ណែនាំជូនម៉ាក់ៗ នូវម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មី រូបមន្ត Fibers ៣ប្រភេទ ទ្រទ្រង់ប្រព័ន្ធរំលាយអាហារសុខភាពល្អ

  • 2020-11-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Dumex (ឌុយមិច) សូមណែនាំជូនម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មីដែលបានអភិវឌ្ឍជាមួយរូបមន្ត Ezycare មាន Fibers ៣ ប្រភេទ ដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារសុខភាពល្អ។ គោលដៅចម្បងរបស់ម៉ាកផលិតផលនេះ គឺជួយគាំទ្រដល់ដំណើរជីវិតអ្នកម្តាយក្នុងការចិញ្ចឹមបុត្រធីតា ឲ្យលូតលាស់ និងអភិវឌ្ឈបានល្អប្រសើរទៅតាមសក្តានុពលពេញលេញរបស់កូន ដោយចាប់ផ្តើមពីការថែទាំសុខភាពក្រពះពោះវៀនរបស់កូន។

លោកស្រី ហុង ស្រីយក់កែម ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Danone Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជាម៉ាក់ម្នាក់ដែលមានកូនបីនាក់ នាងខ្ញុំពិតជាយល់ច្បាស់ពីឧបសគ្គ ក្តីកង្វល់ និងសុភមង្គលរបស់អ្នកម៉ាក់។ ជាទូទៅក្តីកង្វល់របស់ម៉ាក់គឺ ពេលកូនឈឺឬមានអាការៈមិនស្រួលណាមួយ និងកូនមិនលូតលាស់និងអភិវឌ្ឍទៅតាមអាយុរបស់គាត់។”

លោកស្រីបន្តទៀតថា “កូនលូតលាស់បានល្អចាប់ផ្តើមពីក្រពះពោះវៀនសុខភាពល្អ។ ក្រពះពោះវៀនជាមូលដ្ឋានគ្រឹះនៃអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្រពះពោះវៀនសុខភាពល្អអាចទទួលបានតាមរយៈការទទួលទានអាហារដែលមានតុល្យភាព និងអាហារសរសៃឬហៅថា Fibers ឲ្យបានគ្រប់គ្រាន់។ ដូច្នេះហើយនាងខ្ញុំត្រូវតែថែទាំសុខភាពក្រពះពោះវៀនរបស់កូន ដោយប្រាកដថាកូនទទួលទានអាហារូបត្ថម្ភដែលល្អបំផុតរាល់ថ្ងៃ។”

លោក ស៊ាង ប៊ុនឡៃ ប្រធានផ្នែកអាហារូបត្ថម្ភនៃ ក្រុមហ៊ុន Danone Cambodia មានប្រសាសន៍ថា “ក្រពះពោះវៀនគឺអស្ចារ្យជាងអ្វីដែលយើងគិត។ ការសិក្សាជាច្រើនបានបង្ហាញពីលក្ខណៈពិសេសដែលបណ្តាលមកពីក្រពះពោះវៀនសុខភាពល្អ។ ប៉ុន្តៃថ្ងៃនេះ ខ្ញុំបាទសូមចែករំលែកទៅអ្នកទាំងអស់គ្នាថា ក្រពះពោះវៀនសុខភាពល្អបណ្តាលឲ្យមានលក្ខណៈពិសេស ៧ យ៉ាងរួមមាន ផាសុកភាពប្រព័ន្ធរំលាយអាហារ ការបឺតស្រូបសារធាតុចិញ្ចឹមបានល្អ ពោះវៀនដំណើរការល្អ ប្រព័ន្ធការពាររាងកាយរឹងមាំ ការលូតលាស់និងអភិវឌ្ឍល្អប្រសើរ ឥទ្ធិពលលើការអភិវឌ្ឍខួរក្បាល និងឥទ្ធិពលលើអារម្មណ៍។”

លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃ ក្រុមហ៊ុន Danone Cambodia បានមានប្រសាសន៍បន្ថែមថា “នៅ Danone យើងយល់ពីតម្រូវការនិងបំណងប្រាថ្នារបស់អ្នកម្តាយដែលតែងតែព្យាយាមផ្តល់នូវអ្វីដែលល្អបំផុតសម្រាប់កូនៗរបស់គាត់ ហើយសុភមង្គលរបស់គាត់គឺ ឃើញកូនលូតលាស់បានល្អប្រសើរ។ ហើយនេះជាមូលហេតុដែល Dumex SuperGold Kid ជំនាន់ថ្មីត្រូវបានអភិវឌ្ឍនិងណែនាំជូនក្នុងទីផ្សារប្រទេសកម្ពុជា។”

សូមបញ្ជាក់ថាម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មី បានអភិវឌ្ឍជាមួយរូបមន្ត Ezycare ដែលមាន Fibers 3 ប្រភេទ DHA និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារសុខភាពល្អ ការអភិវឌ្ឍខួរក្បាល និងការលូតលាស់ល្អប្រសើរ។

ផលិតផលនេះអាចរកជាវបាននៅគ្រប់បណ្តាហាងទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់សេវាបំរើអតិថិជន ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 1800-212-160 ឬ ចូលទៅកាន់គេហទំព័រ konchhlatclub.com.kh

ឬ ទំព័រហ្វេសប៊ុក Dumex Super Gold Kids Club

អំពី Danone Cambodia

នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្អែកលើវិទ្យាសាស្ត្រ និងផ្តល់នូវអាហារូបត្ថម្ភសមស្របនៅពេលដ៏ត្រឹមត្រូវដល់អ្នកម្តាយ ដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារ។

Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន ១៣០ ប្រទេស និងមានអាជីវកម្មធំៗចំនួន ៣៖ ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និងទឹក (Water)។

តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដង ដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន ១០ម៉ឺននាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។

អត្ថបទពេញនិយម