រឿងទាំងនេះពិតជាធ្វើឲ្យអ្នករំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក

  • 2020-12-11 06:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំជឿជាក់ថាមិនមែនតែខ្ញុំម្នាក់ទេដែលធ្លាប់បានយំដោយសារតែមើលរឿងខ្សែភាពយន្ត វីដេអូក្នុងបណ្តាញសង្គមនានា ឬក៏អានព័ត៌មានជាដើម សឹងតែមនុស្សគ្រប់គ្នាហើយដែលធ្លាប់ឆ្លងកាត់រឿងនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ តើរឿងអ្វីដែលនឹងនាំអ្នកចូលទៅក្នុងមនោសញ្ចេតនា រំជួលចិត្តរហូតដល់ធ្វើឲ្យអ្នកយំដោយមិនដឹងខ្លួន? ប្រហែលជាយំដោយសាររឿងភាគស្នេហា យំដោយសារតែអាណិតតួអង្គ ឬក៏យំព្រោះតែឃើញព័ត៌មានពីភាពលំបាករបស់មនុស្សលោក។ វាពិតជាមានច្រើនហេតុផលណាស់ ដែលធ្វើឲ្យអ្នកស្រសក់ទឹកភ្នែកមិនមែនគ្មានបញ្ហា។

ហើយក៏ជឿដែលថាមានអ្នកខ្លះក៏ដូចជាខ្ញុំដែរ ប្រាកដជាមានគេនិយាយដាក់ថា យំខុសរឿង តែការគិតរបស់ខ្ញុំវិញ គិតថាអ្នកមានលក្ខណៈពិសេសជាងអ្នកដ៏ទៃទៅទៀត។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះ មានហេតុការណ៍បានកើតឡើងគ្រប់វិនាទី វានឹងមានរឿងល្អៗ ហើយក៏អាចនឹងមានរឿងអាក្រក់ផងដែរ។

"ខាងក្រោមនេះគ្រាន់តែជារូបភាពខ្លះៗដែលបញ្ជាក់ថាទង្វើល្អទាំងនេះហើយ ដែលបានធ្វើឲ្យខ្ញុំរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក"

តើអ្នកធ្លាប់ទេ យំដោយសារការឃើញទង្វើល្អរបស់នរណាម្នាក់ ការជួយនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់? នេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់ទៅមិត្តអ្នកអាន មនោសញ្ចេតនារំជួលចិត្តរហូតដល់ធ្វើឲ្យអ្នកយំដោយមិនដឹងខ្លួន មិនមែនគ្រាន់តែឃើញរឿងកំសត់នោះទេ វាអាចមានគ្រប់រូបភាព ហើយប្រហែលជាវាមិនដូចគ្នាទេបើប្រៀបធៀបជាមួយការសម្តែងក្នុងរឿង និងជីវិតរស់នៅពិតៗ។ រាល់ពេលដែលខ្ញុំបានឃើញរូបភាព បានអាន និងបានមើលវីដេអូ ដែលមនុស្សចេះជួយគ្នា យកអាសាគ្នា ធ្វើអំពើល្អដាក់គ្នា អារម្មណ៍រំជួលចិត្តនឹងមានឡើង ហើយខ្ញុំចាប់ផ្តើមគិតថាពិភពលោកនេះ សង្គមរស់នៅមួយនេះ នៅតែមានមនុស្សល្អៗគ្រប់ទីកន្លែង គ្រប់ពេលវេលា និងនៅជុំវិញខ្លួនអ្នក។ មុនពេលខ្ញុំបានសរសេរអត្ថបទនេះឡើង ខ្ញុំបានឃើញនឹងមើលរូបភាពនៅលើបណ្តាះសង្គម មើលហើយមើលទៀត រហូតដល់ខ្ញុំបានស្រស់ទឹកភ្នែកនៅកន្លែងធ្វើការ រឿងនេះនូវតែបន្តធ្វើឲ្យខ្ញុំយំជានិច្ច ១០ ដងទាំង ១០ ដង។

ដូចច្នេះគ្មានហេតុផលអ្វីសោះដែលអ្នកត្រូវបានស្អប់ពីអ្នកដ៏ទៃ ត្រូវចាំថាអំពើល្អ និងចិត្តសប្បុរសមិនត្រឹមតែធ្វើឲ្យអ្នកដែលយើងធ្វើដាក់បានសប្បាយចិត្តនោះទេ ប៉ុន្តែវាក៏បានផ្តល់ឲ្យអ្នកដូចគ្នា ហើយនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនគោរពកើតសរសើរអ្នក។ គេតែងតែនិយាយថា អំពើល្អមិនចេះរលាយសាបសូន្យនោះទេ គឺអំពើអាក្រក់វិញទេដែលមិននៅគង់វង់។

ចុះអ្នកវិញ តើអ្វីទៅដែលធ្វើអោយអ្នករំជួលចិត្តរហូតដល់យំ អាចប្រាប់ខ្ញុំផងបានទេ?

រូបភាព៖ Dreamstime, Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den