មិត្តនារីមានបញ្ហាមុនខ្នងអាចសាកល្បងជាមួយ ៥ វិធីនេះបាន
- 2020-12-21 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីមានបញ្ហាមុនខ្នងអាចសាកល្បងជាមួយ ៥ វិធីនេះបាន
បញ្ហាមុនខ្នងគឺជាបញ្ហាចោទដ៏សំខាន់របស់មិត្តនារីជាច្រើន។ មុននៅលើផ្ទៃខ្នងរបស់អ្នកអាចកើតឡើងតាមរយៈកត្តាជាច្រើនផ្សេងៗគ្នា។ ហេតុដូចនេះ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីវិធី៥យ៉ាងសាមញ្ញងាយក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាពរួមមាន៖
១. លាងសម្អាតខ្នងអ្នកឲ្យបានញឹកញាប់
មិត្តនារីត្រូវដឹងថា មិនមែនតែផ្ទៃមុខនោះទេដែលអ្នកត្រូវតែថែទំា ផ្ទៃខ្នងរបស់អ្នកក៏សំខាន់ណាស់ដែរព្រោះវាពោរពេញទៅដោយក្រពេញ sebaceous។ ដូច្នេះហើយ ការលាងសម្អាតជាតិលើខ្នងរបស់អ្នកជាប្រចំាគឺល្អសម្រាប់ស្បែកខ្នងរបស់អ្នកណាស់ អ្នកអាចជ្រើសរើសយករូបមន្តធម្មជាតិដូចជា ការខាត់អំពិលទុំជាមួយទឹកដោះគោ ឬជាមួយផលិតផលសម្រាប់ខាត់ក៏បាន។ ការខាត់នឹងជួយជម្រុះកោសិកាចាស់លើស្បែកអ្នកបាន។
២. បោកសម្អាតកម្រាលពូកមួយដងជារៀងរាល់សប្តាហ៍
ក្រៅពីការបោកសម្អាតសម្លៀកបំពាក់ឲ្យបានស្អាត កម្រាលពូករបស់អ្នកក៏សំខាន់ណាស់ដែរព្រោះតែជាធម្មតាអ្នកចំណាយពេលយ៉ាងហោចណាស់ ៨ ម៉ោងនៅលើគ្រែគេង។ ប្រសិនបើកម្រាលពូកបង្កើតបានជាបាក់តេរី នោះស្បែករបស់អ្នកនឹងនំាឲ្យកើតរមាស់និងបង្កើតមុនបានយ៉ាងងាយ។ យ៉ាងនេះហើយអ្នកគួរសម្អាតខ្នើយកើយ ភួយ និងកម្រាលពូកយ៉ាងហោចណាស់២ដងក្នុងមួយខែ។
ជំងឺទាំង ៥ ប្រភេទនឹងតាមហៅរក ប្រសិនបើអ្នកមិនចោលទម្លាប់ញុំាចំណីខុសរបៀបនេះ
៣. ជ្រើសរើសឡេលាបស្បែកឲ្យត្រូវនឹងស្បែកអ្នក
ការជ្រើសរើសឡេលាបខ្លួនដែលត្រឹមត្រូវនឹងផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នកក។ វាមិនត្រឹមតែជួយការពារស្បែកប៉ុណ្ណោះទេ តែថែមទំាងជួយការពារស្បែកអ្នកពីបាក់តេរីបានទៀតផង។ ដូច្នេះ បើអ្នកជ្រើសរើសឡេលាបត្រឹមត្រូវ វានឹងជួយស្បែកអ្នកភ្លឺថ្លា។
៤. ថែរក្សាសក់របស់អ្នកឲ្យបានស្អាត
ចំពោះមិត្តនារីដែលមានសក់វែងគប្បីថែរក្សាសក់ឲ្យបានស្អាតកុំឲ្យមានអង្គែ ឬ ខ្លាញ់ព្រោះបើកាលណាសក់របស់អ្នកមិនស្អាត វាងាយបង្កឲ្យខ្នងអ្នកបង្កើតបាក់តេរីណាស់។ លើសពីនេះ នៅពេលអ្នកបែកញើសគប្បីចងសក់ឲ្យស្រឡះ ក៏ដូចជាពេលងូតទឹកអ្នកត្រូវលាងសម្អាតសាប៊ូបន្ទន់សក់ឲ្យបានស្អាតល្អផងដែរ។
៥. លាងសម្អាតខ្លួនជានិច្ចក្រោយពេលលំហាត់ប្រាណ
ចុងក្រោយនោះគឺវិធីដ៏សាមញ្ញាបំផុតគឺការលាងសម្អាតខ្លួនប្រាណឲ្យបានស្អាតក្រោយពេលធ្វើលំហាត់ប្រាណ ឬសកម្មភាពផ្សេងដែលបញ្ចេញញើស។ ប្រសិនបើអ្នកមិនប្រញាប់លាងសម្អាតញើសចេញទេ វានឹងបង្កើតបាក់តេរីមកលើរាងកាយអ្នកបានជាមិនខាន។ ហេតុដូចនេះ ត្រូវមុជទឹកសម្អាតកាយក្រោយពេលខ្លួនប្រាណអ្នកបែកញើស៕