ស្មោះត្រង់គឺចាំបាច់ណាស់ កុំកុហកអ្នកដែលកើតឆ្នាំទាំង ៣ នេះសោះ

  • 2020-11-20 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សដែលកើតឆ្នាំទាំង ៣ ខាងក្រោមនេះមានភាពវៃឆ្លាតជាខ្លាំង ទោះជាពួកគាត់មិនបានបញ្ជាក់ប្រាប់ដោយផ្ទាល់ក្ដីក៏គួរតែស្មោះត្រង់ជាមួយពួកគាត់ដែរ៖

Gemini (២១ ឧសភា - ២២ មិថុនា)

មនុស្សភាគច្រើនច្រណែន នឹង អ្នកដែលកើតឆ្នាំនេះព្រោះតែពួកគាត់នេះមានភាពវៃឆ្លាតជាខ្លាំង។ បើសិនជាអ្នកធ្លាប់ស្គាល់ ឬ មាន Gemini ជាមិត្តភក្ដិនោះ ប្រាកដជាអាចនឹងចម្លែកចិត្តបន្ដិចព្រោះពួកគាត់អាចនឹងចូលចិត្តលេងសើចពិតមែន តែចំពោះរឿងការងារម៉ឹងម៉ាត់ និង តឹងរ៉ឹងជាខ្លាំង។ មនុស្សភាគច្រើនអាចនឹងគិតថាមនុស្សប្រភេទ Gemini នេះមិនចូលចិត្តរញ៉េរញ៉ៃ និង រវល់ជាមួយរឿងអ្នកដទៃ តែតាមពិតទៅគាត់មានសន្តានចិត្តល្អ ហើយក៏ចូលចិត្តជួយគេដោយស្ងាត់ថែមទៀត។ គិតសារឡើងវិញ បើសិនជាមានចិត្តមិនស្មោះត្រង់ជាមួយពួកគាត់នោះ។

Aries (២១ មីនា - ២០ មេសា)

Aries ជាប្រភេទមនុស្សដែលចូលចិត្តត្រង់ទៅត្រង់មក ជីវិតរបស់ពួកគាត់ភាគច្រើនមិនចូលចិត្តភាពស៊ាំញ៉ាំច្រើននោះទេ។ អ្វីដែលអ្នកកើតឆ្នាំនេះស្អប់បំផុតហើយគឺពាក្យកុហកនេះឯង ជាពិសេសបើដឹងថាអ្នកមិនស្មោះត្រង់ជាមួយពួកគាត់ហើយ ប្រាកដជាគ្មានថ្ងៃជឿអ្នកទៀតនោះទេ។ មានតែគោរពពួកគាត់ដោយរបៀបនេះទេ​ ទើបទទួលបានការគោរពពីពួកគាត់ត្រឡប់មកវិញ។

Cancer (២២ មិថុនា - ២២ កក្កដា)

មនុស្សភាគច្រើន បើមិនស្គាល់ច្បាស់ប្រាកដជាគិតថា Cancer ជាមនុស្សដែលពិបាកយល់។ តែបើពួកគាត់វិញគឺងាយនឹងយល់ពីអ្នកជុំវិញខ្លួនបំផុតហើយ ពូកែសង្កេតយ៉ាងខ្លាំង មិនថាជាទឹកមុខ កាយវិការ ឬ ជាពាក្យពេចជ៏ដែលប្រើប្រាស់នោះទេ។ បើសិនជាមិនចង់ស្ដាយក្រោយនោះ កុំមានពុតត្បុតជាមួយពួកគាត់អោយសោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម