ចង់សម្រកទម្ងន់មានប្រសិទ្ធភាព អ្នកគួរជៀសវាងប្រភេទផ្លែឈើទាំង៧នេះ ដែលមានកម្រិតកាឡូរីខ្ពស់

  • 2020-11-24 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែឈើពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាព ប៉ុន្តែផ្លែឈើមួយចំនួនមិនល្អសម្រាប់អ្នកនោះទេ បើសិនជាអ្នកកំពុងតែមានបំណងចង់សម្រកទម្ងន់ ព្រោះថាវាសម្បូរទៅដោយជាតិកាឡូរី ជាហេតុធ្វើអោយអ្នកមិនងាយសម្រកគីឡូបាន។

១. ផ្លែល្ហុង

ផ្លែល្ហុងមានកាឡូរីចំនួន១១៩ បើសិនជាអ្នកញ៉ាំវាក្នុងបរិមាណមួយដែលច្រើន នោះវានឹងអាចធ្វើអោយអ្នកឡើងគីឡូ។ យ៉ាងណាមិញយើងទទួលស្គាល់ថាផ្លែល្ហុងផ្តល់នូវវីតាមីនC សម្រាប់សុខភាព។

២. ផ្លែចេក

ចេកផ្ទុកនូវបរិមាណកាឡូរីប្រហែល១២០ ហើយវាជាប្រភេទផ្លែឈើដែលមានជាតិសរសៃ អាហារបំប៉ននិងជាតិស្ករសម្រាប់ទ្រទ្រង់សារពាង្គកាយ។ ប៉ុន្តែយើងមិនអាចមិនទទួលស្គាល់ថាផ្លែចេកពិតជាមានជាតិកាឡូរីខ្ពស់។

៣. ផ្លែស្វាយ

ផ្លែស្វាយមានផ្ទុកជាតិកាឡូរី១៥៦ ដែលបញ្ជាក់ថាវាសម្បូរទៅដោយជាតិស្ករ ហើយវាមិនល្អសម្រាប់មនុស្សស្រីដែលចង់សម្រកទម្ងន់នោះទេ។

៤. ផ្លែធូរ៉េន

ផ្លែធូរ៉ែនមានជាតិកាឡូរីចំនួន៣៥៧ ដែលវាសម្បូរទៅដោយជាតិស្ករនិងមានផលប៉ះពាល់សម្រាប់អ្នកដែលគាត់ចង់សម្រកទម្ងន់។

៥. ផ្លែទៀប

ផ្លែទៀបមានផ្ទុក២៣៥កាឡូរី។ ថ្វីត្បិតតែវាផ្តល់នូវសាធាតុចិញ្ចឹម វីតាមីន ម៉ាញ៉េស៉្យូម ជាតិសរសៃនិងការពារការបាត់បង់ជាតិទឹក តែវាមិនបានផ្តល់ផលវិជ្ជមានសម្រាប់អ្នកដែលចង់សម្រកទម្ងន់នោះទេ។

៦. អំពិល

ផ្លែតូចៗតែមានរសជាតិឆ្ងាញ់ ហើយផ្តល់នូវជាតិសរសៃ វីតាមីនB និងសារជាតិរ៉ែ ប៉ុន្តែក្នុងអំពិលមួយកួរ មានផ្ទុកនូវ២៨៧កាឡូរី ដែលអ្នកមិនគួរទទួលទានពេលចង់រក្សាទម្ងន់នោះទេ។

៧. ផ្លែដូង

ទោះបីជាផ្លែដូងវាមានតួនាទីជួយលាងសម្អាតប្រព័ន្ធរំលាយអាហារក្នុងសារពាង្គកាយ ប៉ុន្តែវាមានផ្ទុកការឡូរីដល់ទៅ១៥៦ក្នុងដូងមួយផ្លែ។ បើសិនជាអ្នកចង់សម្រកគីឡូ អ្នកគួរតែញ៉ាំទឹកជំនួសវិញប្រសើរជាង។

ចុចអានបន្ត៖

របស់ទាំង១០ដែលអ្នកគួរតែមាននារដូវរងារ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន