ចង់បានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន អនុវត្តវិធីទាំង ៨ យ៉ាងនេះ
- 2020-12-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន អនុវត្តវិធីទាំង ៨ យ៉ាងនេះ
នៅពេលអ្នកក្រឡេកមើលមនុស្សម្នាក់ តើអ្វីដែលជាភាពទាក់ទាញបំផុតសម្រាប់អ្នកដែលពួកគេមាន ឬបានបង្ហាញ? តើអ្នកក្រឡេកមើលតែសម្បកក្រៅដូចជា សម្ភារនិយមរបស់ពួកគេ រូបរាងសម្រស់ ឬក៏អ្នកស្វែងយល់កាន់តែស៊ីជុំរៅ ដូចជាការបន្ទាបខ្លួន អតចារិត និងចំណេះដឹងរបស់ពួកគេ?
ប្រាកដណាស់ភាពស្និទ្ធស្នាលគឺជារឿងចាំបាច់ ហើយវាជាផ្នែកមួយដែលមានសុខភាពល្អនៃការប្រាស្រ័យទាក់ទងគ្នាក្នុងទំនាក់ទំនងដៃគូស្នេហា ឬមិត្តភាព។ ប៉ុន្តែមានមនុស្សជាច្រើនបានប្រើការទាក់ទាញខាងរាងកាយ ជាជាងចិត្តគំនិតដែលមាននៅក្នុងទំនាក់ទំនង។ តែវាជារឿងធម្មតាទៅហើយសម្រាប់ដៃគូស្វាមីភរិយាដែលនៅក្នុងផ្ទះ ព្រោះវាជារឿងដែលត្រូវធ្វើ។ ទោះបីជាអ្នកបានរកឃើញមនុស្សដែលអ្នកចង់ចំណាយពេលពេញមួយជីវិតជាមួយគេក៏ដោយ គួរគិតអំពីការផ្លាស់ប្តូររបស់មនុស្ស ទាំងអកប្បកិរិយា និងរូបសម្រស់ ដែលអ្នកគួរតែធ្វើការកែឆ្នៃដើម្បីធានាថា អ្នករក្សាទំនាក់ទំនងឲ្យមានភាពរស់រវើករហូតទៅ។
តើអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សគួរឲ្យទាក់ទាញដែលឬទេ? តើពេលអ្នកឈរនៅមុខកញ្ចក់ ហើយដែលគិតទេថាមនុស្សម្នាចង់បានអ្នកដោយសារអ្វី? តើធ្លាប់គិតថាចង់ផ្លាស់ប្តូរអ្វីខ្លះដើម្បីធ្វើឲ្យអ្នកកាន់តែមានភាពប្រសើរឡើង?
ប្រសិនបើអ្នកចង់មានភាពទាក់ទាញជាងមុនដល់មនុស្សគ្រប់គ្នា ទាំងនេះគឺជារឿង ៨ យ៉ាងដែលអ្នកគួរធ្វើ៖
១. បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក
២. បង្កើតស្តាយសម្រាប់ខ្លួនឯង ជាជាងព្យាយាមដូចនរណាម្នាក់
៣. ស្លៀកសម្លៀកបំពាក់ដែលលើកស្ទួយរូបរាងរបស់អ្នក ឬលេងពណ៌បន្តិច
៤. ឈប់ព្យាយាមចង់បានរាងដូចតារាម៉ូដែល - ស្លីម
៥. អនុវត្តហាត់សមាធិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវចិត្តគំនិតរបស់អ្នក
៦. បង្ហាញពីទំនុកចិត្តរបស់អ្នក
៧. ផ្តល់តម្លៃទៅអ្នកផ្សេងវិញដូចអ្នកផ្តល់ឲ្យខ្លួនឯង
៨. ព្យាយាមផ្តល់ភាពវិជ្ជមានដល់ខ្លួនឯងជានិច្ច
ពាក្យចាស់ពោលថាសម្រស់តែងតែស្ថិតក្នុងក្រសែភ្នែកមនុស្សជានិច្ច ដែលវាជាការពិតណាស់ តែត្រូវចាំថាវានូវតែមិនអាចឈ្នះលើបុគ្គលិកលក្ខណៈល្អពិតរបស់អ្នកឡើយ។ មនុស្សគ្រប់គ្នាមានផ្នត់គំនិតផ្សេងៗគ្នា អ្នកខ្លះមើលតែទៅលើអំពើល្អសប្បុរសធម៌ និងអតចរិតសុភាពរាបសារបស់អ្នកជាជាងនៅលើរូបរាងខាងក្រៅរបស់អ្នក។
ទោះយ៉ាងណាក៏ដោយវាត្រូវការតុល្យភាពទាំងបុគ្គលិកលក្ខណៈ និងរូបសម្រស់ តែក៏មិនមានន័យថាអ្នកគួរមានសម្អាងការតែងខ្លួនរាល់ថ្ងៃនោះទេដើម្បីឲ្យមានភាពទាក់ទាញដល់អ្នកដទៃ អ្នកគួរតែធ្វើការកែតម្រូវផ្នែកដែលខ្វះខាត ដើម្បីឲ្យខ្លួនអ្នកមានភាពទាក់ទាញដល់អ្នកដទៃ ជាងមុនទៅទៀត៕
អានបន្ត៖