេងៗទៀតផងដែរ។

៣.ជ្រើសពាក់ខោទ្រនាប់ដែលមានខ្យល់ចេញចូលល្អ

ការពាក់ខោទ្រនាប់ទូលាយ ដែលមានខ្យល់ចេញចូលក៏សំខាន់។ ព្រោះវាជួយកាត់បន្ថយការកើតឡើងនៃភាពសើម បែកញើស លើសពីនេះទៀតយកល្អគួរតែជ្រើសរើសពាក់ខោ ដែលមិនតឹងពេកដែលសមនឹងម្តាយមានផ្ទៃពោះ។

៤. ហាត់ប្រាណជំនួយអាងត្រគាករបស់អ្នកជានិច្ច

ការហាត់ប្រាណសម្រួលអាងត្រគាក វានឹងជួយធ្វើឱ្យឆ្អឹងអាងត្រគាករបស់អ្នកកាន់តែរឹងមាំ។ ហើយកាត់បន្ថយបញ្ហានៃការនោមទាស់ផងដែរ វាក៏ផ្តល់ភាពងាយស្រួលក្នុងការសម្រាលកូនផងដែរ។

ដូច្នេះម្តាយមិនចាំបាច់ព្រួយបារម្ភអំពីការនោមញឹកញាប់ ព្រោះវាគឺជារោគសញ្ញាទូទៅរបស់ស្ត្រីមានផ្ទៃពោះ។ យ៉ាងណាសូមអ្នកសង្កេតមើលរោគសញ្ញារបស់អ្នកឱ្យបានទៀងទាត់ បើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង អ្នកគួរទៅជួបគ្រូពេទ្យ និងព្យាបាលឱ្យទាន់ពេលវេលា។

ប្រភព៖ Sanook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម