អៀនច្រើនក៏មិនជាបញ្ហា បង្ហើបអោយ Crush ដឹងដោយវិធីងាយៗទាំងនេះ

  • 2020-12-10 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើតមកជាមនុស្សដែលអៀនច្រើន មិនមែនជារឿងអ្វីដែលត្រូវតូចតិចនោះទេ ព្រោះថាយ៉ាងណានៅតែមានវិធីដែលអាចជួយសម្រួលជីវិតអ្នកអោយដូចមនុស្សទូទៅបាន ហើយបើអ្នកកំពុងតែចាប់ចិត្តលើនរណាម្នាក់ តិចនិចទាំងនេះអាចជួយបាន៖

១. React បេះដូងរាល់ពេលគេ Post លើបណ្ដាញសង្គមម្ដង

អរគុណបណ្ដាញសង្គមដូចជា Facebook និង Instagram នេះហើយដែលជួយអោយមនុស្សដែលមិនសូវមាត់ក ហើយអៀនច្រើននេះអាចរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដោយមិនមានអារម្មណ៏ថាមានសម្ពាធខ្លាំងពេក ដូចពេលដែលជួបមុខនិយាយគ្នាផ្ទាល់ៗ។ បើសិនជាអ្នកមាន Friend ជាមួយគេនៅក្នុងបណ្ដាញសង្គមទាំងនោះ អ្នកក៏អោយជាសញ្ញាទៅគេថា អ្នកចាប់អារម្មណ៏នឹងគេបានដោយការ React បែបនេះបាន ជាពិសេសបើធម្មតាអ្នកជាមនុស្សដែលមិនសូវជារវីរវល់ និងសកម្មនឹងការលេងយ៉ាងខ្លាំងនោះ។

២. ទិញរបស់ដែលគេចូលចិត្តផ្ញើរ

បើសិនជាអ្នកមានឱកាសបានជួបមុនគេផ្ទាល់ ជាពិសេសបើបានរៀន ឬ ក៏ធ្វើការជាមួយគេនោះ អាចបង្ហើបអោយគេដឹងបានដោយធ្វើជាទិញរបស់នេះរបស់នោះជាចៃដន្យមកលើស បើគេត្រូវការក៏យកចុះ តែតាមពិតដឹងថាគេចូលចិត្តរបស់នោះប៉ុណ្ណា។ កាយវិការសាមញ្ញមួយនេះ មិនត្រឹមតែអាចធ្វើអោយគេមានអារម្មណ៏ល្អជាមួយអ្នកនោះ ថែមទាំងយល់ថាអ្នកជាមនុស្សដែលមានសន្តានចិត្តល្អ ចេះចែករំលែកថែមទៀត។

៣. ឆ្លៀតឱកាសបន្លំប្រាប់ការពិត

ដើម្បីបង្ហាញអោយនរណាម្នាក់ដឹងពីចិត្តអ្នកនោះ មិនចាំបាច់ទាល់តែនិយាយពាក្យថាស្រលាញ់ចេញមកទាំងស្រស់ៗ នោះទេ។ មានពាក្យពេចន៏ជាច្រើនទៀតដែលអ្នកអាចប្រើជំនួសបានដួចជាការដែលប្រាប់គេថា មិនថាពិបាកចិត្តយ៉ាងណាអោយតែជួបមុខគេដឹងតែសប្បាយចិត្តបានភ្លាម បានជួបមុខហើយមិនចង់បែកសោះ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen